For Android device For iOS device
១៨
មេសា

ការ Upload រូបភាព​ទៅកាន់ Server ជាមួយ PHP

ចុចទីនេះ ដើម្បី​ទាញយក Source Code ទាំងស្រុង

កែ​សម្រួល​ឡើងវិញ ខែមេសា ឆ្នាំ ២០១៦

ជាធម្មតា​ក្នុង​ការ​បញ្ចូល​ទិន្នន័យ​របស់ User រឺ Admin ​តែងតែមាន​តម្រូវ​ការ​ក្នុង​ការ​បញ្ចូល​ ឯកសារផ្សេងៗ​ដូចនេះ Upload គឺជាវិធីសាស្រ្តមួយ​ដែល​អ្នកអាចយកឯកសារផ្សេងៗ​ពីម៉ាស៊ីន​កុំព្យូទ័រ​ដែល​អ្នក​កំពុង​​ប្រើ​ទៅទុកនៅលើ Server

​ខាងក្រោម​នេះជាកូដ PHP ​សម្រាប់​ធ្វើការ​ Upload :

ដោយឡែកមុននឹង​ធ្វើការ Upload តម្រូវ​ឲ្យ​យើង​កំណត់​នូវ​លក្ខខណ្ឌ័មួយចំនួនជាមុនសិន ដើម្បី​ជៀសវាងឯកសារនោះ​ខុសពី​ការចង់បាន

​កំណត់​ទៅលើ​ទំហំ​រូបភាព​ប្រសិនបើ​ខុសលក្ខខណ្ឌ័​វានឹង​បង្ហាញ​ផ្ទាំង​ខាងក្រោម ៖

- ​កំណត់​ទៅលើ​ប្រភេទ​រូបភាព​ប្រសិនបើ​ខុសលក្ខខ័ណ្ឌ​វានឹង​បង្ហាញ​ផ្ទាំង​ខាងក្រោម ៖

- ​ប្រសិនបើ​លក្ខខ័ណ្ឌត្រឹមត្រូវអស់ហើយ វានឹង​បង្ហាញ​ផ្ទាំង​ខាងក្រោម​ហើយ​រូបភាព​ត្រូវបាន​ប្តូរ​ឈ្មោះ​និង​រក្សាទុក​​នៅលើ​ serverដូចរូប​ខាងក្រោម​

​ចំណាំ​៖  មូលហេតុ​ដែល​យើងប្តូរ​ឈ្មោះ​គឺ ដើម្បី​ជៀសវាង​រូបភាព​មាន​ឈ្មោះ​ស្ទួន​គ្នា​

កូដ HTML:

- uploadForm.html

-  interface

+  កូដ PHP :

-  uploadimage.php

ការបកស្រាយ​ទៅលើ​កូដ​ខាងលើ​

- កូដបន្ទាត់ទី២ ​បង្កើត​អថេរ $image_name ​សម្រាប់​ចាប់យក​ឈ្មោះ File

- កូដបន្ទាត់ទី៣ ​បង្កើត​អថេរ $image_size ​សម្រាប់​ចាប់យក​ទំហំ​ File

- កូដបន្ទាត់ទី៤ ​បង្កើត​អថេរ $image_type ​សម្រាប់​ចាប់យក​ប្រភេទ​ File

- កូដបន្ទាត់ទី៥ បង្កើត​អថេរ $image_temp ​សម្រាប់​ចាប់យកទីតាំងនិង​ឈ្មោះ​បណ្ដោះអាសន្ន​ដែល​ Server ​ផ្ដល់​ឲ្យ File

- កូដបន្ទាត់ទី៧ ​សម្រាប់​កំណត់​លក្ខខ័ណ្ឌ​ទៅលើ​ទំហំ​នៃរួបភាព

​ចំណាំ​៖ ​ទំហំ file ​ដែល​បាន Upload គិតជា byte .

- កូដបន្ទាត់ទី១០ ​សម្រាប់​កំណត់​លក្ខខ័ណ្ឌ​ទៅលើ​ប្រភេទ​នៃ​រូបភាព​

- កូដបន្ទាត់ទី១៥ ​បង្កើត​អថេរ$random_digit សម្រាប់​ចាប់យកលេខ​ដែល​បានចាប់ដោយចៃដន្យ

​ចំណាំ​៖

· rand () ជាbuild_in function របស់ PHP ​សម្រាប់​ធ្វើការ​ចាប់ដោយចៃដន្យ​នូវ​លេខគត់

· mt_rand () ​ក៏​ជាbuild_in function របស់ PHP ​សម្រាប់​ធ្វើការ​ចាប់ដោយចៃដន្យ​នូវ​លេខគត់ដែរតែ​កម្រិត​នៃការចាប់ធំជាងrand ()

- កូដបន្ទាត់ទី១៦ ​បង្កើត​អថេរ $new_file_name សម្រាប់​ចាប់យក​ឈ្មោះ​ថ្មី​ដែល​បានពីការយកលេខ​ដែល​បានចាប់ដោយចៃដន្យទៅតជាមួយ​ឈ្មោះ​នៃ​រូបភាព​ដែល​បាន Upload

- កូដបន្ទាត់ទី១៧ ​បង្កើត​អថេរ $path សម្រាប់​ទទួលយកទីតាំង​ដែល​ត្រូវ​រក្សាទុក​រូបភាព​លើ Server

​ចំណាំ​៖ ត្រូវ​បង្កើត​ Folder Upload មួយនៅ​ក្នុង​ទីតាំងជាមួយ page Upload_image.php

- កូដបន្ទាត់ទី១៨ សម្រាប់​ upload ​រូបភាព​ទៅកាន់​ទីតាំង Server ​ដែល​បាន​កំណត់​

♦ រៀបរៀងអត្ថបទៈ លោក សុង លាងហុក

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា