For Android device For iOS device

ពិសាល្មៀត ជួយព្យាបាលជំងឺ

ការសិក្សាថ្មីមួយ​ ដោយក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា (University of California) ទាក់ទិននឹងទម្លាប់ទទួលទានសម្លការី របស់ជនឥណ្ឌា និងជំងឺវង្វេងវង្វាន់ (Alzheimer) រកឃើញថា សារធាតុអាហារ នៅក្នុងសម្លការី ពិសេសល្មៀត អាចកាត់បន្ថយអត្រាប្រឈម នឹងជំងឺភ្លេចភ្លាំង វង្វេងវង្វាន់បាន ។សាស្រ្តាចារ្យ មីឡាន ហ្វៀឡា (Milan Fiala) ពីសាកលវិទ្យាល័យ​ កាលីហ្វ័រញ៉ា បានប្រាប់ទីភ្នាក់ងារ ពត៌មាន United press International ថាសារធាតុប៊ីសដេមេថូស៊ី ខឺរឃ្យូមីន​ (Bisdemethoxycurcumin) ដែលចម្រាញ់ពីមើមល្មៀត ដែលជនឥណ្ឌានិយមប្រើក្នុងសម្លការី អាចជួយជំរុញ សមត្ថភាពរបស់កោសិការប្រព័ន្ឋការពាររាងកាយ កម្ចាត់សារធាតុអាមីឡយដ៏ បេតា (Amyloid-beta: សារធាតុបំផ្លាញមួយ ដែលធ្វើអោយកកើតជំងឺវង្វេងវង្វាន់) បាន។សាស្រ្តាចារ្យរូបនេះ បានបន្ថែមថា ការរកឃើញនេះ នឹងអាចជំរុញអោយមានការបង្កើត ថ្នាំព្យាបាល ដែលចម្រាញ់ពីល្មៀត នាអនាគត ប៉ុន្តែខណៈដែលពុំទាន់មានផលិតជាឱសថនោះ ប្រជាជន​គួរទទួលទានល្មៀត អោយបានច្រើន ដើម្បីកាត់បន្តយជំងឺភ្លេចភ្លាំង វង្វេងវង្វាន់ ។

យោបល់ចំពោះអត្ថបទនេះ