ការប្រើទូទឹកកក
ការមិនត្រូវធ្វើ... គេត្រូវរង់ចាំអោយម្ហូបត្រជាក់សិនមុននឹងយកទៅដាក់ក្នុងទូទឹកកកបើពុំនោះទេវានឹងអាចអោយសីតុណ្ហភាពក្នុងទូទឹកកកកើនកម្តៅ។ប៉ុន្តែគេអាចធ្វើអោយម្ហូបក្តៅឆាប់ត្រជាក់បានដោយដាក់ម្ហូបក្នុងប្រអប់ជ័រមានគម្របបិទជិតរួចយកទៅត្រាំក្នុងចានដែកមានដុំទឹកកកពេញ។
ទូទឹកកកមួយគ្រឿងដែលដំណើរការជាឧបរណ៍មួយដែលនៅក្នុងនោះមានខ្យល់ត្រជាក់រត់ទៅមកពាសពេញ។សាច់បន្លែទាំងឡាយមិនត្រូវដាក់"កៀក"គ្នាពីមួយទៅមួយខ្លាំងពេកទេនឹងមិនត្រូវដាក់អោយប៉ះជញ្ផាំងខ័ណ្ឌខាងក្រោយទេព្រោះថាខ្យល់ត្រូវការរត់សាយភាយជុំវិញឩបករណ៍ប្រការល្អមិនត្រូវដាក់អ្វីពីលើទូទឹកកកជាដាច់ខាតនិងដាក់ទូទឹកកកអោយឃ្លាតឆ្ងាយពីជញ្ផាំងបន្តិច។នៅពេលបើកទ្វារទូទឹកកកនិងថកបង្កកជាពិសេសនៅពេលអាកាសធាតុក្តៅសីតុណ្ហភាពនៅក្នុងទូមានការកើនឡើងដែលបណ្តាលអោយខូចគុណភាពចំណីអាហារ។អ្នកត្រូវរៀបចំចំណីអាហារជាក្រុមដើម្បីបន្ថយចំនួនបើកទ្វារនិងត្រូវបិទទ្វារមកវិញអោយឆាប់រហ័សបំផុត ។