For Android device For iOS device

ផឹក​ច្រើន​ពេក​ប្រយ័ត្ន​កើត​មហារីក

បញ្ហា​សំខាន់​ដែល​ធ្វើ​អោយ​រាង​កាយ​ ទទួល​បាន​ហ្វូ​លេ​ត​ (Folate)​ មិន​គ្រប់គ្រាន់​ គឺ​ការ​ពិសា​គ្រឿង​ស្រវឹង​ ។​ ស្ត្រី​ដែល​ពិសា​គ្រឿង​ស្រវឹង​លើស​ពី​១​ថ្ងៃ​ ២​កែវ​ ឬ​ពិសា​ការ​បូ​អ៊ី​ដ្រា​ត​ តិច​ អាច​ធ្វើ​អោយ​បរិមាណ​ហ្វូ​លេ​ត​ក្នុង​រាង​កាយ​ មិន​គ្រប់គ្រាន់​តាម​សេចក្តី​ត្រូវការ​ ។​ហ្វូ​លេ​ត​ ជា​វីតាមីន​ B​ មួយ​ប្រភេទ​ដែល​មាន​តួនាទី​សំខាន់​ ក្នុង​ការ​ការពារ​ពិការ​ភាព​ពី​កំណើត​ របស់​ទារក​ ជំងឺ​បេះដូង​ និង​អាការ​ទុក្ខ​ព្រួយ​សោកសៅ​ ។​
​ប្រ​សិន​ធៀប​នឹង​ស្ត្រី​ ដែល​មិន​ពិសា​គ្រឿង​ស្រវឹង​ ហើយ​ទទួលទាន​ដោយ​ទទួល​បាន​ហ្វូ​លេ​ត​តិចតួច​ អាច​ប្រឈម​នឹង​មហារីក​ពោះវៀន​ និង​មហារីក​សុដន់​ ខ្ពស់​ជាង​ដល់​ទៅ​ ៧៦%​ ។​
​ហ្វូ​លេ​ត​ មាន​ច្រើន​ក្នុង​បន្លែ​ពណ៌​បៃតង​ ដូច​ជា​ទំពាំង​បារាំង​ ផ្ទី​ ប្រូ​ខូ​លី​ និង​ក្នុង​ផ្លែ​ឈើ​ដូច​ជា​ ត្រសក់​ ចេក​ សណ្តែក​ផ្សេងៗ​ ទឹកក្រូច​ច្របាច់​ និង​ចុងអង្ករ​សាលី​ ។​

យោបល់ចំពោះអត្ថបទនេះ