កុម្ភៈ

របៀបដាក់​បញ្ចូល​វីឌីអូ​លើ Form ភាសា C#

១. ​សេចក្តី​ណែនាំ​

យើង​ខ្ញុំ​សូម​បង្ហាញ​ពីរបៀប​បង្កើត​កម្មវិធី​ Play វីឌីអូ ដែល Support Video File បាន​ច្រើន​ប្រភេទ ដោយ​ប្រើ​ប្រាស់ Windows Media Player COM component យើង​ប្រើ​ប្រាស់​វាមានភាព​ងាយស្រួល និង​រហ័ស​ទៀតផង ។

២. ការ​បង្កើត​

យើងត្រូវមាន​កម្មវិធី​មួយ​ឈ្មោះ​ថា Microsoft Visual Studio 2005 ឬ​ Microsoft Visual Studio 2008 ឬ​ Microsoft Visual Studio 20102012 ឬ​ 2013 ឬ​ 2015 2017 (មួយណា​ក៏​បាន)

ដំបូងត្រូវបើក Microsoft Visual Studio ហើយ​បង្កើត​នូវ​ New Project ​ថ្មីមួយដោយ​ជ្រើសរើស​នូវ​ភាសា C# យកមក​ប្រើ ហើយទទួលបាន​នូវ​ Project ថ្មីមួយដូច​ខាងក្រោម​៖  

៣. ការ​ប្រើ​ប្រាស់​ Controls

មុនពេល​ប្រើ Control ផ្សេងៗ យើងត្រូវ​បន្ថែម Control របស់ Windows Media Player ជាមុនសិន ដោយ​គ្រាន់តែ mouse ​ស្ដាំ​លើ Toolbox ត្រង់ណា​ក៏​បាន រួចជ្រើសយក Choose Items… នោះ​វានឹង​លោត​ផ្ទាំង windows ដូច​ខាងក្រោម​៖  

ចុច​ទៅលើ COM Components Tab រួច Tick យក Windows Media Player ​បន្ទាប់មក​ចុចលើ OK

អ្នកនឹងឃើញ Control Windows Media Player នៅ​ក្នុង Toolbox យើងចាប់ផ្ដើមទាញ Control ដាក់លើ Form មាន​ដូចជា​៖

- Label : ដើម្បី​បង្ហាញ​ចំណងជើង​កម្មវិធី​

- Button : មាន ៤ ទី១ សម្រាប់​ឲ្យ User ​ជ្រើសរើស Video ទី២ សម្រាប់ Play Video ទី៣ សម្រាប់ Pause Video ទី៤ សម្រាប់ Stop Video

- Windows Media Player : ដើម្បី​បង្ហាញ Video លើ Form នោះ

- OpenFileDialog : ​សម្រាប់​ឲ្យ User ​ជ្រើសរើស Video ​ដែល​ចង់បើក

៤. ការ​រៀបចំ​កូដ (Coding)

​ជាដំបូង យើងត្រូវ​បង្កើត Even Click ​ឲ្យ Button ​ដែល​មាន Text “​ជ្រើសរើស​វីឌីអូ​ ដោយគ្រាន់ double click លើ Button នោះរួចវាយ កូដ​ខាងក្រោម​៖

​បន្ទាប់មក យើងត្រូវ​បង្កើត Even Click ​ឲ្យ Button ​ដែល​មាន Text “Play” ដោយគ្រាន់ double click លើ Button នោះរួចវាយ កូដ​ខាងក្រោម​៖

​បន្ទាប់មក យើងត្រូវ​បង្កើត Even Click ​ឲ្យ Button ​ដែល​មាន Text “Pause” ដោយគ្រាន់ double click លើ Button នោះរួចវាយ កូដ​ខាងក្រោម​៖

​បន្ទាប់មក យើងត្រូវ​បង្កើត Even Click ​ឲ្យ Button ​ដែល​មាន Text “Stop” ដោយគ្រាន់ double click លើ Button នោះរួចវាយ កូដ​ខាងក្រោម​៖

ចុង​បញ្ចប់​យើង អាច​ដំណើរ​ការ Test ​កម្មវិធី​នេះបាន ដោយចុច F5 ​ខាងក្រោម​នេះជា​លទ្ធផល​នៃ​កម្មវិធី​ខាងលើ ។

5. ​លទ្ធផល​

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា