For Android device For iOS device
១៧
តុលា

ការ​សិក្សា​មិនចេះហួសពេលនោះទេ

 

គិតត្រឹម​ឆ្នាំ ២០២០ ជា​ Senior Backend Developer and DevOps នៅ​ក្រុមហ៊ុន Slash Foundry ​ដែល​ជា​ក្រុមហ៊ុន Solution Technology មួយនៅ​កម្ពុជា ដែល Provide Software Solution ជា​ច្រើន​ទាំង​ក្នុង​ស្រុក និងក្រៅស្រុក

♣ ដោយអតីតសិស្ស ជា សេងហាក់ ​ធ្លាប់​រៀន​វគ្គ​សិក្សា​៖ ១. C/C++, ២. C# Beginning , ៣. HTML+HTML5+Dreamweaver

១. ការ​សិក្សា​នៅវិទ្យាល័យ

កាលពី​ខ្ញុំ​រៀន នៅវិទ្យាល័យ គិតចាប់ពី​ថ្នាក់​ទី ៩ ដល់​ថ្នាក់​ទី ១២ ខ្ញុំ​ជា​សិស្សម្នាក់ ដែល​រៀនមិនសូវពូកែនោះទេ ដោយសារ​តែ​ខ្ញុំ​មិនបាន​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា យកពេលវេលារៀនសូត្រទៅលែង Game ជា​រៀងរាល់​ថ្ងៃ ។ ពេល​ក្នុង​ថ្នាក់​រៀនដល់​ម៉ោង លោកគ្រូ អ្នកគ្រូ ហៅសូរមេរៀន​ខ្ញុំ​តែងតែអោន នៅក្រោយតុ​ក្នុង​គោល​បំណង មិនចង់​ឲ្យ​លោកគ្រូ អ្នកគ្រូ ហៅសួរមេរៀន ។ ដោយហេតុនេះហើយ ធ្វើ​ឲ្យ​ខ្ញុំ ខ្លាច​ថ្នាក់​រៀន ក៍បាន​សម្រេច​ចិត្ត គេចសាលា (មិនចូលរៀន) ទៅលែង Game ​ក្នុង​មួយ​ថ្ងៃ ចន្លោះ ពី ៧ ទៅ ៨ ម៉ោង ។ ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ​ពេល​ខ្លះ​ខ្ញុំ​សួរខ្លួនឯងថា រាល់​ថ្ងៃ​ចេះស្អី​ខ្លះ អនាគតធ្វើអ្វី បើរាល់​ថ្ងៃ​មិនចេះអ្វីសោះចឹង? ” ពេល​ខ្លះ​មិនមានអារម្មណ៍ថាចង់​ខិតខំ​រៀនឡើងវិញដែរ តែង​ដោយសារ​តែការវក់នឹង Game បានជំរុញ​ឲ្យ​ខ្ញុំ​បោះបង់គំនិត​សិក្សា​ឡើងវិញចោល ។ ដោយតែសំណាងល្អ និង គួបផ្សំនឹងទេពកោសល្យ​ក្នុង​ការ​ចម្លង បានធ្វើ​ខ្ញុំ​ប្រឡងជាប់ បាក់ឌុប ដោយជោគជ័យ ព្រមទាំង​ទទួលបាន និទេ្ទស B ។

២. ការ​សិក្សា​នៅសកលវិទ្យាល័យ

​ដោយសារ​តែចូលចិត្ត Game និងចង់​បង្កើត Game សម្រាប់​លេងផងនោះ ទើបជំរុញ​ឲ្យ​ជ្រើសរើស​យកជំនាញ​ព័ត៌មាន​វិទ្យា និង​បាន ចូលរៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។ ថ្ងៃ​ដំបូងនៃជីវិតសកលវិទ្យាល័យ ខ្ញុំ​បានប្តេជ្ញានិង​ខ្លួនឯងថា ឈប់លេង Game ​ខិតខំ​ប្រឹងរៀន ដើម្បី​សម្រេច​បំណង​ប្រាថ្នា​ខ្ញុំ​ឲ្យ​បាន ។

​ក្នុង​កំឡុង​ឆ្នាំ​ទី១ ឆមាសទី១ ខ្ញុំ​បាន​ខិតខំ​រៀន​យ៉ាង​ខ្លាំង ប៉ុន្តែ​ដោយសារ​តែ​គ្មាន​មូលដ្ឋាន ពីវិទ្យាល័យធ្វើ​ខ្ញុំ​ពិបាកយល់​នូវ​អ្វី​ដែល លោកគ្រូ អ្នកគ្រូពន្យល់នោះទេ ដោយហេតុធ្វើ​ឲ្យ​ខ្ញុំ​ទទួលបាន​លទ្ធផល​មិនសូវល្អ ។  លុះចូលដល់ ឆមាសទី២ ខ្ញុំ​នៅតែ​ខិតខំ​រៀន និង​បានចុះ​ឈ្មោះ​ចូលរៀន C++ Programming នៅ ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT  ដើម្បី​ជួយ​បន្ថែម​ចំណេះ​ដឹងដោយហេតុនេះហើយ បាន​ឲ្យ​ក្លាយជាសិស្សពូកែមួយរូបនៅ​ក្នុង​ថ្នាក់ និងតែងតែជួយពន្យល់មិត្តរួម​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​មិនយល់ ។ លុះចូលដល់​ឆ្នាំ​ទី ២ ខ្ញុំ​ក៍បាន​សម្រេច​ រៀន C# Programing នៅ ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT ​បន្ថែម​ទៀត ។ កាលរៀន​វគ្គ​ C# Programing នេះហើយ គួបផ្សំនិងការធ្វើ Assignment ទៀងទាត់ទៀតនោះ បានធ្វើ​ខ្ញុំ​ចូលចិត្ត​ផ្នែក Programing ជាខ្លាំងក៍បាន​សម្រេច​ចិត្ត ជ្រើសរើស​ផ្នែក Programing ជាមុខវិជ្ជា​សំខាន់ និងជា​មុខវិជ្ជាគោលណ៍​សម្រាប់​ធ្វើការ​នា​ថ្ងៃ​អនាគត ។

ស្នាដៃ​បញ្ចប់​វគ្គ​សិក្សា C/C++ របស់គាត់នៅអាន-ANTសូមចូល​ទៅកាន់​​ http://training.antkh.com/achievements/498.aspx

→ ស្នាដៃ​បញ្ចប់​វគ្គ​សិក្សា C# Beginning របស់គាត់នៅអាន-ANTសូមចូល​ទៅកាន់​ http://training.antkh.com/achievements/530.aspx

​ដោយសារ​តែការចូលចិត្ត​ផ្នែក Programing ក្នុង​ចន្លោះ ឆ្នាំ​ទី៣ និង​ឆ្នាំ​ទី ៤ ខ្ញុំ​ក៍បានដាក់ Scholarship នៅសាលា CKCC (Cambodia-Korea-Cooperation Center) ហើយបានរៀនមុខវិជ្ជា​ដូចជា​ PHP, Java Programing and Mobile Development

សំគាល់៖  អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ប្រែក្លាយពីសិស្សដែរមិនចេះ អ្វីសោះ ទៅជាសិស្សពូកែមួយរូប នោះគឺការ​ខិតខំ​រៀនសូត្រ, តែងតែសួរលោកគ្រូអ្នកគ្រូ ជានិច្ច​នៅពេល​ដែរ​ខ្ញុំ​មិនយល់ហើយចាប់ពី​ឆ្នាំ​ទី១ ដល់​ឆ្នាំ​ទី ៤ ខ្ញុំ​តែងតែអង្គុយតុមុខគ្រូជានិច្ច និងមករៀនជាទៀងទាត់​ 

៣ ជីវិត​ការងារ​

​ក្នុង​ការ​ជ្រើសរើស ការងារ​ខ្ញុំ​តែងតែផ្តោត​ទៅលើ​ការអភិវឌ្យខ្លួនឯងជានិច្ច ជាជាងការផ្តោត​ទៅលើ​ប្រាក់ខែជាធំ ។ ខ្ញុំ​តែងតែប្រាប់ខ្លួនថា បើយើងអភិវឌ្យន៍ខ្លួន​ឲ្យ​បានល្អ មិនខ្វះទេ​ក្រុមហ៊ុន​ល្អ ប្រាក់ខែ​ខ្ពស់ ដែល​ចង់បានយើង​ធ្វើជា​បុគ្គលិកសព្វ​ថ្ងៃ​នេះ ខ្ញុំ​ជា Senior Backend Developer and DevOps ម្នាក់នៅ ក្រុមហ៊ុន Slash Foundry ដែល​ជា​ក្រុមហ៊ុន Solution Technology មួយនៅ​កម្ពុជា ដែល Provide Software Solution ជា​ច្រើន​ទាំង​ក្នុង​ស្រុក និងក្រៅស្រុក ៕

១. សម្រាប់​លោកអ្នក​ដែល​ចង់​ដំឡើង​កម្មវិធី ANTLearner ​សម្រាប់ Windows សូម​ចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter

២. ​សម្រាប់​លោកអ្នក​ចង់​ដំឡើង​កម្មវិធី ANTLearner ​សម្រាប់ Android https://bit.ly/3qhYCJf

៣.  ​ប្រសិនបើ​លោកអ្នក​ចង់តាមដាន ឬ​មានចម្ងល់​ទាក់ទងនឹង​កម្មវិធី​ ANTLearner ឬ​កម្មវិធី​ជា​ច្រើន​ទៀត បង្កើត​ដោយអាន-ANT សូមចុច Like https://www.facebook.com/ANTTechnologyTrainingCenter

. ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​សំណួរ​ផ្សេងៗ​សូម​ផ្ញើ​សារចូល Facebook : https://www.facebook.com/anttrainning ឬ​ផ្ញើ​ចូល https://t.me/anttechnology

☎️ លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒ទីតាំង​ #86B ​ផ្លូវ​ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា