For Android device For iOS device
១០
កក្កដា

តើ Software Developer និង Software Engineer ខុស​គ្នា​ដែរ ឬ​ទេ​?

 

នេះជា​សំណួរ​ដែល​អ្នក IT មួយចំនួនចោទសួរពេលបានឃើញការផ្សព្វផ្សាយរើសបុគ្គលិករបស់​ក្រុមហ៊ុន​មួយចំនួន​ដែល​រើស​ក្នុង​មុខតំណែងពីរនេះ?

ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ទាក់ទងនឹង​បច្ចេកវិទ្យា​

ការពិតទៅវា​ដូចជា​មិនមានរឿងអ្វី​ដែល​ត្រូវមានការភ័ន្ត​ច្រឡំ​អំពីពាក្យពីរនេះឡើយ ។ បើនិយាយពីរគោលដៅអ្នក​ទាំងពីរ​នេះសុទ្ធតែ​បង្កើត Software បានដូច​គ្នា បើអ្នកបានរៀនចប់មហាវីទ្យាល័យ​ព័ត៌មាន​វិទ្យា ប្រាកដណាស់ថាអ្នកអាចស្ថិតនៅ​ក្នុង​មុខតំណែងជា Developer ឬ Engineer មួយណា​ក៏​បាន គ្រាន់តែ​ការទទួលខុសត្រូវខុស​គ្នា​បន្តិចបន្តួចប៉ុណ្ណោះ ។ ប៉ុន្តែ​អ្នក​មិនបាន​បញ្ចប់​មហាវិទ្យាល័យព័តិមានវិទ្យាទេ នោះអ្នកប្រហែលជាអាចស្ថិតត្រឹមជា software developer ប៉ុណ្ណោះ នេះបើអ្នកមានបទពិសោធន៍​ច្រើន​អំពី programmings ព្រោះ​អ្នក​គ្រាន់តែ​ជាអ្នកជំនាញ programming ណាមួយ​ប៉ុណ្ណោះ ។ ពេល​ដែល​អ្នកស្ថិត​ក្នុង​តំណែងជា Software engineer អ្នកត្រូវគិត​លម្អិត​មុនហ្នឹង software មួយចាប់ផ្ដើម​បង្កើត​ដូចជា​គិត​ទៅលើ resource hardware ដែល​កម្មវិធី​នោះត្រូវការ គិតពីទិសដៅ​លម្អិត​នៃ data ដែល software ត្រូវ​គ្រប់គ្រង គិតពី​ស្តង់ដារ​បស់ software នោះ​សម្រាប់ users ទូរទៅ គិតពីអនាគតថា​កម្មវិធី​នេះ​នឹងត្រូវ​ធ្វើអ្វី​បន្ថែម ដើម្បី​ឲ្យ​វា​ដំណើរ​ការ​ជានិរន្ត ត្រូវគិតពី​បញ្ហា​ចំណាយ និងការថែរក្សា ត្រូវគិតពីពេលវេលានៃការ​បញ្ចប់​ផ្នែក​នីមួយៗ​រហូត​ដល់​កម្មវិធី​នេះត្រូវ​បញ្ចប់​ទាំងស្រុង ។ ចំណែក​អ្នក developer គឺគេគិតអំពីកូដ និងវិធី​យ៉ាង​ណា ដើម្បី​បង្កើត software មួយ​ដែល​ឆ្លើយតបតាមអ្នក​ប្រើ​ប្រាស់​ជាក់លាក់មួយរបស់គេ និងតាមការ​ផ្ដល់​យោបល់ពី engineer ជា​ទូទៅ​អ្នក developer គឺគិត​ទៅលើ​តែ​ដំណើរ​ការ​សរសេរ​កូដ ដើម្បី​ដោះស្រាយអ្វីមួយជាក់លាក់​សម្រាប់​អតិថិជនរបស់គេប៉ុណ្ណោះ ពួកគេ​មិនសូវគិតពី​ស្តង់ដារ​នៃ​ប្រព័ន្ធ​នោះ​តម្រូវ​តាមអ្នក​ប្រើ​ប្រាស់​ទូទៅ​នោះទេ ។ ជាសរុប software developer និង software engineer គឺខុស​គ្នា​តែលើការគិតប៉ុណ្ណោះ ប៉ុន្តែ​ពូកគេគឺជា programmer ដូច​គ្នា ។
ចុះអ្នកវិញយល់​យ៉ាង​ណាអំពីពាក្យពីរនេះ software developer និង software engineer ។  
​សម្រាប់​ខ្ញុំ​មិនយល់ស្របពាក្យថា software developer គីជា កម្មករ IT នោះឡើយ ។ ព្រោះ software developer គីជា programmer មិនមែនជា worker ឬ​អ្នកអូស​ខ្សែ​រកាបអ៊ុបទីក ឬ​ខ្សែ network នោះឡើយ ៕

♻️ សម្រាប់​លោកអ្នក ដែល​ចង់​ដំឡើង កម្មវិធី ANTLearner សម្រាប់ Windows សូម​ចូលរួម​ជាមួយ telegram: https://t.me/AntTechnologyTrainingCenter

📲 សម្រាប់​លោកអ្នក​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Android https://bit.ly/3qhYCJf

📥 Link Download កម្មវិធី ANTLearner (Windows & Android) http://www.antclasses.com/help/page/download.html

📥 Link Download កម្មវិធី​ជា​ច្រើន​ទៀត​សម្រាប់ (Windows & Android & iOS)

http://www.antclasses.com/help/page/application.html

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា