For Android device For iOS device
២៧
ឧសភា

របៀបធ្វើ​ឲ្យ​កុំព្យូទ័រ​របស់អ្នក​ដើរ​លឿន​ជាងមុន​

រៀបរៀងដោយ លោក សា សិលា

ចង់​ឲ្យ Computer របស់អ្នក​ដើរ​លឿន​ដូចពីមុនត្រូវអនុវត្តន៍វិធី​ខ្លះ​ៗ​ដូច​ខាងក្រោម​៖

១. កំណត់​កម្មវិធី​ដែល​បើកអូតូ
ជាក់ស្ដែង​នៅពេល​ដែល​អ្នកចាប់ផ្តើមបើក Computer ភ្លាមអ្នកប្រាកដជាគិតថា Computer របស់អ្នក​មិនទាន់​បាន​ដំណើរ​ការ​កម្មវិធី​ណាមួយ​ឡើយ នេះគឺជាការគិតខុសមួយតាមពិត​នូវ​ពេល​ដែល​អ្នកបើក Computer មកភ្លាមនោះមាន​កម្មវិធី ២ ៣ ឬ​ច្រើន​ជាងនេះបាន​ដំណើរ​ការ​រួចជាស្រេចទៅហើយទាំង​ដែល​អ្នក​មិនបាន​ធ្វើអ្វីសោះ ។ ដោយសារ​កត្តានេះហើយ​ដែល​ធ្វើ​ឲ្យ Computer យឹត ដើម្បី​ដោះស្រាយ​លោកអ្នក​គ្រាន់តែ​ចូលទៅ Task Manager ចុចលើពាក្យ More Detail បន្ទាប់មក​ចុចពាក្យ Startup អ្នកនឹងឃើញ​កម្មវិធី​ទាំងនោះ ។ ចុច Mouse ខាង​ស្ដាំ​លើ​កម្មវិធី​ដែល​អ្នកចង់បិទ រួចយកពាក្យ Disable ជាការស្រេច ។

២. បិទ​កម្មវិធី ឬ Tab ក្នុង Browsers ដែល​មិនចាំបាច់
គួរចោល​ទម្លាប់​បើក​កម្មវិធី​ច្រើន​មិន​ប្រើ​ប្រាស់ ហើយមិនបិទនោះ ។ កាន់តែខ្លាំងជាងនេះ គឺបើក Tab Browser ចោលរាប់មុខ ទាំង​ដែល​មិន​ប្រើ​សោះ ។ ទាំងនេះជា​ទម្លាក់​អាក្រក់​ដែល​កុំព្យូទ័រ​អ្នកដើរ​មិនទាន់​ចិត្តសោះ ព្រោះ​អ្នកបាន​ចំណាយ​កម្លាំង​មួយចំនួនធំ​ទៅលើ​អ្វី​ដែល​អ្នកមិន​ប្រើ ។

៣. សម្អាត Temp Files តាមរយៈ Disk Clean
Temp Files សំដៅ​ទៅលើ​ឯកសារតូចមួយ​ដែល​រក្សាទុក​ក្នុង​កុំព្យូទ័រ​របស់អ្នក រាល់ពេលអ្នក​ដំឡើង​កម្មវិធី ឬ​ឯកសារអ្វីមួយ ។ ដូច្នេះបើទុក​ឲ្យ​ប្រមូលផ្ដុំ​ច្រើន វា​ក៏​មិន​ខុសពី Fragment ប៉ុន្មានដែរ ដោយនឹងទាញ​កុំព្យូទ័រ​អ្នក​ឲ្យ​ដើរយឺត ។ ដើម្បី​កម្ចាត់​វា អ្នក​គ្រាន់តែ​ចូលទៅ Disk Cleanup រើសយក Hard Drive ណាមួយ​ដែល​អ្នកចង់សម្អាត ហើយចុចយក Files ដែល​អ្នកចង់លុប ។

៤. Restart
​លោកអ្នក​គួរ​ធ្វើការ Restart Computer របស់អ្នក​យ៉ាង​ហោចណាស់បាន១ដង​ក្នុង​១សប្ដាហ៍ ។

♦ ជា​ទូទៅ​ការ Restart កុំព្យូទ័រ​របស់អ្នក​អាចដោះស្រាយ​បញ្ហា កម្មវិធី​ដែល​ជាប់គាំង "មិនឆ្លើយតប"

♦ ​វគ្គ Computer Foundation តម្លៃ ៧០ ដុល្លា http://training.antkh.com/computer_fundamental.aspx
♦ ​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖  លេខ​ទូរសព្ទ​ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា