For Android device For iOS device

កញ្ញា

ស្វែងយល់ពី CPU គ្រួសារ Core i

CPU (CentralProcessingUnit) គឺជា​ផ្នែក​សំខាន់​របស់​កុំព្យូទ័រ​ដែល​វាមាន​តួនាទី​ក្នុង​ការគិត​នូវ​រាល់​ដំណើរ​ការ​ដែល​យើងបានធ្វើ​នៅលើ​កុំព្យូទ័រ ហើយវាមានទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយនឹង Ram (RandomAccessMemory) ដោយសារ Ram ។

Ram ជាអ្នក​ដែល​ធ្វើការ​ផ្ទុករាល់​ដំណើរ​ការ វា​ធ្វើការ​ចងចាំ​នូវ​អ្វី​ដែល ពេល យើងបាន​ដំណើរ​ការ កម្មវិធី​ណាមួយ​នៅ​ក្នុង​កុំព្យូទ័រ ។

ថ្មីៗ​នេះ ក្រុមហ៊ុន Intel បានចេញ​នូវ CPU ប្រភេទ Core i (3,5,7) ដែល​ជា​ជំនាន់​ថ្មី​បន្ទាប់ពី Core 2 Dou ។ ប៉ុន្តែ​ក្នុង​ចំណោម CPU ទាំងបីនោះគឺ CPU Core i7 បានចេញមុនគេ បន្ទាប់មក​ទើបចេញ​នូវ CPU Core i3 និង i5 ។ នៅ​ក្នុង CPU ថ្មីនេះមាន Caches Memory ចាប់ ៣ ឡើងនិងអាច Support Ram ប្រភេទ DDR III ដូចនេះវាមាន​ដំណើរ​ការ​លឿន​ជាង CPU ផ្សេងៗ​ទៀត ។

Caches Memory គឺជា​ប្រភេទ​នៃ Hardware ដែល​ជាជំនួយដល់ CPU សម្រាប់​ធ្វើការ​ចែក​រំលែក​ដំណើរ​ការរវាង Ram និង CPU ព្រោះ​វាអាច​ធ្វើការ​រក្សាទុក​នូវ​ព័ត៌មាន​មួយចំនួនពី Main Memory ។

​ខាងក្រោម​នេះគឺជាតារាង CPU ថ្ងៃ​ខែ​ដែល​វាបានចេញនិងចំនួន Core (ចំនួន CPU) ៖

ចំពោះ CPU Core i3 មានចំនួន Core តែ២ទេនិង i5 មានចំនួន២ ឬ ៤ Core និង i7 មានចំនួន CPU ៤ ឬ ៦ ។ ប៉ុន្តែ​នៅពេល​ដែល​អ្នកបើក task manager ឬ​ប្រើ​កម្មវិធី ដើម្បី​មើល CPU នោះអ្នកឃើញ CPU Core i3 មាន ៤ CPUs តែតាមការពិតវាមាន ២ ប៉ុណ្ណោះ​ដោយសារ​នៅ​ក្នុង CPU ទាំងពីរ​នោះវា ហាក់​ដូចជា Dual Core ចំនួនពីរដែរ ។

រូបទាំងបីនេះសុទ្ធតែ​ប្រភេទ CPU Core i3 ដែល​បាន​បង្ហាញ​ហាក់​ដូចជា ៤ Core តែតាមការពិតវាមានតែ ២ Core ទេ​ដោយសារ​តែ​ក្នុង​មួយ Core ៗ មាន Dual Core នៅ​ក្នុង​នោះទៀតដូចរូប​ខាងក្រោម ។

​ខាងក្រោម​នេះជាតារាង CPU Core i (3,5,7) ៖

ពេល​ដែល​អ្នកទិញ​កុំព្យូទ័រ​អ្នក​ចំណាំ​តាម​ប្រភេទ​លេខរបស់ CPU ដូចជា CPU Core i3 330m វាមាន​ទំហំ 2.13GHz និងមាន Caches Memory តែ ៣ MB ប៉ុណ្ណោះ​ព្រមទាំង​មានចំនួន CPU តែពីរទេ​ដោយសារ​លេខ CPU របស់វាមានលេខ 3xx ។ ចំណែក​ឯ CPU Core i3 530m Processor (4M Cache, 2.93 GHz) ដូចនេះលេខនៃ CPU អាចសំគាល់ពី​ទំហំ CPU និង Caches របស់វាបាន​ដោយសារ​លេខ CPU របស់វាមានលេខ 5xx សូមមើលតារាង CPU Core i3 ខាងលើ ។

*** អត្ថបទនេះដកស្រង់ចេញពី​ទស្សនាវដ្ដី អាន "ANT" ច្បាប់​ទី ២៧ ចេញផ្សាយខែ មិថុនា ឆ្នាំ ២០១១ 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា