For Android device For iOS device
១១
តុលា

រៀន IT គឺរៀនមិនចេះចប់

ដោយអតីតសិស្ស លី សុគន្ឋីរ៉ា ​ធ្លាប់​រៀន​វគ្គ​សិក្សា​៖  . C# Beginning , ២. C# Database, ៣. Adobe Photoshop,

៤. SQL Server (Developer)

http://training.antkh.com/students/?s=1148

សព្វ​ថ្ងៃ​គាត់ជា អនុប្រធាននាយកដ្ឋាន សិ្ថតិប្រជាពលរដ្ឋ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ 

១. ប្រវតិ្តរូបសង្ខេប

​ខ្ញុំ​បាទ លី សុគន្ធីរ៉ា សព្វ​ថ្ងៃ​ខ្ញុំ​បាទជាអនុប្រធាននាយកដ្ឋាន សិ្ថតិប្រ ជាពលរដ្ឋ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ។ ខ្ញុំ​បាទទទួលបន្ទុកការិយាល័យ​គ្រប់គ្រង​ទិន្នន័យ ដោយការិយាល័យ នេះ ទទួល​ការងារ​រៀបចំ​អភិវឌ្ឍន៍ កម្មវិធី​គ្រប់គ្រង​ការស្នាក់នៅប្រជា ពល រដ្ឋ​ទាំងអស់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ស្របតាមផែនការយុទ្ធ សាស្រ្តជាតិ ១០​ឆ្នាំ​ស្តីពីអត្តសញ្ញាណកម្ម “មនុស្សគ្រប់រូប​ត្រូវបាន កំណត់​អត្តសញ្ញាណតែមួយ”

២. ប្រវតិ្តការ​សិក្សា​

​ខ្ញុំ​បាទ ចាប់ផ្តើមរៀនអាយធី នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ​ឆ្នាំ ២០០២-២០០៦ និងបាន​បញ្ចប់​ការ​សិក្សា​ឆ្នាំ​២០០៧ កាលនោះ​ខ្ញុំ​បាន ចាប់ជំនាញសរសរ​កម្មវិធី (Programming) ដោយ​ជ្រើសរើស​ភាសា VB.NET ។ ពេលវេលាដ៏លំបាក​បំផុត​ដោយសារ ប្រព័ន្ធ​អ៊ីនធីណេត មិនទាន់​ទូលំទូលាយនៅឡើយ ធ្វើ​ឲ្យ​និសិ្សត​ទាំងអស់​ពិបាក ក្នុង​ការ ស្រាវជ្រាវ​បន្ថែម ។ ឆ្នាំ​២០០៧ ខ្ញុំ​បានចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន មួយ​ដែល​មាន​ឈ្មោះ​ថា iKnow Enterprise ដែល​ជា​ក្រុមហ៊ុន​ផ្សព្វ ផ្សាយ ពាណិជ្ជកម្មតាមគេហទំព័រ (website) ដោយហេតុនេះ​ខ្ញុំ​បានធ្វើ ការផ្លាស់ប្តូរភាសា​កម្មវិធី​របស់​ខ្ញុំ ទៅរៀន​បន្ថែម​នៅភាសា PHP និងJavaScript ពេលនោះ​ប្រព័ន្ធ​អ៊ីនធីណេត ចាប់ផ្តើមអំណោយផលដល់ ខ្ញុំ ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។ ដោយសារ​ការ​ស្រាវជ្រាវ​តាម Google ក៏​ដូច ជា YouTube ខ្ញុំ​បាន​សម្រេច​ទៅរៀនបន្តជំនាញអាយធីនេះនៅ ប្រទេស​អូស្ត្រាលី បន្ថែម​ទៀតអស់​រយៈពេល ១​ឆ្នាំ​កន្លះ ការ​ស្រាវជ្រាវ នៅ មិនទាន់​បាន​បញ្ចប់​នៅឡើយទេ ពី​ព្រោះ​បើយើងចាប់ជំនាញ IT នេះយើងត្រូវតែ​ធ្វើការ​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​របស់យើងទៅសម័យកាល ។  

៣. បទពិសោធន៍

​ឆ្នាំ ២០១៣ ខ្ញុំ​បានត្រលប់មកមាតុភូមិវិញ ក៏​បានចូលបំពេញ​ការងារ ក្របខណ្ឌរដ្ឋ ដែល​ខ្ញុំ​ប្រលង​ជាប់កាលពី​ឆ្នាំ​២០០៨ មុនពេលចេញទៅ បន្តការ​សិក្សា និង​បង្កើត​អាជីវកម្មដោយទទួលធ្វើគេហទំព័រ ជាបន្ត បន្ទាប់ ។ ឆ្នាំ​២០១៦ ខ្ញុំ​បាទបានផ្លាស់ប្តូរ​ការងារ​ចូលទៅ​បម្រើ នៅ ក្រសួងមហាផ្ទៃ ដោយយល់ឃើញថា​សមត្ថភាព​ខ្ញុំ​ពេលនេះ​មិនទាន់ គ្រប់គ្រាន់នៅឡើយទេ ខ្ញុំ​បាន​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក សាលាបំពេញ វិជ្ជា​បន្ថែម តាម​ប្រព័ន្ធ​អ៊ីនធីណេត Google ។ ពេលនោះហើយ ដែល​ខ្ញុំ​បានជួបជាមួយ សាលាជំនាញមួយដ៏ពូកែ​ផ្នែក​អាយធី គឺ សាលាបណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT ក្នុង​ចិត្តរបស់​ខ្ញុំ នៅ តែស្រលាញ់ជំនាញ​សរសេរ​កម្មវិធី ខ្ញុំ​បានមកសាលា អាន-ANT ដើម្បី​សាកសួរ​ព័ត៌មាន​អំពីភាសា VB.net ប៉ុន្តែ​ដោយសារ ការ​ស្រាវជ្រាវ​របស់​ខ្ញុំ​ផង និងការ​ផ្ដល់​យោបល់ ពី សាលា អាន-ANT ផងដែរ ។ ពេលនោះសាលាបាន​ណែនាំ​ឲ្យ​រៀន ភាសា C# ជំនួសភាសា VB.NET ហើយ​ខ្ញុំ​ក៏​សម្រេច​ចិត្តបន្តការ​សិក្សា​របស់នៅ អាន-ANT ចាប់ពី C#-Beginning C#-Database និង SQL-Server ទើបសព្វ​ថ្ងៃ​នេះ ខ្ញុំ​អាច​បង្កើត​កម្មវិធី​បានដោយខ្លួនឯង ។ សំណួរ​សួរថា ពេលនេះ​ខ្ញុំ​រៀន ចប់ពីសាលាអាន ០៣មុនវិជ្ជាហើយ តើ​ចំណេះដឹង និងជំនាញរបស់ ខ្ញុំ​គ្រប់គ្រាន់​ដែល ឬ​ទេ ? ចម្លើយ​គឺទេ មិនទាន់ គ្រប់គ្រាន់នៅឡើយទេ សាលាអាចបានជួយ​ខ្ញុំ​ចេះ ពី​មូលដ្ឋាន​គ្រឹះ យល់ដឹងពី​តម្រូវ​ការ​បច្ចុប្បន្ន បានចំនួន ៦០% ប៉ុន្តែ​សម្រាប់​ថ្ងៃ​អនាគត ខ្ញុំ​ត្រូវតែការបន្ត ការ​ស្រាវជ្រាវ និងអភិវឌ្ឍន៍​សមត្ថភាព​បន្ថែម​ទៀត ដើម្បី ស្រប​ទៅតាម​សម័យកាល​ដែល​ចាស់ៗ​តែងតែនិយាយថា

រៀនមិន ចេះចប់ (Long Life Learning) ។

៤. ចំណាប់អារម្មណ៍

​ខ្ញុំ​សង្ឃឹម​ថាប្អូន​ទាំងអស់ នឹងមានចិត្តក្លាហាន តស៊ូ​ក្នុង​ការ​ស្រាវជ្រាវ ជំនាញអាយធី​ផ្នែក​សរសេរ​កម្មវិធី (Programming) នេះ ដើម្បី​សម្រេច នូវ​គោល​បំណង​របស់ប្អូនទៅ​ថ្ងៃ​អនាគត ។  

​ខ្ញុំ​បាទសូមថ្លែងអំណរគុណ សាលាអាន-ANT បាន​បង្កើន​ចំណេះ ដឹង ជា​ពិសេស​ណែនាំ​ខ្ញុំ​ជ្រើសរើស ភាសាមួយដ៏ល្អ (C#) ក្នុង​ការ សម្រេច បំណង​ប្រាថ្នារបស់​ខ្ញុំ ។ សូមគោរព ជូនពរ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអាន-ANT ទាំងអស់​ប្រកប​នូវ​ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា