For Android device For iOS device
១៨
មីនា

តើ​លោកអ្នក​អាច​ស្វែងរក Templates ដែល​មានស្រាប់នៅកន្លែងណា?

ស្របពេល​ដែល​ប្រទេស​ជាតិមានការរីក​ចម្រើន ខាងវិស័យ​ព័ត៌មាន​វិទ្យា​ក៏​មានការរីកដុះដាលជាលំដាប់​ផងដែរ ។ អ្នករៀន​ព័ត៌មាន​វិទ្យា​ស្ទើរតែ​ទាំងអស់​សុទ្ធតែចង់មាន​នូវ​គេហទំព័រ​ផ្ទាល់​ខ្លូន តែ​មិនដឹង​ថាគួរធ្វើពីអ្វី ឯអ្នក​ខ្លះ​ទៀតដឹងថាធ្វើពីអ្វីហើយ តែ​មិនដឹង​ថារចនាធ្វើ​យ៉ាង​ដូចម្តេច​ឲ្យ​ទាក់ទាញ និងមាន​លក្ខណៈ ស្តង់ដា ។ ដើម្បី​បំពេញ​នូវ​តម្រូវ​ការទាំងនេះ ទស្សនាវដ្ដី​អាន-ANT យើង​ខ្ញុំ​នឹង​ធ្វើការ​បង្ហាញ​ជូន​លោកអ្នក​នូវ​គេហទំព័រមួយ ដែល​សម្បូរ​ទៅដោយ Templates ស្អាត​ៗ​ដែល​ Design ជាមួយ HTML,CSS និង Flash សុទ្ធ ។

​លោកអ្នក​គ្រាន់តែ​ចូល​ទៅកាន់ http://www.templatemo.com/ នោះ​វានឹង​បង្ហាញ​ដូច​ខាងក្រោម​៖

វិធី​ប្រើ​

ដំបូង​លោកអ្នក​គ្រាន់តែ Click លើ Menu ​ណាមួយ​ដែល​លោកអ្នក​ចង់បានដូច​បង្ហាញ​ខាងក្រោម​៖

នៅ​ចំណុច​នេះដែរមាន Templates ជា​ច្រើន​ទៀត​ដែល​លោកអ្នក​អាច​ធ្វើការ​ជ្រើសរើស​បានដោយចុចលើ pagination ដូច​បង្ហាញ​៖

សូម Click លើ button លេខ ១ វានឹង​បង្ហាញ​ដូចរូប៖

​លោកអ្នក​អាច Click លើ Template មួយណា​ដែល​លោកអ្នក​ពេញចិត្តដូចរូប​ខាងក្រោម​៖

​បន្ទាប់ពី​លោកអ្នក Click  រួច​វានឹង​បង្ហាញ​ដូចរូប​ខាងក្រោម​៖

សូម​លោកអ្នក​ចុច លើ button Download ដើម្បី​ទាញយក Template

នោះ​វានឹង​ឲ្យ​លោកអ្នក Save Template ​ដែល​បាន download

​បន្ទាប់ពី Download រួច លោកអ្នក​ចូល​ទៅកាន់ Folder Download ដើម្បី​រក Template

ជំហានបន្ទាប់​លោកអ្នក​គ្រាន់តែ Extract Folder ដែល​បាន Download យកមក​ប្រើ ។ ក្នុង​នោះ​ផងដែរ​លោកអ្នក​ក៏​អាច កែ លុប ឬ ក៏​ន្ថែម​នូវ​អ្វី​ដែល​លោកអ្នក​ចង់បានតាម​តម្រូវ​ការ ។

រៀបរៀងអត្ថបទដោយ ៖ កញ្ញា ស៊ា សុធា

ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ៥៦ ប្រចាំខែ ធ្នូ ឆ្នាំ ២០១៣

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

​សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

ឬ​អាច​ផ្ញើ​ចូល e-mail: anttraining2013@gmail.com

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា