For Android device For iOS device
១៨
សីហា

HTML 5 បន្ថែម​សមត្ថភាព​ឲ្យ Text Box

នៅ​ក្នុង​ពេលនេះគេហទំព័រ www.antkh.com យើងនឹងលើកយកពីការ​ប្រើ​ប្រាស់ Control ថ្មីមួយរបស់ HTML 5 ​ដែល​មាន​លក្ខណៈ​ងាយស្រួល​នៅពេល​ដែល​អ្នកចង់យក TextBox ​សម្រាប់ Search ហើយអ្នកមិនចាំបាច់​ប្រើ​កូដ​បន្ថែម​នោះទេ ។

 នេះជារូបពេល​ដែល​យើង​ដំណើរ​ការ​វានឹង​ចេញពាក្យ​ស្វែងរក​​ដែល​មានពណ៌ប្រផេះ

​បន្ទាប់ពី​យើងវាយពាក្យនៅ​ក្នុង TextBox នោះ​វានឹង​ចេញ Button ​សម្រាប់​លុបដោយខ្លួនឯង

ការ​ប្រើ​ប្រាស់ HTML 5

ជាធម្មតា នៅ​ក្នុង Form របស់ HTML ​ដែល​អ្នក​កំពុង​ប្រើ​សព្វ​ថ្ងៃ​មាន Attribute មួយ​ឈ្មោះ Type ​ដែល​ក្នុង នោះមាន Value មួយចំនួន​ដូចជា Text , Password, Radio, CheckBox និង Submit ជាដើម ។ តែចំពោះ HTML 5 វាមាន​នូវ Value ថ្មីមួយចំនួនទៀត​សម្រាប់​បង្ក​លក្ខណៈ​ងាយស្រួល​ដល់ Programmer ​ព្រោះ​ក្នុង នោះអ្នកមិនចាំបាច់​សរសេរ​កូដ​បន្ថែម ឬ ទាញ library ណាមក​ប្រើ​ទេគឹវាអាច​ដំណើរ​ការ​បានតែម្តង ក៏ ប៉ុន្តែ វាមិន Support ជាមួយ Browser ​ទាំងអស់​ទេ ។

​ខាងក្រោម​យើងនឹងលើកយកពីការ ប្រើ​ Value ថ្មីមួយរបស់ Attribute នៅ​ក្នុង​Form មក​ធ្វើការ​បង្ហាញ ៖

- នៅបន្ទាត់ទី ៤ និង ទី ៥ ត្រង់ content=”text/html; charset=utf-8” គឺជា កូដ​សម្រាប់​ឲ្យ​គេហទំព័រ​របស់អ្នក អាចវាយអក្សរ Unicode និង អាចមើលអក្សរ Unicode បាន ។

- នៅបន្ទាត់ទី ៧ ជា​ចំណងជើង​របស់គេហទំព័រ​របស់អ្នក គឺយើងត្រូវវាយ​ចំណងជើង​នោះនៅចន្លោះ Tag <title></title>ហើយត្រូវនៅ​ក្នុង Block របស់ Tag <head>

- ​ចំណែក​នៅបន្ទាត់ទី ១១ និង ១២ យើង​ប្រើ tag មួយ​ឈ្មោះ input ​ដែល​មាន attribute ចំនួនបី គឺ type=”Search” ​សម្រាប់​កំណត់​ប្រភេទ Control ​ដែល​មាន​លក្ខណៈ​ជា TextBox ​សម្រាប់​ធ្វើការ Search , Name ជា​ឈ្មោះ​របស់ Control និង placeholder ជាអក្សរ​ដែល​នឹងចេញ​នៅពេល​ដែល​ដំណើរ​ការ​កូដនោះ ។

នេះជា​លទ្ធផល​នៃការ​ដំណើរ​ការ​កូដ​ខាងលើ​

 

ហើយ​នៅពេល​ដែល​អ្នកដាក់ Cursor ចូល​ក្នុង TextBox នោះ​វានឹង Clear ពាក្យ​ដែល​អ្នកដាក់នៅ​ក្នុង placeholder ហើយ​នៅពេល​ដែល​អ្នកមាន Character ​ណាមួយ​វានឹង​មាន Button ​សម្រាប់​ឲ្យ​អ្នក​ធ្វើការ លុបពាក្យ​ទាំងនោះ​បាន ។

​ដំណើរ​ការ​លើ Browser

Attribute ​ខាងលើ​ដំណើរ​ការ​ជាមួយ Firefox 4.0, Opera 11.0, Chrome 3.0 និង Safari 3.0 ឡើង ប៉ុន្តែ​ មិន​ដំណើរ​ការ​ជាមួយ IE 8.0  ទេ ។

 ​សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine & ANT Learner

Facebook Group: https://www.facebook.com/groups/ANTTrGroup/

.tb_button {padding:1px;cursor:pointer;border-right: 1px solid #8b8b8b;border-left: 1px solid #FFF;border-bottom: 1px solid #fff;} .tb_button.hover {borer:2px outset #def; background-color: #f8f8f8 ! important;} .ws_toolbar {z-index:100000} .ws_toolbar .ws_tb_btn {cursor:pointer;border:1px solid #555;padding:3px} .tb_highlight {background-color:yellow} .tb_hide {visibility:hidden} .ws_toolbar img {padding:2px;margin:0px}

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា