ឧសភា
ហេតុអ្វីបានជាគេពូកែ ?
អត្ថាធិប្បាយ៖ ដោយ លោក សំ.កក្កដា នាយកទស្សនាវដ្ដី និងថ្នាក់បណ្តុះបណ្តាលអាន-ANT
នេះជាសំណួរដែលខ្ញុំធ្លាប់សួរខ្លួនឯង ហើយក៏ប្រហែលជាលោកអ្នកធ្លាប់ឆ្ងល់អំពីបញ្ហានេះដែរក៏មិនដឹង ។ វាអាចនឹងជាធម្មជាតិ នៃមនុស្សនៅពេលដែលគេចាប់ផ្តើមអស់សង្ឃឹមអំពីបញ្ហាអ្វីមួយ ប្រាកដណាស់នឹងមានសំណួរជាច្រើនចោទសួរអំពីខ្លួនឯង ហើយក៏មានអ្នកខ្លះពុំបាន រិះរកចំឡើយ ឬមធ្យោបាយ ឬក៏សិក្សាអំពីគេនោះទេ ក្នុងការឆ្លើយទៅនឹងសំណួរដែលខ្លួនឯងបានចោទសួរ ។
ពេលនោះការអស់សង្ឃឹម នឹងកើតមានកាន់តែខ្លាំង រហូតដល់យើងអាចសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដែលជាអំពើ ព្រះមិនអភ័យទោសឲ្យ, ចំពោះអ្នកសិក្សានឹងធ្វើឲ្យអស់សង្ឃឹម រហូតដល់បោះបង់ការ សិក្សាចោល ឬឈប់រៀនមុខវិជ្ជានោះ, ចំពោះប្តីប្រពន្ធនឹងនាំឲ្យមានការលែង លះ, ចំពោះឪពុកម្តាយអាច នឹងនាំឲ្យរត់ចេញពីផ្ទះ ។
ទាំងអស់ខាងលើវាជាកំហុស ឬក៏ជាភាពឆោតល្ងង់ដែលយើងពុំចេះដោះស្រាយបញ្ហា គ្មានអ្វីដែលធ្វើ ឲ្យមនុស្សទ័លច្រកនោះទេ ប៉ុន្តែមនុស្ស ខ្លួនឯងដែលធ្វើឲ្យបញ្ហាក្លាយជាភាពទ័លច្រក ។ មនុស្សជាអ្នកបង្កើតអ្វីៗគ្រប់យ៉ាងក្នុងលោក រួមទាំងវិទ្យាសាស្រ្តកុំព្យូទ័រផងដែរ ។
ប៉ុន្តែអ្វីសម្រាប់ពេលនេះដែលខ្ញុំចង់អត្ថាធិប្បាយគឺ ឆ្លើយទៅនឹងសំណួរថាតើ “ហេតុអ្វីបានជាគេពូកែ” ។
→ សម្រាប់សិស្សនិងអតីតសិស្សដែលសិក្សានៅអាន-ANT សូមចូលទៅកាន់ http://training.antkh.com/students/photo_board.aspx
→ សម្រាប់ស្នាដៃសិស្សដែលបានបញ្ចប់វគ្គសិក្សានៅអាន-ANT http://training.antkh.com/achievements/
លោកអ្នកនិងប្អូនៗជាអ្នកសិក្សាជាទីរាប់អាន មនុស្សគ្រប់គ្នាសុទ្ធសឹងតែពូកែដូចគ្នា គ្រាន់តែលក្ខណៈ, ប្រភេទ ឬជំនាញនៃការពូកែមានភាព ខុសគ្នាតែប៉ុណ្ណោះ នេះជាធាតុចំបងរបស់មនុស្ស និងមានពីធម្មជាតិ ខ្ញុំអាចលើកឧទាហរណ៍ “មនុស្សម្នាក់ពូកែដេកនិងដេកច្រើន” ដែលគ្រប់គ្នាអាចថាគាត់ជាមនុស្សខ្ជិល ក៏ ប៉ុន្តែនេះមកពីអ្នកមិនអាចធ្វើដូចគាត់ នេះហើយដែលខ្ញុំចង់ថាគ្រប់គ្នាសុទ្ធសឹងជាអ្នកពូកែ ។
សម្រាប់ការរៀនហេតុអ្វីបានអ្នកខ្លះរៀនពូកែ តើគេបានបរិភោគអាហារល្អរាល់ថ្ងៃ ឬយ៉ាងណា? ចម្លើយសម្រាប់ខ្ញុំគឺទេ ការពូកែរបស់មនុស្សវា មិនអាស្រ័យទាំងស្រុងលើការបរិភោគនោះទេ វាអាចជាកត្តាធម្មជាតិ ឬ ទេពកោសល្យរបស់គេផងដែរ ។
ប៉ុន្តែអ្នកត្រូវចាំថាការព្យាយាម និងការតស៊ូអត់ធ្មត់នោះទេជាកត្តាចាំបាច់បំផុត ហើយភាពទាំងនេះអាចកើតមានបានចាំបាច់ ត្រូវមានការតាំងចិត្តខ្ពស់និងមហិច្ឆតា ចំពោះគោលដៅដែលត្រូវតែទទួលបាន, អ្នកត្រូវកំណត់គោលដៅជីវិតរបស់អ្នក ក្រោយបញ្ចប់ការរៀន, អ្នកត្រូវចាត់ទុកមុខវិជ្ជាដែលកំពុងរៀនថាគ្មានអ្វីពិបាក, អ្នកត្រូវឧស្សាហ៍ធ្វើកិច្ចការ ឬអានអ្វីដែល អ្នកពុំទាន់យល់ឲ្យបានជាច្រើនដងរហូតដល់ផ្សាំនឹង ខួក្បាលរបស់អ្នក, វាជាអំពើអាក្រក់បំផុតពេលដែលអ្នកបោះបង់ការអាន ឬអនុវត្តន៍អ្វីដែលអ្នកយល់ថា
សាំញាំ, “អ្នកត្រូវចាំថាការអាន និង ការស្រាវជាវ គឺជាបទពិសោធន៍ដ៏ល្អបំផុតដែលអ្នកអាចទទួលបាន និងឈានទៅរកភាពជាអ្នកពូកែ” ។
សង្ឃឹមថាលោកអ្នកនឹងអធ្យាស្រ័យបើសិនជាទស្សនៈ ឬយោបល់របស់ខ្ញុំខាងលើមានចំណុចណាមួយមិនត្រឹមត្រូវ ៕
♦ កម្មវិធី ANTLearner បង្កើតឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាដល់មហាជនទូទៅ និងផ្ដល់អាទិភាពពិសេសដល់ប្អូនៗទាំងឡាយដែលជាសិស្សបានសិក្សាវគ្គជំនាញបច្ចេកវិទ្យាកុំព្យូទ័រជាមួយអាន-ANT


១. សម្រាប់លោកអ្នកដែលចង់បានអត្ថបទ ចំណេះដឹង ឬវគ្គសិក្សាបើកថ្មីៗនៅអាន-ANT សូមចុច Like លើ Page
https://www.facebook.com/ant.com.kh & https://www.facebook.com/anttrainning
២. ប្រសិនបើលោកអ្នកចង់តាមដាន ឬមានចម្ងល់ទាក់ទងនឹងកម្មវិធី ANTLearner ឬកម្មវិធីជាច្រើនទៀតបង្កើតដោយអាន-ANT សូមចុច Like https://www.facebook.com/ANTTechnologyTrainingCenter/?modal=admin_todo_tour
៣. ប្រសិនបើលោកអ្នកមានបំណងចែករំលែងចំណេះដឹង IT ដល់សមាជិកដទៃសូមចូលទៅកាន់ Group https://www.facebook.com/groups/ANTTrGroup/
៤. ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning
☎️ លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា