For Android device For iOS device
១៨
តុលា

រៀន IT គឺរៀនអ្វី​ដែល​ថ្មី

- ចាប់ពីខែ​កុម្ភៈ ឆ្នាំ ២០១៨ ប្អូន មានតំណែងជា R&D Team leader​ក្រុមហ៊ុន​ Vconnect Solution

ចាប់ពីខែធ្នូ ឆ្នាំ ២០១៩ ប្អូនជាមន្រ្តីវិភាគ​តម្រូវ​ការ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យាជាន់​ខ្ពស់ (Senior business analytic)  នៅ SBI Ly Hour bank

- គិតត្រឹមខែធ្នូ ឆ្នាំ ២០២២ ប្អូនជាអនុប្រធានការិយាល័យអភិវឌ្ឍន៍​កម្មវិធី នៅ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ARDB Bank

♦ ដោយអតីតសិស្ស យុត សុផានិត ​ធ្លាប់​រៀន​វគ្គ​សិក្សា​៖ ១.  C# Beginning , ២. SQL server (for Developer)

 

តាមបទពិសោធន៍​ផ្ទាល់​របស់​ខ្ញុំ ដែល​បាន​ឆ្លងកាត់​កន្លងមក ហាក់បីដូច​កំពុង​ដើរលើ វាលខ្សាច់ដ៏ធំមួយអញ្ចឹង ជួន​ខ្ពស់ ជួនទាប ជួនក្តៅជួនត្រជាក់ ។ ពេលចូលរៀននៅ​សាកលវិទ្យាល័យ ន័រតុន ​ឆ្នាំ​ទី១ ខ្ញុំ​បាន​ជ្រើសរើស​វិធីស្វ័យ​សិក្សា​ដោយខ្លួនឯងដោយសុំកាលវិភាគ រយៈពេល​៤​ឆ្នាំ របស់សាលា និងយកឯកសាជាភាសា​ខ្មែរ​មក ដើម្បី​សិក្សា​ដោយចាប់រៀន C បន្ទាប់មក C++ មុនការបង្រៀនតាមកាលវិភាគ ។ ក៏ ប៉ុន្តែ​ការធ្វើបែបនេះត្រូវ​ចំណាយ​ពេល​ច្រើន ក្នុង​ការស្វែងយល់ពីដើមហេតុ និងមូលហេតុ​នីមួយៗ​ទៅតាម​មុខងាររបស់ភាសាទាំង២នេះ ។ ក្នុង​កំឡុងពេលវ៉ាកងមុនចូល​ឆ្នាំ​ទី ២​ខ្ញុំ​បាន​សម្រេច​ចូលរៀន ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT ដើម្បី​ទទួលយកការហ្វឹកហាត់ជំនាញ C# ​ដែល​ពេលនោះវាហាក់បី​ដូចជា ថ្មីប្លែក​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ព្រោះ​ពេលរៀន C & C++ ប្រើ​តែលើ​ផ្ទាំង​ខ្មៅ (Console) តែពេលនេះមាន UI (User Interface) ដែល​អាច​ឲ្យ​យើង​ធ្វើការ​បង្កើត form និងការ​គ្រប់គ្រង​ទិន្នន័យ បណ្តោះអាសន្នបានហេតុដូចនេះហើយទើបពេល​ដែល កាលវិភាគនៅ​សាកលវិទ្យាល័យ​ន័រតុន ចាប់ផ្តើមចូលមកដល់​ខ្ញុំ​មាន បទពិសោធន៍ស្រាប់លើវាមួយចំនួនធំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ងាយយល់ នឹងឆាប់ចាប់បាន​ស្ទើរតែ​ទាំងស្រុង ប៉ុន្តែ​ខ្ញុំ​ក៏​មិនភ្លេចចែក​រំលែក ចំណេះដឹង​ដែល​ខ្លួនចេះ ទៅមិត្តរួម​ថ្នាក់​ផងដែរ​កត្តានេះវាធ្វើ​ឲ្យ បញ្ហា​ដែល​យើងជួបកាន់តែ​ច្រើន នឹងមានបទពិសោធន៍​ក្នុង​ការ ដោះស្រាយ​ច្រើន ។ បន្ទាប់មក​ខ្ញុំ​សម្រេច​ចិត្ត ចុះ​ឈ្មោះ​ចូលរៀន បន្ថែម មុខវិជ្ផា SQL Server បន្តទៀតនៅសាលាអាន-ANT


ស្នាដៃ​បញ្ចប់​វគ្គ​សិក្សា C# Beginning របស់គាត់នៅអាន-ANTសូមចូល​ទៅកាន់​ http://training.antkh.com/achievements/534.aspx

​បន្ទាប់ពី​បានទទួលចំនេះដឹង​ច្រើន​លើភាសាកូដ និងការ​គ្រប់គ្រង​ទិន្នន័យ ។ នៅ​ឆ្នាំ​ទី ៣ ខ្ញុំ​បានស្វ័យ​សិក្សា​ដោយស្វែងយល់ពី​បច្ចេកវិទ្យា​នៃការ​បំប្លែង​សំឡេង ទៅជាអក្សរនិងពីអក្សរទៅជា សំឡេង​វិញ បន្ទាប់មក​ខ្ញុំ​បាន​បង្កើត​កម្មវិធី​មួយ​ដែល​អនុញ្ញាត​ិ​ឲ្យ​អ្នក​ប្រើ​ប្រាស់ អាចនិយាយ​ទៅកាន់​វាបាន ហើយ​វានឹង​ធ្វើការ​ឆ្លើយតបទៅអ្នក​ប្រើ​ប្រាស់​វិញតាម​សំណួរ​ដែល​បានសួរ ។ កម្មវិធី​នេះ​ផងដែរ សកលវិទ្យាល័យ ន័រតុន បាន​អនុញ្ញាត​ិ​ឲ្យ​ខ្ញុំ​យកទៅប្រកួតនៅ ប្រទេស ម៉ាឡេស៊ី ដែល​មាន​ឈ្មោះ​ថា IDRIS (Innova tion Design Research International Symposium) មាន២២ ប្រទេស​ចូលរួម ហើយយើងទទួលបាន Double gold medal, young inventer award ។

​បន្ទាប់មក​ក្នុង ឆមាសទី ២ ឆ្នាំ​ទី ៣ ដ​ដែល​ខ្ញុំ​សម្រេច​ចិត្តចេញ ធ្វើការ​ស្ម័គ្រចិត្ត នៅ​ក្នុង X-ware Solution ហើយទទួលបាន បទពិសោធន៍ ជាមួយការ​ប្រើ Asp.net MVC, HTML, CSS, JavaScript និង Sql Server performance optimization ផងដែរ ។ ក្រោយមក​ក្នុង ឆ្នាំ​ទី៤ ខ្ញុំ​បានផ្លាស់ប្តូស្ថាប័ន​ការងារ​មក​ធ្វើការ​នៅ ​ក្រុមហ៊ុន Vconnect Solution មានតំណែងជា R&D Team leader

សរុប​សេចក្តី​មក ដើម្បី​ឆ្លងកាត់​៤​ឆ្នាំ​នៅសកលវិទ្យាល័យ​រហូត ដល់ទទួលបានជោគជ័យ មកដល់​បច្ចុប្បន្ន​ខ្ញុំ​បាទ ប្រកាន់ភ្ផាប់ នូវ​វិធីសាស្រ្តដូច​ខាងក្រោម​៖

១. ​ធ្វើការ​តាំងចិត្តជំនះ ដើម្បី​គោលដៅ​ដែល​ខ្លួនចង់បាន

២. ​កំណត់​គោលដៅ ត្រូវ​សម្រេច​ក្នុង​ឆមាស​នីមួយៗ​

៣. រកជំនួយ និងប្រឹក្សាពីអ្នក​ដែល​មានបទពិសោធន៍ ដូចជា​សាលា អាន-ANT ជាដើម

៤. ស្វ័យ​សិក្សា​បន្ថែម​ដោយខ្លួនឯង

៥. ចែក​រំលែក​ចំនេះដឹងទៅអ្នក​ដទៃ​

៦. ​បង្កើត​អ្វីថ្មីៗ​តាម​សមត្ថភាព​ច្នៃប្រឌិតរបស់ខ្លួន

៧. សេពគប់មិត្ត​ដែល​ស្រេកឃ្លានចំនេះដឹង ៕

♦ កម្មវិធី ANTLearner ​ជាប្រភព​សម្រាប់​ការ​សិក្សា​បែបពាក់កណ្ដាល e-learning ផងដែរ​ក្នុង​ពេល​បច្ចុប្បន្ន ។  ​កម្មវិធី​នេះ ក៏​មាន​ផ្នែក​វាស់ស្ទង់​សមត្ថភាព និងប្រកួតប្រជែង​ចំណេះដឹង​ផ្នែក programming ព្រមទាំង​មាន​ផ្នែក​បណ្ដាញសង្គម​ដែល​បង្កើត​ឡើងដោយ​ផ្ទាល់​ពីអាន- ANT ខ្លួនឯង ទាញយក​កម្មវិធី ANTLearner សម្រាប់ Android & windows http://www.antclasses.com/help/page/download.html

→ ប្រសិនបើ​លោកអ្នក​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ WIndows សូម​ផ្ញើ​សារចូល Page: https://www.facebook.com/ANTTechnologyTrainingCenter

​ប្រសិនបើ​មានចង្ងល់ ឬ​មាន​សំណួរ​ផ្សេងៗ​សូម​ផ្ញើ​សារចូល Facebook : https://www.facebook.com/anttrainninghttps://t.me/anttechnology

💒 ទីតាំង​ #86B ​ផ្លូវ​ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា