For Android device For iOS device
២៦
វិច្ឆិកា

ភាពខុស​គ្នា​រវាង Web Designer និង Web Developer​

រៀបរៀងអត្ថបទឡើងវិញនៅខែកក្កដា ឆ្នាំ ២០២៣ ដោយលោក ចែ សុផល

→ អ្នករចនាគេហទំព័រ (Web Designer) ៖ គឺជាអ្នក​ដែល​ធ្វើ​ឲ្យ​គេហទំព័រមើលទៅ​ស្អាត ទាក់ទាញ និងទាន់សម័យ ។ ទំនួលខុសត្រូវចម្បង របស់អ្នក​រចនាគេហទំព័រគឺផ្តោតលើរចនាប័ទ្ម និងអារម្មណ៍​ទាំងមូល​នៃគេហទំព័រដោយ​ប្រើ​កម្មវិធី​ផ្សេងៗ​ដូចជា Adobe Photoshop, Adobe Illustrator, Figma, Adobe XD … ដើម្បី​ធ្វើ​ឲ្យ​គេហទំព័រកាន់តែទាក់ទាញ ។ អ្នករចនាគេហទំព័រមាន​ប្រភេទ​ផ្សេងៗ​គ្នា តាម​តួនាទី​របស់​ពួកគេ​៖
-  User Experience (UX) Designer: គឺជាការរចនា Interface ឬ​ផលិតផល​ដែល​ប្រកបដោយប្រ​សិទ្ធ​ភាព ។ មានន័យថា​ការងារ UX នេះគេ​ឲ្យ​តម្លៃ​ទៅលើ​អារម្មណ៍រីករាយ​របស់អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​ប្រើ ដែល​អាចបំពេញ​ការងារ​បានដោយ​ចំណាយ​ពេលតិច និងមាន ភាពងាយ​យ៉ាង​ងាយ​សម្រាប់​ការ​ប្រើ​ប្រាស់ ។
-  User interface (UI) Designer: គឺជាការរចនា Interface ឬ​ផលិតផល​ដែល​ផ្តោតលើរូបរាង ឬ​រចនាប័ទ្ម ។ សម្រាប់ User interface (UI) គេ​ឲ្យ​តម្លៃ​ទៅលើ​ភាពស្រស់​ស្អាត​គឺ Look & Feel និង First Impression” ។ ពោលគឺគេធ្វើ​យ៉ាង​ណា​ឲ្យ Interface ឬ​ផលិតផល​ដែល​ធ្វើ ចេញមកគឺមានភាពស្រស់​ស្អាត ទាក់ទាញ និងទាន់សម័យ ។ ការងារ​ខាង UI អាចផ្ដោត​ច្រើន​ទៅលើ ពណ៌ អាយខន ប៊ូតុង ពុម្ពអក្សរ រូបរាង និងការ​រៀបចំ​ចន្លោះ Responsive Design ជាដើម ។
​ចំណាំ​៖ UX និង UI គឺបំពេញន័យ​ឲ្យ​គ្នា​ទៅវិញទៅមក ។ អញ្ចឹងហើយបានជាគេតែងតែ​ភ្ជាប់​វា​ទាំងពីរ​នេះជាមួយ​គ្នា​រហូត​មកជា UX/UI ។

អ្នក​បង្កើត​គេហទំព័រ (Web Developer) ៖ ជាអ្នក​បង្កើត​គេហទំព័រ​ដែល​ជា​ទូទៅ​ត្រូវបាន​គេហៅថាអ្នក​សរសេរ​កម្មវិធី (Programmers) ។ ពួកគេ​យកការរចនា​ដែល​បាន​បង្កើត​ឡើងដោយអ្នករចនាគេហទំព័រ (Web Designer) យកមកបម្លែងវាទៅជាគេហទំព័រ ដែល​មានមុខងារ ពេញលេញ ។ ពួកគេ​ប្រើ​ប្រាស់​ភាសា និង​ឧបករណ៍​ផ្សេងៗ​ដូចជា HTML, CSS, JavaScript, jQuery, Node.js ឬ PHP ឬ ASP.NET ឬ Python និងភាសាកូដមួយចំនួនទៀត ។ អ្នក​បង្កើត​គេហទំព័រគឺទទួលខុសត្រូវ​ក្នុង​ការសហការជាមួយអ្នករចនា UX/UI និងអ្នករចនា រូបភាព ដើម្បី​បង្កើត​គេហទំព័រ​ឲ្យ​ដំណើរ​ការ​បានល្អ ។ មួយវិញទៀតត្រូវមាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ទាំង Frontend និង Backend ។

អ្នក​បង្កើត​គេហទំព័រ (Web Developer) គឺបែងចែកជា៣​ប្រភេទ​ដូច​ខាងក្រោម​៖
1. អ្នកអភិវឌ្ឍន៍​ផ្នែក​ខាងមុខ (Frontend Developer) ៖ គឺជាអ្នក​បង្កើត​គេហទំព័រ​ផ្នែក​ខាងមុខ (Frontend) ។ ពួកគេ​យកការរចនា​ដែល​បាន​បង្កើត​ឡើងដោយអ្នករចនាគេហទំព័រ (Web Designer) យកមកបម្លែងវាទៅជាគេហទំព័រ​ផ្នែក​ខាងមុខ ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាចមើលឃើញ និងធ្វើអន្តរកម្មបានដោយ​ផ្ទាល់ ។ អ្នកអភិវឌ្ឍន៍​ផ្នែក​ខាងមុខត្រូវចេះភាសារកូដ​មូលដ្ឋាន​ដូចជា HTML, CSS, JavaScript ជាដើម ។

2.  អ្នកអភិវឌ្ឍន៍​ផ្នែក​ខាងក្រោយ (Backend Developer) ៖ គឺជា​ផ្នែក​ខាងម៉ាស៊ីនមេនៃគេហទំព័រ ដែល​អ្នក​មិនអាច​មើលឃើញ និងធ្វើអន្តរកម្មជាមួយបាន ។ អ្នកអភិវឌ្ឍន៍​ផ្នែក​ខាងក្រោយគឺមានទំនួលខុសត្រូវ​ក្នុង​ការ​រក្សាទុក និង​រៀបចំ​ទិន្នន័យ ដោយធានាថាអ្វីៗ​ទាំងអស់​នៅ​ផ្នែក​ខាងមុខ (Frontend) ពិតជា​ដំណើរ​ការ ។ អ្នកអភិវឌ្ឍន៍​ផ្នែក​ខាងក្រោយត្រូវមាន​សមត្ថភាព​ដោះស្រាយ​បញ្ហា នឹងត្រូវ​ចេះភាសាកូដមួយចំនួន​ដូចជា Node.js ឬ PHP ឬ Laravel ឬ Python, … នឹងត្រូវ​ចេះ Database (MySQL ឬ MongoDB, ...) ផងដែរ ។

3. អ្នក​បង្កើត​គេហទំព័រពេញលេញ (Full stack developer) ៖ គឺជាអ្នក​ដែល​អាចអភិវឌ្ឍទាំង​ផ្នែក​ខាងមុខ ផ្នែក​ខាងក្រោយ មូលដ្ឋាន​ទិន្នន័យ (Database) និងការ​បំបាត់​កំហុសនៃ​កម្មវិធី ឬ​គេហទំព័រ ។

 ​វគ្គ CSS, Advanced CSS & Bootstrap ​តម្លៃ ៨០ដុល្លា http://training.antkh.com/cppoop.aspx

♦ ​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖   https://t.me/anttechnology https://web.facebook.com/anttrainning

Facebook Page: ANT Technology Training Center ANT Learner ANTTrainings

​សម្រាប់​លោកអ្នក​ដែល​ចង់​ដំឡើង​កម្មវិធី ANTLearner ឬ​កម្មវិធី ANTPedia ​សម្រាប់ Windows សូម​ចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា