មករា

គណនារកក្រឡាផ្ទៃរង្វង់ ភាសា C និង C++

នៅ​ក្នុង​ជីវភាពរស់នៅប្រចាំ​ថ្ងៃ អ្នកតែងតែបានដឹងបាន​ឮ និង​សិក្សា​ស្វែងយល់ពីការគណនារកក្រឡាផ្ទៃផ្សេងៗ​នៅ​ក្នុង​គណិតវិទ្យា ។ ទន្ទឹមនឹង បច្ចេកវិទ្យា​មានភាពរីក​ចម្រើន ហើយ ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ការ​នៃ​ការងារ​របស់យើងមានភាពឈានមុន និងមានភាព​រហ័ស​ជាងមុន​មួយ​កម្រិត​ទៀតនោះ ថាតើយើងអាចយកការគិតនៅ​ក្នុង Real-World ទៅអនុវត្តន៍នៅ​ក្នុង​ភាសា Programming ​បាន​យ៉ាង​ដូចម្តេចដែរ?

សូមចុច Like គេហទំព័រ www.antkh.com  ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ប្រចាំ​ថ្ងៃ​

​ថ្ងៃ​នេះ ទស្សនាវដ្ដី​អាន-ANT សូមលើកយកអត្ថបទមួយស្តីពី ការគណនាក្រឡាផ្ទៃរង្វង់ តាមរយៈ​ភាសា C និង C++ មកចែក​រំលែក​ឲ្យ​បងប្អូន​ដែល​ចូលចិត្ត​សិក្សា​ពី Programming បានយល់ដឹង​បន្ថែម​មួយ​កម្រិត​ទៀតដូច​ខាងក្រោម​នេះ៖

ដើម្បី​សរសេរ​កូដ C C++ បានយើងត្រូវមាន Dev C++ Version មួយណា​ក៏​បាន​ដែល​អាច​ធ្វើការ​ download ​តាមរយៈ អ៊ិនធើណែត ។ បន្ទាប់ពី​យើងបាន​ដំឡើង​វារួចរាល់ហើយ សូមបើក Dev C++ មកអនុវត្ត​ទាំងអស់​គ្នា​តាមរយៈ ទស្សនាវដ្ដី​អាន-ANT

កូដ C

ពន្យល់កូដ

យើង​បង្កើត Variable ចំនួនពីរគឺ កាំរង្វង់ (Radius) និងផ្ទៃក្រឡារង្វង់ (Area) ដើម្បី​រក្សា​ទិន្នន័យ​ដែល​មាន Datatype ជា Float (ចំនួនមានក្បៀស) ។ ហើយយើង​ប្រើ​ printf () ដើម្បី​បង្ហាញ​ String និង scanf () ដើម្បី​ឲ្យ​ User ​បញ្ចូល​តម្លៃ ។ បន្ទាប់ពី User ​បញ្ចូល​តម្លៃ​របស់ radius រួចហើយ វា​ធ្វើការ​ចាប់​តម្លៃ​ទៅគណនារូបមន្តរបស់ក្រឡាផ្ទៃរង្វង់ (area = PI * radius * radius) ​ដែល​យើងបាន​កំណត់​យក PI = 3.141 ។ រួច​ធ្វើការ​បង្ហាញ​លទ្ធផល​របស់ក្រឡាផ្ទៃរង្វង់​ដែល​កំណត់​យកត្រឹម​តម្លៃ​ក្បៀសចំនួនពីរខ្ទង់ (%0.2f)

​ចំណាំ​:  #include<stdio.h> និង #include<conio.h> ជា header file របស់ ភាសា C

   Output:

កូដ C++

ពន្យល់កូដ

♦  #include<iostream> ជា header file ​សម្រាប់​ប្រើ cin និង cout

♦  #include<conio.h> ជា header file ​សម្រាប់​ប្រើ getch ()

♦  using namespace std; ​ប្រើ​សម្រាប់​ពេល​សរសេរ cin cout មិនចាំបាច់​សរសេរ std::cin std::cout

♦  #define PI 3.141 ជា​កំណត់​យក PI របស់រង្វង់ស្មើ 3.141

♦  float radius, area; យើងប្រកាស Variable ពីរ​ដែល​មាន datatype ជាចំនួនមានក្បៀស ដែល radius ជាកាំរង្វង់ និង area ជាក្រឡាផ្ទៃរង្វង់

♦  cout<< “ ”; ​ប្រើ​សម្រាប់​បង្ហាញ​អក្សរ

♦  cin>> radius; ​ប្រើ​សម្រាប់​ឲ្យ​ User ​បញ្ចូល​កាំរង្វង់

♦  area = PI * radius * radius; ជារូបមន្តរបស់ក្រឡាផ្ទៃរង្វង់

♦  cout<<” ”<<area; ​ប្រើ​សម្រាប់​បង្ហាញ​ក្រឡាផ្ទៃរង្វង់

នេះជា​លទ្ធផល​បន្ទាប់ពី​អនុវត្តន៍តាម កូដ​ខាងលើ​

*** រៀបរៀងអត្ថបទដោយ៖ លោក  រិន ពន្លឺ

*** ត្រួត​ពិនិត្យ​និងកែ​សម្រួល​អត្ថបទដោយ៖ លោក អួន ហ៊ិនស៊ី

*** វគ្គ C/C++ តម្លៃ ៥៩ដុល្លា http://training.antkh.com/c_cpp.aspx

*** កម្មវិធី ANT Croix ដែល​បង្កើត​ឡើងដោយ​ទស្សនាវដ្ដី​អាន-ANT http://antkh.com/tech/31

*** សម្រាប់​កម្មវិធី​អានផេឌៀ ANT Pedia 2016 ដែល​ធ្វើការ update ចេញពីវចនានុក្រមអាន-ANT ឆ្នាំ ២០១១ និង ២០១២ ដំណើរ​ការ​លើ Windows (ចាប់ពី Windows 8 ឡើងទៅ) អាច Download ដោយឥតគិតថ្លៃ

*** សូម​ចូលរួម​ជាសមាជិក ANT Training Group  ដើម្បី​តាមដានសម្មភាពប្រចាំ​ថ្ងៃ​ជាមួយអាន-ANT

*** ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ដែល​ទាក់ទងនឹង​បច្ចេកវិទ្យា​រៀងរាល់​ថ្ងៃ​

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា