ឧសភា
៣ចំណុចក្នុងការពង្រឹងគុណភាពសិស្ស
→ ទម្លាប់ក្នងការស្រាវជ្រាវ និងស្វែងយល់ពីបច្ចេកវិទ្យាផ្សេងៗ ជាអ្វីដែលនិសិ្សត IT គួរតែអនុវត្តន៍
អត្ថាធិប្បាយដោយលោក សំ កក្កដា នាយកទស្សនាវដ្ដី និងថ្នាក់បណ្តុះបណ្តាលកុំព្យូទ័រអាន-ANT
ការខ្វះខាតការយកចិត្តទុកដាក់ទៅលើនិស្សិតរបស់ខ្លួន ភាពមិនមានសមត្ថភាពរបស់និស្សិតក្រោយបញ្ចប់ការសិក្សា ការអសមត្ថភាព និង បទពិសោធន៍របស់គ្រូ ភាពមិនគ្រប់លក្ខណៈនៃទីធ្លា ក៏ដូចជាបរិស្ថានសាលា ។ ល ។ ទាំងអស់នេះយើងគ្រប់គ្នាតែងតែបានឮពីការរិះគន់ជាច្រើនពីអាណាព្យាបាលក៏ដូចជាក្រុមហ៊ុន និង អង្គការនានាអំពីបញ្ហានេះ ។
ប៉ុន្ដែខ្ញុំក៏សង្កេតឃើញមានសាកលវិទ្យាល័យមួយចំនួនក៏ខិតខំលើកទឹកចិត្តនិស្សិតរបស់ខ្លួនតាមរយៈការបញ្ចុះតម្លៃសិក្សា ឬក៏មានរង្វាន់លើកទឹកចិត្តផ្សេងៗសម្រាប់សិស្សដែលរៀនពូកែ ។ ទាំងនោះវាពុំមែនជាការគ្រប់គ្រាន់សម្រាប់អ្វីដែលហៅថាពង្រឹងគុណភាពនិស្សិតនៅឡើយទេ បើសិនជាគ្មានការប្ដេជ្ញាចិត្ត និង បង្ហាញពីសកម្មភាពរបស់សិស្សនិស្សិត ឬ ពីមហាវិទ្យាល័យក្នុងគោលដៅក្រេបយក និង ផ្សព្វផ្សាយចំណេះដឹងដ៏ពិតប្រាកដនោះ ។
វិទ្យាល័យ មហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក៏ដូចជាស្ថាប័នអប់រំត្រូវតែធ្វើអ្វីម្យ៉ាងឲ្យសិស្សនិស្សិតទាំងអស់នោះមានភាពកក់ក្ដៅ និងមានទំនុកចិត្តពីអនាគតរបស់ពួកគេក្រោយពីបញ្ចប់ការសិក្សា ជាពិសេសយើងសង្កេតឃើញសិស្សនិស្សិតមួយចំនួនធំយកការរៀនរបស់ខ្លួនចាត់ទុកជា បេសកម្មបង្រ្គប់កិច្ចសម្រាប់យកសញ្ញាប័ត្រ និង ពេលប្រលងម្ដងៗគឺជាពេលវេលានៃការហ្វឹកហាត់កែវភ្នែកសម្រាប់អក្សរដ៏តូចៗនៃការបើកមើលឯកសារតែប៉ុណ្ណោះ ។
→ ថ្នាក់បណ្តុះបណ្តាលអាន-ANT ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០០៩ មកដែលបណ្តុះបណ្តាលសិស្សបានចំនួន ៤៣០០នាក់ http://training.antkh.com/students/photo_board.aspx
→ ចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងបច្ចេកវិទ្យា
និយាយជារួមទៅមុននឹងយើងឆ្លើយឲ្យប្រាកដថា តើនិស្សិតមានសមត្ថភាពគ្រប់គ្រាន់ ឬអត់ក្រោយពីពួកគេបញ្ចប់ការសិក្សា? យើងគួរពិនិត្យថាតើសាកលវិទ្យាល័យនានាបានឆ្លើយតបជាវិជ្ជមានសម្រាប់ ៣ចំណុចខាងក្រោមនេះហើយ ឬនៅ?
♦ ចំណុចទី១៖ ការជំរុញ និង លើកទឹកចិត្តពីសាលា ឬស្ថាប័នអប់រំ
ភាពជិតស្និទ្ធ និង ការយកចិត្តទុកដាក់របស់សាលាទៅលើនិស្សិត គឺជារឿងដែលចាំបាច់ត្រូវមានហើយសាលានីមួយៗគួរតែមានកម្មវិធីជាញឹកញាប់ និង ជាប្រចាំក្នុងការធ្វើឲ្យមានកម្មវិធីប្រកួតប្រជែងនូវស្នាដៃរបស់និស្សិតជាមួយនឹងការផ្ដល់ឲ្យនូវរង្វាន់កិត្តិយស និង ការផ្សព្វផ្សាយឲ្យបានទូលំទូលាយពីស្នាដៃរបស់ពួកគេទោះបីជាស្នាដៃដំបូងនោះមានកម្រិតទាបនៅឡើយក៏ដោយ ការធ្វើបែបនេះមានន័យថាយើងធ្វើឲ្យពួកគេរវល់ទៅនឹងការងារក៏ដូចជាការបណ្ដុះគំនិតស្រាវជ្រាវរបស់ពួកគេ ។
→ ស្នាដៃសិស្សដែលបានបញ្ចប់វគ្គសិក្សានៅអាន-ANT http://training.antkh.com/achievements/
♦ ចំណុចទី២ ទម្លាក់ការរៀនសូត្រជាក្រុម ឬចែករំលែកចំណេះដឹង
ការបណ្ដុះគំនិតឲ្យនិស្សិតចេះសហការគ្នា ចេះរួមគ្នាក្នុងការដោះស្រាយបញ្ហា ចេះជួយគ្នាទៅវិញទៅមកវាជារឿងមួយដ៏ល្អក្នុងការសិក្សា ក៏ដូចជាការរស់នៅក្នុងសង្គម ។ ពាក់ព័ន្ធទៅនឹងចំណុចទី១ សាលាត្រូវចេះបង្កើតកម្មវិធីនិស្សិតបង្រៀននិស្សិត ការធ្វើបែបនេះសាលានឹងមានឱកាស ២យ៉ាងក្នុងការជំរុញទឹកចិត្តនិស្សិត ទីមួយសាលាបានផ្ដល់ឱកាសការងារដល់និស្សិតដែលមានសមត្ថភាពក្នុងការបង្ហាញចំណេះដឹងរបស់គេទៅលើការបង្រៀនដល់និស្សិតដែលរៀនខ្សោយ ដែលនេះជាបទពិសោធន៍មួយសម្រាប់ពួកគេមុននឹងបញ្ចប់ការសិក្សាដែលសាលាត្រូវតែផ្ដល់ឲ្យនូវលិខិតសរសើរ ប្រាក់ម៉ោង និង រង្វាន់ បញ្ជាក់ពីភាពខិតខំរបស់ពួកគេ ។ ទីពីរ សាលាបានយកចិត្តទុកដាក់ និង បានរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឲ្យនិស្សិតរបស់ខ្លួនមានសមត្ថភាព និង ពុំមានគំនិតធុញទ្រាន់ ឬ អស់សង្ឃឹមក្នុងការសិក្សា ។ ដូច្នេះតើចំណុចទីពីរនេះមានអនុវត្តន៍ជាទូទៅហើយ ឬនៅពីមហាវិទ្យាល័យដ៏ច្រើនសម្បូរបែបក្នុងពេលបច្ចុប្បន្ននេះ ?
ក្រៅពីបណ្ដុះគំនិតស្រាវជ្រាវ សាលាត្រូវធ្វើឲ្យពួកគេមានគំនិតក្នុងការបង្កើតផែនការសម្រាប់ជីវិតក្រោយពីបញ្ចប់ការសិក្សា ធ្វើឲ្យគេយល់ពីអត្ថប្រយោជន៍នៃជំនាញរបស់ពួកគេ ។ ដូច្នេះតើចំណុចទីមួយនេះមានអនុវត្តន៍ជាទូទៅហើយ ឬនៅពីមហាវិទ្យាល័យដ៏ច្រើនសម្បូរបែបក្នុងពេលបច្ចុប្បន្ននេះ?
♦ ចំណុចទី៣ មិនគួរគិតពីពាណិជ្ជកម្មជាងសមត្ថភាព
ការមានមហាវិទ្យាល័យ ឬសាកលវិទ្យាល័យច្រើន វាជារឿងមួយដែលយើងស្វាគមន៍ ដោយឈរលើហេតុផល ពង្រីកធនធានមនុស្ស ក៏ប៉ុន្ដែវាត្រូវតែមានការវាស់វែងមួយដ៏ជាក់លាក់ និង ជាទូទៅដល់មហាវិទ្យាល័យនីមួយៗទៅលើកម្មវិធីសិក្សា និង កំណត់ឲ្យមានកម្មវិធីគោលមួយសម្រាប់ជំនាញ នីមួយៗឲ្យបានជាក់លាក់ជាជាងការកំណត់ទៅតាមការនឹកឃើញរបស់ព្រឹទ្ធបុរស ឬសាកលវិទ្យាធិការ ដោយពឹងផ្អែកលើថវិការ និង កម្រិតសមត្ថភាពគ្រូដែលខ្លួនមាន នេះជារឿងមួយដែលប៉ះពាល់ទៅលើគុណភាពរបស់សិស្ស ។ ការចង់បានបរិមាណសិស្សពីមហាវិទ្យាល័យនានា នឹងតម្រូវឲ្យមានការអនុគ្រោះគ្រប់បែបយ៉ាងដល់និស្សិត និង ការយកតម្លៃសិក្សាទាបហួសហេតុពេក វាជាមូលហេតុនៃការកាត់បន្ថយការចំណាយលើឧបករណ៍ ពិសោធន៍ ពុំមានខ្ទង់ចំណាយសម្រាប់ការលើទឹកចិត្តពីការប្រកួតប្រជែង និង ពិព័រណ៍ស្នាដៃនិស្សិត និង មានការកាត់បន្ថយប្រាក់កម្រៃសម្រាប់គ្រូ ឬ បើកប្រាក់បៀរត្សន៍មិនទៀងទាត់ ដូច្នេះនឹងធ្វើឲ្យមហាវិទ្យាល័យ នោះពុំមានលទ្ធភាពក្នុងការទទួលបានគ្រូដែលមានសមត្ថភាព និង បទពិសោធន៍គ្រប់គ្រាន់បង្រៀនដល់និស្សិត របស់ខ្លួនឡើយ ដែលទីបំផុតសាលានឹងទទួលបានគុណភាពសិស្សរបស់ខ្លួនគឺ សិស្សពូកែក្នុងចំណោមសិស្សខ្សោយ ។ ដូច្នេះតើចំណុចទីបីនេះវាមាន ឬអត់ ?
ជាចុងក្រោយខ្ញុំសូមអភ័យទោសផងដែរ បើសិនជាការបកស្រាយខាងលើវាមានចំណុចខ្វះខាត ឬក៏ប៉ះពាល់ ដោយអចេតនា ដោយផ្នែកណាមួយនៃការបញ្ចេញទស្សនៈរបស់ខ្ញុំចំពោះមហាវិទ្យាល័យ ឬ សាកលវិទ្យាល័យ មួយចំនួន ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយគ្មានមហាវិទ្យាល័យ និង សាកលវិទ្យាល័យ ឬវិទ្យាស្ថានអប់រំ ណាមួយចង់ឲ្យនិស្សិតរបស់ខ្លួនអសមត្ថភាពឡើយ ហើយក៏ចង់បានភាពល្បី និង កិត្តិយសដូចៗគ្នា ។
♦ ក្រៅពីកម្មវិធី ANTLearner នៅមានកម្មវិធីដែលបង្កើតឡើងដោយអាន-ANT ជាច្រើនទៀតសម្រាប់ windows & Android & iOS
១. សម្រាប់ iOS
២. សម្រាប់ Android
៣. សម្រាប់ Windows
១. សម្រាប់លោកអ្នកដែលចង់បានអត្ថបទ ចំណេះដឹង ឬវគ្គសិក្សាបើកថ្មីៗនៅអាន-ANT សូមចុច Like លើ Page https://www.facebook.com/ant.com.kh & https://www.facebook.com/anttrainning
២. ប្រសិនបើលោកអ្នកមានបំណងចែករំលែងចំណេះដឹង IT ដល់សមាជិកដទៃសូមចូលទៅកាន់ Group
https://www.facebook.com/groups/ANTTrGroup/
៣. ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning
☎️ លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា