For Android device For iOS device

កញ្ញា

ការ​បញ្ចូល​ទិន្នន័យ និងទាញ​ទិន្នន័យ​ពី File ភាសា C++

♦ រៀបរៀងអត្ថបទដោយអតីត សិស្ស វុឌ្ឍ អាទិត្យ​កម្លាំង​ឯក ត្រួត​ពិនិត្យ​និងកែ​សម្រួល​អត្ថបទដោយអតីតសិស្ស ឈាន សីហា

អ្នកបានដឹងហើយថា ការផ្ទុក​ទិន្នន័យ​ជាមួយ variables ​វានឹង​មិនអាច​ស្ថិតស្ថេរបាន​ឡើយ​ព្រោះ​ថា​ទិន្នន័យ​នឹងបាត់បង់ទៅវិញ​នៅពេល​ដែល​កម្មវិធី​ត្រូវបាន​បិទ ។ ដើម្បី​រក្សាទុក​ទិន្នន័យ​ឲ្យ​បានជាអចិន្រ្តៃយ៍​យើងត្រូវតែ​ធ្វើការ​ប្រមូលផ្តុំ​ទិន្នន័យ​ទាំងនោះ​ទៅជា file និងមានទីតាំងជាក់លាក់​ណាមួយ​នៃ Storage ​ដូចជា​ HDD, External HDD, Flash ជាដើម ។  ​ក្នុង​លំហាត់នេះនឹង​បង្ហាញ​ពីការ​បញ្ចូល​ទិន្នន័យ​ចូលទៅ​ក្នុង​ file និង ទាញ​ទិន្នន័យ​ចេញពី file

♦ កូដ 

ពន្យល់កូដ

· នៅបន្ទាត់ទី6 StoreData ជា class ​សម្រាប់​ផ្ទុក Variable ដែល​មានលក្ខណ​:ជា public

· នៅបន្ទាត់ទី11 ​ខ្ញុំ​បាន​បង្កើត object ចេញពី class StoreData

· នៅបន្ទាត់ទី12និង13 void InputData ()  និង void ViewData ()  ជាការប្រកាសក្បាល function ចោលនោះទេ ចំណែក​ខ្លួនរបស់វាគឺនៅ បន្ទាត់ទី 25 និង 47

· នៅបន្ទាត់ទី29និង53 FILE ជា class ​ដែល​តំណាង​ឲ្យ​ file ​ដែល​ទាញយក​ពី​ទីតាំង​ណាមួយ​របស់ Memory 

· fi គឺជា *Pointer_Name ​ប្រើ​សម្រាប់​តំណាង​ឲ្យ​ឈ្មោះ​ File ​ក្នុង​ការ read/write 

· នៅបន្ទាត់ទី30និង54 fopen ()  ជា function ​សម្រាប់​បើក ឬ បង្កើត​ File ថ្មី ។

· MyFile.txt ជា​ឈ្មោះ​របស់ file 

· នៅបន្ទាត់ទី30 ab  គឺ​សម្រាប់​បើក file នឹង write ​ទិន្នន័យ​បន្ថែម​តែមិនជាន់លើ​ទិន្នន័យ​ចាស់ទេ ។

· នៅបន្ទាត់ទី54 rb  គឺ​សម្រាប់​ read file ​ដែល​មានស្រាប់ ។

· នៅបន្ទាត់ទី37 fwrite ()  ជា function ​សម្រាប់​ write សំណុំ​ទិន្នន័យ​ចូលទៅ​ក្នុង​ file 

· នៅបន្ទាត់ទី38 fclose ()  ជា function ​សម្រាប់​ផ្ដាច់​ Stream ពី file និង memory 

· cin.get ប្រើ​សម្រាប់​បញ្ចូល​តម្លៃ​ទៅ​ឲ្យ​ char array ដើម្បី​ឲ្យ​ការ​បញ្ចូល​ទិន្នន័យ​អាចដកឃ្លាបាន

· fflush (stdin) ; និង cin.clear () ; ​ប្រើ​សម្រាប់​ clear ទិន្នន័យ​នៅពេល​បញ្ចូល​ហើយមួយៗ ដើម្បី​ជៀសវាងការ​បញ្ចូល​ខុស​ប្រភេទ​ទិន្នន័យ ។

​ចំណាំ​៖ ទីតាំងរបស់ file គឺនៅ​ជាមួយនឹង​ *.exe របស់កម្មវធី ។

​ដំណើរ​ការ​កម្មវិធី​

​ទិន្នន័យ​ក្នុង file

♻️ ​សម្រាប់​លោកអ្នក​ដែល​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Windows សូម​ចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter
📲 ​សម្រាប់​លោកអ្នក​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Android https://bit.ly/3qhYCJf

មុខវិជ្ផា C/C++ តម្លៃ ៦៥ ដុល្លា ឬ ២៦០០០០រៀល សម្រាប់ Course Outline នៃ​វគ្គ​នេះ http://training.antkh.com/c_cpp.aspx

​សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​គេហទំព័រជា​ច្រើន នៅអាន-ANT http://training.antkh.com/achievements/?c=programming

សូម​ចូលរួម​ជាសមាជិក ANT Training Group ដើម្បី​តាមដានសម្មភាពប្រចាំ​ថ្ងៃ​ជាមួយអាន-ANT
ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ដែល​ទាក់ទងនឹង​បច្ចេកវិទ្យា​រៀងរាល់​ថ្ងៃ​

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា