For Android device For iOS device
១៤
មិថុនា

គន្លឹះ និងល្បិច​ខ្លះ​ៗ ៖ តើត្រូវធ្វើអ្វី​ខ្លះ ដើម្បី​ឲ្យ Computer របស់អ្នក​ប្រើ​ប្រាស់​បានយូរ និងមិនឆាប់ខូច?

រៀបរៀងដោយ លោក សា សិលា

អ្នក​ទាំងអស់​គ្នា​ធ្លាប់​ឆ្ងល់ទេថា៖ ហេតុអ្វី Computer គេ​ប្រើ​បាន​រហូត​រាប់​ឆ្នាំ ចំណែក​យើងវិញមួយ​ឆ្នាំ​ពីរអស់លោតហើយ!
ដូច្នោះ​ខ្ញុំ​សូមលើកយក​នូវ​គន្លឹះ​ខ្លះ​ៗ​យកមក​បង្ហាញ​អ្នក​ទាំងអស់​គ្នា ថាត្រូវធ្វើអ្វី​ខ្លះ ដើម្បី​ឲ្យ Computer របស់អ្នក​ប្រើ​ប្រាស់​បានយូរ និងមិនឆាប់ខូច ។ តោះ​ទៅតាម​ដាន​ទាំងអស់​គ្នា​៖

ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ទាក់ទងនឹង​បច្ចេកវិទ្យា​
១.ការសម្អាត
អ្នកត្រូវសម្អាត Computer របស់អ្នក ព្រោះ​ធូលីវាអាចនិងចូលទៅ​ក្នុង Computer របស់អ្នក​បន្តិចម្ដងៗ​ដែល​ជាហេតុធ្វើ​ឲ្យ​ឆាប់ឡើង​កម្ដៅ ហើយ​រហូត​ដល់មានការ Error នូវ Hardware របស់វា​តែម្ដង ។ ម្យ៉ាង​វិញទៀតយើងអាចសម្គាល់បានថា​នៅពេល​ដែល Computer មានធូលីដី​ច្រើន​នោះវាបង្ករ​ឲ្យ​មានជា​សំឡេង​រំខានមកក្រៅ​តែម្ដង ។

២.ការបើក Computer ចោលយូរ
ការបើក Computer ទុកចោលយូរវាអាចបង្ករ​ឲ្យ Computer ឡើង​កម្ដៅ​ខ្លាំងវាជាហានិភ័យមួយដល់​ផ្នែក Hardware របស់វា យ៉ាង​ណាមិញបើយើងគួរបិទវា​នៅពេល​ដែល​យើង​បញ្ចប់​ការងារ​វាក៍ជួយដល់ការសន្សំសំចៃ​ថាមពល​អគ្គីសនី​ផងដែរ ។
៣.​ប្រើ​ប្រាស់ RAM និង Hard Disk ឲ្យ​សមស្រប​ទៅតាម​សម្រូវការ
យើងដឺងហើយថា RAM និង Hard Disk គឺជាតួរអង្គ​យ៉ាង​សំខាន់​ក្នុង​ការផ្ទុក និងបញ្ជួន​ទិន្នន័យ​ក្នុង​ប្រព័ន្ធ Computer ។ ដូចនេះយើងត្រូវលៃលក​យ៉ាង​ណា​ឲ្យ​សមទៅនិង​ទំហំ​ការងារ​របស់យើង ។

៤.ទីកន្លែង
យើងគួរ​ជ្រើសរើស​ទីកន្លែង​ដែល​មានបរិយាកាសត្រជាក់ ព្រោះ​ថាអាចជួយ​សម្រួល​ដល់ CPU ក្នុង​ការកាត់​បន្ថយ​កម្ដៅ​បានមួយ​កម្រិត ។ គួរ​ជ្រើសរើស​ទីតាំង​ដែល​មានភាពទូលាយជៀងវាងមានការយករបស់អ្វីមួយមកបាំងនៅទីតាំងកង្ហារជះខ្យល់ចេញពីម៉ាស៊ីន ។
៥.ប្ដូរមក​ប្រើ​SSD (Solid State Drive)
បើអ្នក​ទាំងអស់​គ្នា​មាន​លទ្ធភាព​គួរប្តូរពីការបើ Hard Disk មក​ប្រើ SSD ជំនួសវិញ​ព្រោះ​ថា៖
SSD ឬ​ហៅពេញថា Solid State Drive គឺជាបន្ទះឈីប សម្រាប់​ផ្ទុក​ទិន្នន័យ ដែល​មាន​ល្បឿន​លឿន ធន់ ស៊ីភ្លើងតិច និងមាន តម្លៃ​ថ្លៃជាង Hard Disk ធម្មតា ដែល​ជា​ទូទៅ យើងឃើញ SSD ត្រូវបាន​បំពាក់​នៅលើ កុំព្យូទ័រ ដោយ​ប្រើ​សម្រាប់ ផ្ទុកហ្គេម កម្មវិធី ឬ​ឯកសារ ដែល​អ្នកត្រូវ ធ្វើការ​ជាមួយ ដើម្បី​ឲ្យ​ការ ប្រើ​ប្រាស់​កាន់ តែ​លឿន ម្យ៉ាង​វិញទៀត តម្លៃ​របស់វា គឺថ្លៃគ្រាន់បើ​ផងដែរ ។

♦ ​សម្រាប់​វគ្គ​សិក្សា Computer Foundation តម្លៃ ៧០ដុល្លា http://training.antkh.com/computer_fundamental.aspx

♦ សូម​ចូលរួម​ជាសមាជិក ANT Training Group ដើម្បី​តាមដានសម្មភាពប្រចាំ​ថ្ងៃ​ជាមួយអាន-ANT
♦ ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ដែល​ទាក់ទងនឹង​បច្ចេកវិទ្យា​រៀងរាល់​ថ្ងៃ​

♦ សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANTកន្លងមក http://training.antkh.com/achievements/

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា