២៨
សីហា

​ផ្នែក ស្ថាបត្យកម្ម និងសំណង់ស៊ីវិល

​ផ្នែក​ស្ថាបត្យកម្ម និងវិស្វកម្ម សំណង់ស៊ីវិលនៃ​សាកលវិទ្យាល័យ​ន័រតុនបានប្រារឰពិធីដ៏មហោឡារិកមួយ កាលពី​ព្រឹក​ថ្ងៃ​ទី២១ ខែមករា ឆ្នាំ ២០១១ ដោយមាន គណៈ​គ្រប់គ្រង​សាស្ដ្រាចារ្យបុគ្គលិក និងនិស្សិត​ផ្នែក​ស្ថាបត្យកម្ម និងវិស្វកម្មសំណង់  ស៊ីវិល​ចូលរួម​ចំនួន ១៥០០នាក់ ចូលរួម​ស្ដាប់ បាឋកថា​ដែល​ថ្លែងដោយឯកឧត្ដមបណ្ឌិត វណ្ណ ម៉ូលីវណ្ណ ឧត្ដមប្រឹក្សា​ផ្ទាល់​នៃព្រះមហាក្សត្រ និងជាស្ថាបត្យកម្មករដ៏ល្បីល្បាញនៃព្រះរាជា ណាចក្រ​កម្ពុជា​ក្នុង​សតវត្សរ៍​ឆ្នាំ ១៩៥០ - ៧០ ។ បាឋកថាដ៏មាន​សារៈ​សំខាន់​នេះបាន ផ្ដោត​ទៅលើ​ប្រធានបទ “ទីក្រុង​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ពីអតីតកាលនិង បច្ចុប្បន្ន​ភាព ” ដោយមានការធ្វើបទ​បង្ហាញ​ពីការ​បង្កើត​អាណាចក្រការ​រៀបចំ​ក្រុង និង​លក្ខណៈ​ស្ថាបត្យកម្មដើម​ក្នុង​យុគសម័យបុរាណ ព្រម ទាំងការអភិវឌ្ឍទីក្រុង​ក្នុង​យុគសម័យក្រោយនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ។ ឯកឧត្ដម​ក៏ បាន​ផ្ដល់​បទអន្ដរាគមន៍ និងអនុសាសន៍ដ៏មាន អត្ថន័យស៊ីជម្រៅពាក់ព័ន្ធសំណង់ស្ថាបត្យកម្ម ខ្មែរ​ទំនើបដោយផ្អែកលើ​មូលដ្ឋាន​រចនាបទ ខ្មែរ និងការអភិរក្សប្រលឹង និងអត្ដសញ្ញាណជាតិ​ខ្មែរ​ជូនដល់ សាស្ដ្រាចារ្យ និងនិស្សិត ដែល​ជាអនាគតស្ថាបត្យករ និងវិស្វករ ក្នុង​យុគសម័យទំនើប ដែល​កំពុង​ប្រឈមនឹង ការហូរចូល​យ៉ាង​គំហុកនៃពហុវប្បធម៌ ។

លោក តា វណ្ណ ម៉ូលី វណ្ណ ទស្សនាពិព័រណ៌ស្នាដៃនិសិ្សតស្ថាបត្យកម្ម

ឯកឧត្ដម វណ្ណ ម៉ូលីវណ្ណ ឧត្ដមទី​ព្រឹក​្សា​ផ្ទាល់​ព្រះមហាក្សត្រ​ផ្ដល់​អនុសាសន៍នៃពិព័រណ៌ និង ពាក្យពេច​អនុស្សាវរីយ​៍​ក្នុង​ក្រាំងមាសន័រតុន

អត្ថបទ​ផ្ដល់​ដោយ​សាកលវិទ្យាល័យ ន័រតុន

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា