For Android device For iOS device

វិច្ឆិកា

របៀបធ្វើ Style background នៅ​ក្នុង Webpage (CSS3)

ការ​ប្រើ​ប្រាស់ style នៅ​ក្នុង​ webpage របស់​លោកអ្នក​គឺមាន​សារៈ​សំខាន់​ណាស់ សម្រាប់ ជាការទាញចំណាប់អារម្មណ៍ពីអ្នកទស្សនា ។ នៅខណៈពេលនេះ អាន-ANT សូមលើកយកការ​ប្រើ​ប្រាស់ CSS3 ​ក្នុង​ការ​បង្កើត Background ​ដែល​វាជួយកាត់​បន្ថយ​ការ​ប្រើ​ប្រាស់​រូបភាព​ច្រើន​នៅ​ក្នុង​ គេហទំព័រ ដែល​ជាកត្ដាមួយធ្វើ​ឲ្យ គេហទំព័រមានសភាពធ្ងន់ (មាន​ទំហំ file ធំ) ។

សូមចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ប្រចាំ​ថ្ងៃ​

អាន-ANT សូមលើកយក​ប្រភេទ Background ចំនួនបួនមក​ធ្វើការ​បង្ហាញ​ជូន​លោកអ្នក គឺ Linear background, Radial Background, Repeating Linear background, និង Repeating Radial background

សូមមើលរូបនៃ​លទ្ធផល​ខាងក្រោម​៖

សូមអនុវត្ដន៍កូដ​ខាងក្រោម​៖

- ទី១ បង្កើត​ file ដាក់​ឈ្មោះ​ថា bg_style.html រួចហើយ​សរសេរ​កូដ​ខាងក្រោម​ចូល

- ទី២ សរសេរ​កូដ Stylesheet ​ខាងក្រោម​ចូលទៅ​ក្នុង <head> tag បន្ទាត់ទី៥ ដូច​ខាងក្រោម​៖

ពន្យល់កូដ CSS

- នៅបន្ទាត់ទី២៣ ដល់ទី២៥ សម្រាប់​ដាក់ style ទៅ​ឲ្យ​ div ​ដែល​មាន class=”linear” ហើយ values ខាង​ក្នុង​គឺជាពណ៌​ដែល​ដាក់​ឲ្យ​វា ពណ៌ទី១ នៅ​ខាងលើ​, ទី២ នៅ​ខាងក្រោម ។

- នៅបន្ទាត់ទី២៧ ដល់ទី២៩ សមា្រប់ដាក់ style ទៅ​ឲ្យ div ​ដែល​មាន class=”radial” ហើយ values ខាង​ក្នុង​គឺជាពណ៌​ដែល​ដាក់​ឲ្យ​វា ពណ៌ទី១ នៅចំកណ្ដាល, ទី២ នៅសងខាង ។

- នៅបន្ទាត់ទី៣១ ដល់ទី៣២ សមា្រប់ដាក់ style ទៅ​ឲ្យ div ​ដែល​មាន class=”repeating-linear” ហើយ -45deg ​មានន័យថា​ឲ្យ​វាផ្ដេកចំនួន ៤៥​ដឺក្រេ ។ #fff គឺដាក់ពណ៌ស នៅចន្លោះ បន្ទាត់ផ្ដេក មាន​ទំហំ 5px និង 10px

- នៅបន្ទាត់ទី៣៥ ដល់ទី៣៧ សមា្រប់ដាក់ style ទៅ​ឲ្យ div ​ដែល​មាន class=”repeating-radial” #fff គឺដាក់ពណ៌ស នៅចន្លោះ រង្វង់​នីមួយៗ មាន​ទំហំ 5px និង 10px

ពេល​ដំណើរ​ការ​កូដនឺងទទូលបាន​លទ្ធផល​ដូចរូប​ខាងលើ​ 

♣ រៀបរៀងអត្ថបទដោយ៖ លោក សំ រិទ្ឋី កែ​សម្រួល​អត្ថបទដោយ៖ លោក ហេង ពេងលាប

 មុខវិជ្ផា HTML+HTML5+Dreamweaver តម្លៃ ៥៥ដុល្លា ឬ ២២០០០០រៀល សម្រាប់ Course Outline នៃ​វគ្គ​ http://training.antkh.com/html.aspx

 មុខវិជ្ផា Web Design with CSS + Bootstrap តម្លៃ ៨០ដុល្លា ឬ ៣២០០០០រៀល សម្រាប់ Course Outline នៃ​វគ្គ​នេះ http://training.antkh.com/website_design_with_css.aspx

 ​សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​គេហទំព័រជា​ច្រើន នៅអាន-ANT http://training.antkh.com/achievements/?c=web

 សូម​ចូលរួម​ជាសមាជិក ANT Training Group ដើម្បី​តាមដានសម្មភាពប្រចាំ​ថ្ងៃ​ជាមួយអាន-ANT
 ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ដែល​ទាក់ទងនឹង​បច្ចេកវិទ្យា​រៀងរាល់​ថ្ងៃ​

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា