តុលា
រៀន Programming ប្រៀបដូចជាការលេង Game កាន់តែលេងកាន់តែជក់
♣
♦ ព័ត៌មានគាត់ដែលសិក្សានៅអាន-ANT http://training.antkh.com/students/?s=1677
♦ ឆ្នាំ ២០១៩ អតីតជា Web Developer នៅ ក្រុមហ៊ុន C L Air Express
♦ គិតត្រឹម ខែធ្នូ ឆ្នាំ ២០២២ ជា Senior Web Developer និង QC (Quality Control) and Training នៅ ក្រុមហ៊ុន C L Air Express
ដោយមានការស្រឡាញ់ចូលចិត្តកុំព្យូទ័រ ជាខ្លាំង ខ្ញុំក៏សម្រេចចិត្តជ្រើសរើសរៀនជំនាញ IT ផ្នែក Software Development នៅសាកលវិទ្យាល័យ ន័រតុន នៅក្នុងឆ្នាំ ២០១៣ ពេលចាប់ដំបូងខ្ញុំមានការបារម្ភថា ជំនាញមួយនេះមិនមានភាពងាយស្រួលប៉ុន្មាននោះទេ តែដោយសារការស្រឡាញ់នឹងចូលចិត្តផ្នែកនេះខ្លាំង ខ្ញុំក៏សម្រេចចិត្តរៀនវគ្គខ្លីៗខាងក្រៅបន្ថែមទៀត ខណៈនោះដោយមានការណែនាំពីរៀមច្បង ក៏ដូចជាមិត្តភក្កិជាច្រើនដែលរៀននៅសាកលវិទ្យាល័យជាមួយគ្នា ខ្ញុំក៏ចុះឈ្មោះរៀនមុខវិជ្ជា C/C++ នៅ ថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យា អាន-ANT ពេលបានរៀនធ្វើឲ្យខ្ញុំចូលចិត្តផ្នែក IT នេះកាន់តែខ្លាំងឡើងៗ ហើយក៏បន្តរៀនផ្នែក C# Beginner and Database បន្ថែមទៀត ។
♦ ស្នាដៃបញ្ចប់វគ្គសិក្សា C# Database របស់គាត់នៅអាន-ANTសូមចូលទៅកាន់ http://training.antkh.com/achievements/531.aspx
ខ្ញុំតែងតែធ្វើ Homework ក៏ដូចជា Assginment មិនដែលរំលងនោះទេ មានពេលខ្លះគ្រូមិនបានដាក់ Homework ឲ្យតែខ្ញុំក៏មិនបណ្តោយឲ្យពេលវេលាទំនេរច្រើននៅផ្ទះ ឲ្យកន្លងផុតទៅទទេៗនោះដែរ ខ្ញុំតែងតែដាក់ Homework ឲ្យខ្លួនឯងបន្ថែមទៀតព្រោះ មានតែកិច្ចការ ទាំងនេះហើយ ដែលធ្វើឲ្យយើងកាន់តែស្វែងយល់ពី Programming Language កាន់តែខ្លាំងឡើងៗមានពេលខ្លះរៀនដាច់យប់ ភ្លេចបាយ ភ្លេចទឹកក៏មាន ពេលនោះក៏មានមិត្តភក្កិមួយចំនួនគាត់សួរថា តើធុញដែរទេដែលមួយថ្ងៃៗនៅតែពីមុខកុំព្យូទ័រ ? ខ្ញុំក៏ប្រាប់គាត់ថាអត់ទេ ព្រោះវាកើតចេញពីការស្រឡាញ់ពីក្នុងចិត្តព្រោះការសិក្សាលើមុខវិជ្ជានេះហាក់បីដូចជាលេង Game ដែរ កាន់តែលេង កាន់តែជក់ កាន់តែរៀន កាន់តែចង់ចេះចង់ដឹង បន្ថែមទៀត ជាពិសេសនោះ គឺកិច្ចការដែលយើងធ្វើនោះ ទទួលបានជោគជ័យវាពិតជាមានភាព សប្បាយចិត្តមែនទែន ។ តែ ទោះបីជាយ៉ាងណាក៏ដោយ ក៏មិនត្រូវគិតតែពីរៀនរហូតនោះ ដែរយើងគួរណាតែមាន ពេលណាមួយសម្រាប់លំហែរខួរក្បាលខ្លះដែរ ជាពិសេសនោះពេលដែលជាប់គាំងនូវចំណុចណាមួយ ដែលយើងធ្វើមិនចេញ គិតយ៉ាងណាក៏មិនចេញ ខណៈ´នោះដំណោះស្រាយ ដែលខ្ញុំត្រូវធ្វើនោះគឺមាន២៖
♦ កម្មវិធី ANTLearner ជាប្រភពសម្រាប់ការសិក្សាបែបពាក់កណ្ដាល e-learning ផងដែរក្នុងពេលបច្ចុប្បន្ន ។ កម្មវិធីនេះ ក៏មានផ្នែកវាស់ស្ទង់សមត្ថភាព និងប្រកួតប្រជែងចំណេះដឹងផ្នែក programming ព្រមទាំងមានផ្នែកបណ្ដាញសង្គមដែលបង្កើតឡើងដោយផ្ទាល់ពីអាន- ANT ខ្លួនឯង ទាញយកកម្មវិធី ANTLearner សម្រាប់ Android & windows http://www.antclasses.com/help/using_app.html
ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning ឬ https://t.me/anttechnology
💒ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា