For Android device For iOS device
២៣
សីហា

ប្រៀបធៀប Keyboard រវាង Windows និង Mac

ពេល​ដែល​លោកអ្នក​ធ្លាប់​តែ​ប្រើ​ប្រាស់ Microsoft Windows ហើយក្រោយមកងាកចង់មក​ប្រើ​ប្រាស់ Mac OS ឬ​ក៏​លោកអ្នក​ចាំបាច់ត្រូវ​ប្រើ​វា​ទាំងពីរ​សម្រាប់​ការងារ​ប្រចាំ​ថ្ងៃ ឬ​ផ្សេងពីនេះ​លោកអ្នក​ចង់ផ្លាស់ប្តូរពីការ​ប្រើ​ប្រាស់ Mac OS ទៅកាន់ Microsoft Windows អ្វី​ដែល​ជាឧបសគ្គដំបូង​បំផុត​បន្ទាប់ពី​រូបរាង និង interface គឺការ​ប្រើ​ប្រាស់ keyboard ព្រោះ OS នីមួយ​ៗ​សុទ្ធតែបានរចនា keys នៅលើ keyboard ផ្សេងៗ​គ្នា ។

តារាង​ខាងក្រោម​គឺជាការ​បង្ហាញ​ពីការ​ប្រើ​ប្រាស់ shortcut key សម្រាប់ keyboard របស់ Mac ជាមួយនឹង Windows និង Mac OS (Mac OS ដែល​ខ្ញុំ​យកម​បង្ហាញ​នេះគឺ​ជំនាន់ 10.6.4 និង Windows 7) ។

 

​ប្រើ​សម្រាប់​

ការ​ប្រើ keyboard នៅ​ក្នុង Mac

ការ​ប្រើ keyboard នៅ​ក្នុង Windows

​បង្ហាញ contextual menus (ជា windows ដែល​បង្ហាញ​ពេលចុច mouse ខាង​ស្ដាំ)

Key Control + Click

Right Click

ថត​ចម្លង file ឬ folder (copy file/folder)

Key Option + ចុចលើ file ឬ folder ទាញទៅដាក់ទីតាំង​ដែល​ត្រូវ copy ទៅ

Key Control + ចុចលើ file ឬ folder ទាញទៅដាក់ទីតាំង​ដែល​ត្រូវ copy ទៅ

​បង្ហាញ​ព័ត៌មាន​ពី file ឬ folder

Key Command + Key I

Key Alt + Key Enter

ប្តូរទីតាំង file ឬ folder (Move file/folder)

ចុចលើ file ឬ folder ទាញទៅដាក់ ទីតាំង​ដែល​ត្រូវ move ទៅ

Key Shift + ចុចលើ file ឬ folder ទាញទៅដាក់ ទីតាំង​ដែល​ត្រូវ move ទៅ

Select file ឬ folder ច្រើន​

Key Command + ចុច mouse លើ file ឬ folder ដែល​ត្រូវ select

Key Control + ចុច mouse លើ file ឬ folder ដែល​ត្រូវ select

Select All

Key Command + Key A

Key Control + Key A

move file ឬ folder ទៅកាន់​ធុង​សម្រាម (Trash/Recycle bin)

Key Command + Key delete

Key delete

ផ្លាស់ប្តូរ applications ដែល​កំពុង​បាន​បើក

Key Command + Key tab

Key Alt + Key tab

Cut (​សម្រាប់ move ទិន្នន័យ​ទៅកាន់​ទី​តាំងផ្សេង​ក្នុង​អត្ថបទ)

Key Command + Key X

Key Control + Key X

Copy (​សម្រាប់​ចម្លង​ទិន្នន័យ​ទៅកាន់​ទី​តាំងផ្សេងមួយទៀត​ក្នុង​អត្ថបទ)

Key Command + Key C

Key Control + Key C

Past (​សម្រាប់​បង្ហាញ​ទិន្នន័យ​ទៅកាន់​ទី​តាំងផ្សេង​ក្នុង​អត្ថបទក្រោយពី Cut ឬ Copy)

Key Command + Key V

Key Control + Key V

Undo (បដិសេធន៍សកម្មពីមុន)

Key Command + Key Z

Key Control + Key Z

​បង្ហាញ list នៃ applications ដែល​កំពុង​បើក ដើម្បី​បង្ខំបិទ (start Task Manager)

Key Command + Key Option + Key Esc

Key Control + Key Alt + Key Delete

បិទ application ដែល​កំពុង​ធ្វើការ​

Key Command + Key Q

Key Alt + Key F4 (​សម្រាប់ keyboard ក្នុង Mac Book Pro ការចុច Function key គឺត្រូវចុច​ជាមួយនឹង Fn key ឧ. ចង់ចុច F4 key គឺត្រូវចុច Key Fn+F4)

ថត screen

Key Command + Key Control + Key Shift + Key 3

Key Print Screen (បើសិនជាលោក​អ្នក​កំពុង​ប្រើ Windows ក្នុង​កុំព្យូទ័រ Mac សូម​ប្រើ shortcut key របស់ Mac)

ថតតែ screen ដែល​កំពុង​ធ្វើការ​

Key Command + Key Control + Key Shift + Key 4 + Key Caps lock + click

Key Alt + Key Print Screen (បើសិនជាលោក​អ្នក​កំពុង​ប្រើ Windows ក្នុង​កុំព្យូទ័រ Mac សូម​ប្រើ shortcut key របស់ Mac)

ថត screen ទៅតាម​ការ select របស់អ្នក​

Key Command + Key Control + Key Shift + Key 4

​គ្មាន shortcut key សម្រាប់ keyboard របស់ Windows ប៉ុន្តែ​បើសិនជាលោក​អ្នក​កំពុង​ប្រើ Windows ក្នុង​កុំព្យូទ័រ Mac សូម​ប្រើ shortcut key របស់ Mac

*** អត្ថបទនេះដកស្រង់ចេញពី​ទស្សនាវដ្ដី អាន "ANT" ច្បាប់​ទី ២០ ចេញផ្សាយខែ វិច្ឆិកា ២០១០ 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា