១៤
កញ្ញា

Bootstrap ជិតចេញ Version 4 ជា​ផ្លូវ​ការហើយ

ដោយសារ​តែសព្វ​ថ្ងៃ​នេះ ការ​ប្រើ​ប្រាស់​បណ្ដាញអ៊ីនធឺណែត កាន់តែមានភាពទូលំទូលាយ ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ដូចនេះមនុស្សជា​ច្រើន​ពឹងផ្អែក​ទៅលើ​វែបសាយ​ក្នុង​ការធ្វើអាជីវកម្ម ក៏​ដូចជា​ការផ្សព្វផ្សាយពាណិជ្ជកម្ម ឬ​ផលិតផល​ជាដើម ហើយ ដើម្បី​ឲ្យ​កាន់តែមានភាពល្អ​ប្រសើរ​ទៀតនោះ ក្នុង​នាមយើងជាអ្នក​សរសេរ​កូដ​បង្កើត​គេហទំព័រ ត្រូវធ្វើ​យ៉ាង​ត្រូវដុសខាត់​នូវ​ជំនាញ​ដែល​មានស្រាប់ហើយចេះ Update នោះជំនាញនោះ​ឲ្យ​តាមទាន់​នូវ​សម័យកាលទំនើបទើបជាការ​ប្រសើរ ។ ដោយ​ថ្នាក់​បណ្ដុះបណ្ដាលអាន-ANT មើលឃើងថាការ​ប្រើ​ប្រាស់ Bootstrap គឺមានភាពពេញ​និយម​ទូទាំងពិភពលោក និង ជួយ​ឲ្យ Website Designer មានភាព​ងាយស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ថែមទាំង​ធ្វើ​ការងារ​បានឆាប់​រហ័ស និង កាត់​បន្ថយ​នូវ​ការ​សរសេរ Raw កូដបានថែម​ទៀតផង ដូចនេះយើងសូម លើកយក ចំណុច​មួយចំនួន​ដែល​មាននៅ​ក្នុង វគ្គ​សិក្សា​អាន-ANT មក​បង្ហាញ​ដល់សិស្សានុសិស្ស​ទាំងអស់​គ្នា​ឲ្យ​បាន ស្គាល់​ពីអ្វី​ដែល​ត្រូវដឹងដូច​ខាងក្រោម​៖

តើអ្វីទៅជា Bootstrap?

ហេតុអ្វីទើបត្រូវចេះ Bootstrap?

តើ Bootstrap មាន Components ពិសេស​ៗ​អ្វី​ខ្លះ​?

♣ ការបកស្រាយ៖

តើអ្វីទៅជា Bootstrap ?

Bootstrap គឺជា Front-End Responsive Framework ដែល​ជាកូដមួយកញ្ចប់​ដែល​ត្រូវបាន​គេចងក្រងឡើងដោយ​ប្រើ​ប្រាស់ ភាសា និង សមាសធាតុ មួយចំនួន​ដូចជា Css, JavaScript, Font, … ហើយ​ត្រូវបាន​គេយកមក​ប្រើ​ប្រាស់ ជាមួយ HTML ដើម្បី​បង្កើត​ជា Template ដោយមិនចាំបាច់​ប្រើ​ប្រាស់ ភាសា Css ក៏​បានដែរ ។ Bootstrap អាច​បង្កើត Website ​ដែល​មាន​លក្ខណៈ Responsove (អាចបើកបាននៅ​ក្នុង ទូរសព្ទ​័, អាយផេត និង កុំព្យូទ័រ ដោយមិនខូចទ្រង់ទ្រាយ) ហើយវាបាន​បង្កើត ជា Components (ធាតុ) ​ដែល​ចាំបាច់​ប្រើ​ជា​ច្រើន ហើយប្រសិនជា​លោកអ្នក​ចង់​ប្រើ​ប្រាស់​នូវ Components ​ណាមួយ គឺ​គ្រាន់តែ ហៅ​ឈ្មោះ​Class របស់ Component នោះមកដាក់​ក្នុង Elements របស់ HTML រួច​ជាការស្រេច ដែល Components ​ទាំងនោះ​មាន ដូចជា Menu, Slider, Grid System, Category, Button, Form, ….

♣ ហេតុអ្វីទើបត្រូវចេះ Bootstrap ?

បានជាយើងត្រូវតែ ចេះ​ប្រើ​ប្រាស់​នូវ Framework Bootstrap នេះគឺ​ដោយសារ​តែវាបាន បង្ក​នូវ​ភាពងាយស្រូលដល់ Designer ដូចការ​បង្ហាញ​ខាងក្រោម​៖

 ​ចំណេញ​ពេលវេលា

 កាត់​បន្ថយ​ការ​សរសេរ HTML និង Css Raw

 មាន​សមត្ថភាព​ខ្ពស់​ជាង Css

 មាន Components ​ច្រើន​ដែល​ត្រូវការ​ប្រើ​ប្រាស់​

 អាច​បង្កើត​ជា Responsive Template

 ​ងាយស្រួល​បែងចែង Layout (Grid System)

♣ តើ Bootstrap មាន Components ពិសេស​ៗ​អ្វី​ខ្លះ​?

Bootstrap មាន Components ជា​ច្រើន​ដូចជា​៖

 Container

Navbar (Menu)

♦  Grid System (Layout)

Carousel (Slider)

Listgroup (Category)

Panel

Button

 Form

 Pagination

 Pager

♦   Alert

 ...

រាល់ការ​ប្រើ​ប្រាស់​របស់ Bootstrap ផ្សេងៗ​យើងនឹងលើកយកមក​បង្ហាញ​នូវ​មេរៀន ក្រោយៗ​ទៀត ។

ព្យាយាមគង់បាន​សម្រេច សូមសាកល្បងដោយខ្លួនអ្នក ! ! !

♦ រៀបរៀងអត្ថបទដោយ លោក តី សុជាតិតា

♦ ​សម្រាប់​វគ្គ​សិក្សា Web Design with CSS + Bootstrap តម្លៃ ៨០ដុល្លា http://training.antkh.com/website_design_with_css.aspx

♦ សូម​ចូលរួម​ជាសមាជិក ANT Training Group ដើម្បី​តាមដានសម្មភាពប្រចាំ​ថ្ងៃ​ជាមួយអាន-ANT
♦ ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ដែល​ទាក់ទងនឹង​បច្ចេកវិទ្យា​រៀងរាល់​ថ្ងៃ​

♦ សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT កន្លងមក http://training.antkh.com/achievements/

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា