២៨
ធ្នូ

ការ​ប្រើ List នៅ​ក្នុង C#

List គឺជា​ Class មានស្រាប់នៅ​ក្នុង C# ​ត្រូវបាន​ប្រើ​សម្រាប់​ផ្ទុក​សំនុំ មិន​កំណត់​ចំនួនធាតុ​ត្រូវបាន​គេហៅថា Dynamic Array ។ អត្ថប្រយោជន៍នៃការ​ប្រើ​ប្រាស់ List ​ក្នុង​គោល​បំណង ដើម្បី​គ្រប់គ្រង Data  ហើយអាច​ធ្វើការ Sort, Search, Update, Delete ជាដើម ។  List ជា​ប្រភេទ Typed Collection Generics មានន័យថា​រាល់ការ​ប្រើ​បាស់ List ត្រូវ​បញ្ជាក់​ប្រភេទ​ទិន្នន័យ​ឲ្យ​វា​ដូចជា String ,Double ,Integer, string, int, double Model ​ដែល​យើង​បង្កើត​ឡើង​ផ្ទាល់ ។

♣ ទម្រង់​ទូទៅ​របស់ List

List< Generic> gen=new List< Generic> () ;

+ Constructor:

 List< Generics> () ;

​ខាងក្រោម​ជា Properties នៅ method មួយចំនួន​ដែល​គេ​និយម​ប្រើ ៖

+ Properties

- Count

+ Method

- Add (value)

- Insert (index, value)

- Remove (value)

- RemoveAt (index)

- Clear ()  

♣ ការ​ប្រើ​ប្រាស់ Add Method

Add ជា method នៃ Class List ​ត្រូវបាន​សម្រាប់​បន្ថែម​ធាតុទៅ​ក្នុង​ List

Add method ​ជាមួយនឹង Primitive Data Type:

+int 

 +string

 +double

Add method ​ជាមួយនឹង Object Data Type:

 ការ​ប្រើ​ប្រាស់ Add method ពពួក Class ​ដែល​យើង​បង្កើត​ផ្ទាល់​

​ទម្រង់​នេះ​មានន័យថា​ផ្ដល់​តម្លៃ ទៅ MyModel ​តាមរយៈ constructor រួច Add វា​ចូល​ក្នុង List

♣ ការ​ប្រើ​ប្រាស់ Count property

 ​ត្រូវបាន​ប្រើ​សម្រាប់ return ចំនួនសរុប ដែល​មាន ក្នុង List

ឧទាហរណ៍

​លទ្ធផល ៖

♣ ការ​ប្រើ​ប្រាស់ Insert Method

Insert ​ត្រូវបាន​ប្រើ​សម្រាប់ Add ធាតុ​តាមរយៈ Index ។ ក្នុង​ករណីយើង Add ធាតុ​ចូល Index ទី1 នោះធាតុនៅ Index ទី 1​ដែល​មានពីមុខនឹងរំកិលទៅ Index ទី 2 រីឯធាតុ​ដែល​នៅបន្តបន្ទាប់នឹង រំកិលតាម​គ្នា ។

ឧទាហរណ៍

♣ លទ្ធផល​

​នៅពេល​ដែល​ធ្វើការ​Insert ​ឈ្មោះ Ki Mey Jong ចូលទៅ Index ទី 0  ធាតុផ្សេងៗ​បានរំកិល ជាបន្តបន្ទាប់

♣ ការ​ប្រើ​ប្រាស់ Remove Method

វា​ត្រូវបាន​ប្រើ​សម្រាប់ លុបធាតុ​ក្នុង List ​តាមរយៈ​ការបៀបធៀប​តម្លៃ បើ​តម្លៃ​ដូច​គ្នា​វា​នឹង លុបធាតុនោះ៖

Output:

♣ ការ​ប្រើ​ប្រាស់ RemoveAt Method

វា​ត្រូវបាន​ប្រើ​សម្រាប់ លុបធាតុ​ក្នុង List ​តាមរយៈ Index នៃ list នោះ៖

Output

♣ ការ​ប្រើ​ប្រាស់ Clear Method

​ប្រើ​សម្រាប់​សំអាតធាតុ​ក្នុង List  ​មានន័យថា​លុបធាតុ​ទាំងអស់​

Output

♣♣♣ ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ២៨ ប្រចាំខែកក្កដា ឆ្នាំ ២០១១

♣♣♣ កែ​សម្រួល​អត្ថបទឡើងវិញដោយលោក ផុន គុណថៃ

♣♣♣ ​វគ្គ​សិក្សា C# Beginining តម្លៃ ៧០ដុល្លា ចុចទីនេះ ដើម្បី​មើល Course Outline http://training.antkh.com/csharp_for_beginner.aspx

SmileSmileSmile ​សម្រាប់​វគ្គ​បើកថ្មីៗ​ជា​រៀងរាល់​សប្តាហ៍សូមចូល​ទៅកាន់ www.antkh.com

SmileSmile ​កម្មវិធី Android ថ្មីៗ​របស់អាន-ANT ដែល​ចេញ​ក្នុង​ឆ្នាំ ២០១៦ http://antkh.com/tech/2315

SmileSmile ​សម្រាប់​កម្មវិធី​អានផេឌៀ ដំណើរ​ការ​លើ Windows (ចាប់ពី Windows 8 ឡើងទៅ) អាច Download ដោយឥតគិតថ្លៃ

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា