For Android device For iOS device
២៥
មេសា

ធ្វើ​យ៉ាង​ម៉េចទើបមានបញ្ញា​ក្នុង​ការរៀន​ផ្នែក IT ?

ដកស្រង់ចេញពី Facebook លោក សំ កក្កដា នាយក​ទស្សនាវដ្ដី និង​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT

​ធ្លាប់​មានសិស្សមួយចំនួនសួរ​ខ្ញុំ​ថា ធ្វើ​យ៉ាង​ម៉េចទើបមានបញ្ញា​ក្នុង​ការរៀន​ផ្នែក IT ?

​ចម្លើយ​របស់​ខ្ញុំ​គឺបានសួរ​ពួកគេ​វិញថា តើអ្នក​ទាំងអស់​គ្នា​យល់ថាអ្វីទៅហៅថាបញ្ញា? ពួកគេ​បានឆ្លើយ​ទៅតាម​ការយល់ដឹងរបស់​ពួកគេ ប៉ុន្តែ​វា នៅតែមិនចំពីអ្វី​ដែល​ហៅថាបញ្ញាពិតប្រាកដ ហើយ​ខ្ញុំ​ក៏​គិតថាសិស្ស និង និស្សិត​បច្ចុប្បន្ន​គឺភាគ​ច្រើន​មិនបាន​យកបញ្ញា​ក្នុង​ការរៀនសូត្រ ឬ ដោះស្រាយ​បញ្ហា​នោះទេ ថ្វីត្បិតតែ internet ត្រូវបាន​ប្រើ​ប្រាស់​ទូលំទូលាយ​យ៉ាង​ណា​ក៏​ដោយចុះ ។

តើបញ្ញាជាអ្វី ឲ្យ​ប្រាកដ?
សម្រាប់​ទស្សនៈ​ខ្ញុំ ខ្ញុំ​យល់ថាអ្នក​ដែល​មានបញ្ញា គឹត្រូវតែជាអ្នក​ដែល​យកការអនុវត្តន៍​តាម​ដំណាក់​កាលដូច​ខាងក្រោម ហើយ​ខ្ញុំ​ក៏​មិនហ៊ាន និយាយថាទស្សនៈនៃការយល់ឃើញអំពីបញ្ញា របស់​ខ្ញុំ​គឺជាការត្រឹមត្រូវ ឬ​ក៏​ទេដែរ​សម្រាប់​អ្នក ប៉ុន្តែ​វាគឺជាអ្វី​ដែល​ខ្ញុំ​អនុវត្តន៍​ក្នុង​ពេលរៀន មហាវិទ្យាល័យ ក៏​ដូចជា​ធ្វើការ​សព្វ​ថ្ងៃ​នេះ​ជាមួយនឹង​ជំនាញ Programmer ដ៏ stress មួយនេះ៖

​ដំណាក់​កាលទី១៖ អ្នកត្រូវតែស្ដាប់គ្រូបង្រៀន អានសៀវភៅ ឬ​មើលឯកសារពី internet ឬ​ក៏​ប្រភព​ណាមួយ​ដែល​អ្នកអាចទទួលបាន នេះជា ដំណាក់​កាលដំបូងនៃការចាប់ផ្ដើមបញ្ញា​របស់អ្នក ព្រោះ​បើអ្នក​មិនបាន​ទទួលការបង្រៀន ការ​ណែនាំ ការអាន គឺប្រាកដណាស់ថាអ្នក​គ្មាន​ឡើយ មូលដ្ឋាន​នៃ​ចំណេះដឹង ដូច្នេះអ្នកត្រូវតែមានវា ។

​ដំណាក់​កាលទី២៖ ក្រោយពីអ្នកបានដឹង បាន​ឮ បានអាន អ្នកត្រូវតែ​ធ្វើការ​វិភាគ ជា​ពិសេស​ពេល​ដែល​អ្នកស្ដាប់គ្រូបង្រៀន ខ្ញុំ​តែងប្រាប់ សិស្សរបស់​ខ្ញុំ​ថាកុំអាលជឿ​នូវ​អ្វី​ដែល​ខ្ញុំ​បានបង្រៀន សូម​ធ្វើការ​វិភាគ និងដេញដោលពីហេតុផល​នូវ​អ្វី​ដែល​ខ្ញុំ​បានបង្រៀន ។ អ្នកត្រូវចាំថា មនុស្សគឺ​ខុសពី​សត្វ មុនជឿលើអ្វីមួយត្រូវតោងគិតវិភាគហេតុផលជាមុន ថាតើអ្វី​ដែល​អ្នកបានទទួលគឺវាមានភាពប្រាកដជាក់លាក់ (logic) ដែរ ឬ​អត់? បើអ្នកគិតថាវាត្រឹមត្រូវ មានហេតុផល ទើបអ្នកទទួលយក ដូច្នេះវា​គ្មាន​អ្នកណាម្នាក់អាចបោកអ្នកបានដោយងាយៗ​នោះទេ ។ នេះជា​ដំណាក់​កាលទី២ នៃបញ្ញា​របស់អ្នក ។

​ដំណាក់​កាលទី៣៖ គឺជា​ដំណាក់​កាល​ដែល​អ្នកត្រូវអនុវត្តន៍ ស្រាវជ្រាវ ឲ្យ​ឃើញចេញជា​លទ្ធផល​នូវ​អ្វី​ដែល​អ្នកទទួលបានពី​ដំណាក់​កាលទី១ និងទី២ បើ​គ្មាន​ដំណាក់​កាលនេះ អ្នកមិន​ខុសពី​អ្នក​គ្មាន​ចេះអ្វី​ទាំងអស់ ។ អ្នកត្រូវចងចាំថាការអនុវត្ត គឺជាអ្នកបង្រៀនដល់អ្នក​យ៉ាង សក្ដិ​សិទ្ធ​បំផុត ។ តើអ្នកអាចហៅមនុស្សម្នាក់​ដែល​គ្មាន​ធ្វើអ្វីបាន​ឲ្យ​ឃើញជា​លទ្ធផល​ទាល់តែសោះ ថាបុគ្គលនោះជាអ្នកចេះដែរ ឬ​អត់ ? បើ​គ្រាន់តែ​អ្នកស្ដាប់គេនិយាយពីទ្រឹស្ដី ខ្ញុំ​គិតថាអ្នកគ្រប់​គ្នា​ក៏​អាចធ្វើបាន ប៉ុន្តែ​ការ​ធ្វើជា​ក់ស្ដែងវាជារឿងមួយផ្សេងពីនេះ ។ អ្នកអាចចាំទ្រឹស្ដីធរណីមាត្រ ពិជគណិត រូបវិទ្យា គីមីវិទ្យា ប៉ុន្តែ​មិនប្រាកដថាអ្នអាចដោះស្រាយចំណោទធរណីមាត្រ ពិជគណិត រូបវិទ្យា ឬ​គីមី បានត្រូវឡើយ បើសិនជាអ្នកមិនយកការយល់​ទាំងនោះ​ទៅហ្វឹកហាត់និងដោះស្រាយជាក់ស្ដែងនោះទេ ។

អ្នកត្រូវចាំថាមនុស្សត្រូវ​បង្ហាញ​នូវ​អ្វី​ដែល​ខ្លួនចេះ​តាមរយៈ​លទ្ធផល​របស់ខ្លួន សូមកុំ​គិតថា​ការងារ​នោះវាតូចពេក វាមិនសូវត្រឹមត្រូវ​ទៅតាម អ្វី​ដែល​អ្នកចង់បាន អ្នកត្រូវគិតថាបើ​គ្មាន​ចំណុច​ចាប់ផ្តើម​វានឹង​មិនមានទេ​ចំណុច​អភិវឌ្ឍន៍ ។ វិទ្យាសាស្រ្ត​មិនបាន​កើតឡើយដោយការជប់ចេញ ពីព្រះជាម្ចាស់នោះទេ ប៉ុន្តែ​វាកើតចេញពីបញ្ញាពិតៗ​របស់មនុស្ស ហើយបាន​ឆ្លងកាត់​ការពិសោធន៍ និងកែ​សម្រួល​ជា​ច្រើន​ដង ទើបមាន ដូចសព្វ​ថ្ងៃ​នេះ ៕

♦ វចនានុក្រម ព្រមទាំង​កម្មវិធី​ជា​ច្រើន​ទៀត​ដែល​បង្កើត​ឡើងដោយ លោកនាយក សំ កក្កដា ព្រមទាំង​ក្រុម​ការងារ​អាន-ANT

១. កម្មវិធី​អានផេឌៀ ANT Pedia សម្រាប់ Windows បង្កើត​ឡើងដោយ​ប្រើ​ប្រាស់​កូដ C++, C#, JavaScript,...

នេះជា Link Download ដោយ​ផ្ទាល់​ https://mfi.re/file/jlpuucxsaafytqh/ANTPediaSetup.rar 

​សម្រាប់​ព័ត៌មាន​លម្អិត​ព្រមទាំង​របៀប​ប្រើ​ប្រាស់​កម្មវិធី​នេះ​ឲ្យ​អស់​លទ្ធភាព​ http://antkh.com/tech/2212

២. វចនានុក្រម ព្រមទាំង​កម្មវិធី​អាន-ANT ជា​ច្រើន​ទៀត សម្រាប់ iOS ដំណើរ​ការ​ជាមួយ​ទូរសព្ទ iPhone និង iPad បង្កើត​ឡើងដោយ​ប្រើ​ប្រាស់​កូដ Swift https://itunes.apple.com/us/developer/kakada-sam/id1208341765?mt=8

​សម្រាប់​ព័ត៌មាន​លម្អិត​ព្រមទាំង​របៀប​ប្រើ​ប្រាស់​កម្មវិធី​នេះ​ឲ្យ​អស់​លទ្ធភាព http://antkh.com/tech/2487

៣. វចនានុក្រម ព្រមទាំង​កម្មវិធី​អាន-ANT ជា​ច្រើន​ទៀត សម្រាប់ Android ដំណើរ​ការ​ជាមួយ​ទូរសព្ទ Samsung, Lg, Sony,... https://play.google.com/store/apps/details?id=com.antkh.antgeneraldict2016free

​សម្រាប់​ព័ត៌មាន​លម្អិត​ព្រមទាំង​របៀប​ប្រើ​ប្រាស់​កម្មវិធី​នេះ​ឲ្យ​អស់​លទ្ធភាព​ http://antkh.com/tech/2315

♦ សូម​ចូលរួម​ជាសមាជិក ANT Training Group ដើម្បី​តាមដានសម្មភាពប្រចាំ​ថ្ងៃ​ជាមួយអាន-ANT
♦ ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ដែល​ទាក់ទងនឹង​បច្ចេកវិទ្យា​រៀងរាល់​ថ្ងៃ​

♦ សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT កន្លងមក http://training.antkh.com/achievements/

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា