For Android device For iOS device
១៣
មករា

ការ​បង្កើត Lucky Draw of Lottery Winner តាមរយៈ C

ជា​រៀងរាល់​ថ្ងៃ មនុស្សគ្រប់​គ្នា​រស់នៅពឹងពាក់លើ​បច្ចេកវិទ្យា​ស្ទើរតែ​ទាំងស្រុង ។ ទន្ទឹមនឹង បច្ចេកវិទ្យា​មានការរីក​ចម្រើន ភាសា Programmingបានដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​កម្មវិធី​សម្រាប់​ប្រើ​ប្រាស់​ផ្សេងៗ ។ ថ្ងៃ​នេះ ទស្សនាវដ្ដី​អាន-ANT សូមលើកយកអត្ថបទមួយមាន​ចំណងជើង​ថា ការ​បង្កើត Lucky Draw of Lottery Winner ​តាមរយៈ ភាសា C ដើម្បី​ផ្ដល់​ជាជំនួយដល់​បងប្អូន​ដែល​ចូលចិត្តរៀនពីភាសា Programming ឲ្យ​បានយល់ដឹង​បន្ថែម​ទៀតដូច​ខាងក្រោម​នេះ៖

សូមចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ប្រចាំ​ថ្ងៃ​

កូដ C Programming

♦  ពន្យល់កូដ C

stdbool.h ជា Header file ​ប្រើ​សម្រាប់​ប្រកាស Variable ​លក្ខណៈ​ជា Boolean

void bubleSort (int list [ ] , int size) ; ជា function មួយ​ប្រើ​សម្រាប់​ធ្វើការ​តម្រៀប​ទិន្នន័យ​ (Sort Data) ពីតូចទៅធំរបស់ array list [ ]

void display (int list [ ] , int size) ; ជា function មួយ​ប្រើ​សម្រាប់​បង្ហាញ​តម្លៃ​របស់ list [ ]

srand (time (0) ; ជា Key មួយ​សម្រាប់​ធ្វើការ Random គិតជា​វិនាទី​

int random=rand () %100; ជា Variable មួយ​ដែល​មាន​ឈ្មោះ random ​ដែល assign ​តម្លៃ​ឲ្យ​វាដោយ​ប្រើ​ការក្រឡុកលេខដោយចៃដន្យ

int numbers [SIZE] ; ជា array មួយ​ដែល​រក្សា​តម្លៃ​ជាចំនួនគត់

scanf (“%d”, &numbers [i ] ) ; ​ប្រើ​សម្រាប់​ឲ្យ User ​បញ្ចូល​តម្លៃ​របស់ array ​នីមួយៗ ជាមួយលក្ខខណ្ឌ loop for

bubleSort (numbers, SIZE) ; ជា function មួយ​ប្រើ​សម្រាប់ sort ​តម្លៃ​របស់ array numbers ធៀបនឹងចំនួនធាតុពីតូចទៅធំ

display (numbers, SIZE) ; ជា function មួយ​ប្រើ​សម្រាប់​បង្ហាញ តម្លៃ​របស់ array numbers ទៅតាម​ធាតុ​នីមួយៗ​ក្រោយពេល Sort

middle= (first+last) /2; ​មានន័យថា ធាតុនៃតួកណ្តាល​ស្មើនឹង​ធាតុតួដើមបូកនឹងធាតុតួ​ចុងក្រោយ​រួចចែកនឹងពីរ

if (random==numbers [middle] ) ​ប្រើ​សម្រាប់​កំណត់​លក្ខខណ្ឌ Search ប្រសិនបើ តម្លៃ​របស់ random ​ស្មើនឹង​តម្លៃ​ណាមួយ​របស់ធាតុនៃ array numbers [middle] នោះលក្ខខណ្ឌពិត​ឲ្យ​វា​ដំណើរ​ការ block កូដ របស់វា

if (! found) ​កំណត់​លក្ខខណ្ឌ Search ​ប្រសិនបើ​វារកមិនឃើញ​តម្លៃ​ណាមួយ​របស់ array numbers [ ] ស្មើនឹង​តម្លៃ​របស់ random ទេ ឲ្យ​វា​ដំណើរ​ការ block កូដ របស់វា

system (“pause”) ; ជា function មួយធ្វើ​ឲ្យ Screen ឈប់ រួចធ្វើរង់ចាំការចុច key ​ណាមួយ​របស់ User ទើបវាទៅ​ដំណើរ​ការ​កូដ​ផ្សេងទៀត​

printf (“%.2d”, list [i ] ) ; ​ប្រើ ដើម្បី​បង្ហាញ​តម្លៃ​របស់ array list [ ] ជាចំនួនគត់ត្រឹមតែពីរខ្ទង់តែប៉ុណ្ណោះ

♦  ​លទ្ធផល Run កូដ C ក្រោយពេល User ​បញ្ចូល​តម្លៃ​

ពេល User ​បញ្ចូល​តម្លៃ​ខុសពី​តម្លៃ​លេខ Random

ពេល User ​បញ្ចូល​តម្លៃ​ដូចនឹង​តម្លៃ​លេខ Random

 រៀបរៀងអត្ថបទដោយ៖  លោក អួន ហ៊ិនស៊ី

 ​វគ្គ C/C++ តម្លៃ ៥៩ដុល្លា http://training.antkh.com/c_cpp.aspx

 ​កម្មវិធី ANT Croix ដែល​បង្កើត​ឡើងដោយ​ទស្សនាវដ្ដី​អាន-ANT http://antkh.com/tech/31

♣♣♣ ​​វគ្គ​សិក្សា C/C++ តម្លៃ ៥៩ដុល្លា ចុចទីនេះ ដើម្បី​មើល Course Outline http://training.antkh.com/c_cpp.aspx

♣♣♣ សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សរសេរ​កម្មវិធី​កុំព្យូទ័រ​កន្លងមក​ http://training.antkh.com/achievements/

SmileSmileSmile ​សម្រាប់​វគ្គ​បើកថ្មីៗ​ជា​រៀងរាល់​សប្តាហ៍សូមចូល​ទៅកាន់​ www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា