For Android device For iOS device
១៤
កក្កដា

ហេតុអ្វីបានជា Hard drive របស់អ្នក​មិន​ដំណើរ​ការ (Unallocated)

ចំពោះអ្នក​ដែល​ប្រើ​ប្រាស់​កុំព្យូទ័រ​តែងតែមាន​បញ្ហា​ជាញឹកញាប់​ជាមួយនឹង​ម៉ាស៊ីនរបស់ខ្លួន ឥឡូវនេះយើងសូមលើកយក​បញ្ហា​មួយ​ដែល​តែងកើតមានឡើង​ជាមួយនឹង Hard drive មិន​ដំណើរ​ការ Log មិនចូល ឬ​មិន​បង្ហាញ​នៅលើ Windows Explore ​ដែល​ពីមុន​លោកអ្នក​អាចបើកបាន នឹង​បង្ហាញ​នៅលើ Windows Explore ដែល​ធ្វើ​ឲ្យ​លោកអ្នក​បាត់បង​ទិន្នន័យ​ដែល​មាននៅ​ក្នុង Hard Drive ​ខាងក្រោម​នេះជាវិធីដោះស្រាយចំពោះការជួបនឹង​បញ្ហា​ខាងលើ និង មិន​ឲ្យ​បាត់បង់​ទិន្នន័យ ៖

១. បញ្ហា​មកពី​ការជាន់​ឈ្មោះ Path Hard drive

ការមិន​បង្ហាញ Hard drive ​នៅលើ Windows Explore  បណ្តាល​មកពី​ការជាន់​ឈ្មោះ path របស់ Hard drive ដូចេ្នះ​លោកអ្នក​គ្រាន់តែ​ទៅប្តូរ Path នៅ​ក្នុង Disk Management ដូច​ខាងក្រោម​៖

Right Click លើ My Computer យកពាក្យថា Manage

ហើយ Click លើពាក្យថា Disk management នោះ​វានឹង​បង្ហាញ Drive ​ដែល​មាននៅ​ក្នុង​កុំព្យូទ័រ​

បន្ទាប់ Right Click ​ទៅលើ Drive ​ដែល​គ្មាន​ឈ្មោះ Path យកពាក្យថា Change drive letter and paths 

​បន្ទាប់មក​ចុចលើប៊ូតុង Add

​វានឹង Assign ​ឈ្មោះ Path ​ឲ្យ Drive របស់​លោកអ្នក​សាជាថ្មី ហើយចុច Ok

នោះ drive របស់​លោកអ្នក​មកវិញ

២. បណ្តាល​មកពី​ការ error System or Files ​ដែល​មាននៅ​ក្នុង Drive (Bad sectors)

ចំពោះបព្ហានេះ​ក៏​អាចធ្វើ​ឲ្យ Drive របស់​លោកអ្នក​ដែល​កំពុង​ដំណើរ​ការ​សុកៗ​តែងបែរជាបើកមិនចេញ ឬ Log មិនចូល Drive ​ដែល​បណ្តាល​មកពី​ការ Drive Error (bad sectors) ដូចេ្នះ​លោកអ្នក​គ្រាន់តែ​ធ្វើការ Fix drive នោះដូច​ខាងក្រោម​៖

​លោកអ្នក​គ្រាន់តែ​ចូល​ទៅកាន់ CMD ហើយវាយពាក្យថា

 CHKDSK /f d: (d គឺជា​ឈ្មោះ Drive ​ដែល log មិនចូល) នោះ​វានឹង​ធ្វើការ Fix drive

♦ រៀបរៀងអត្ថបទដោយ ៖ លោក សេង រតនា កែ​សម្រួល​អត្តបទឡើងវិញដោយ ៖ លោក កែវ ណាវុទ្ឋ

សម្រាប់​របៀប​ប្រើ​ប្រាស់​សូមមើល​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី៣៣ សម្រាប់​ខែធ្នូ ឆ្នាំ​២០១២

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

ឬ​អាច​ផ្ញើ​ចូល e-mail: anttraining2013@gmail.com

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា