For Android device For iOS device

កុម្ភៈ

ការចង់ចេះចង់ដឹង បូករួមនិងការ​ស្រាវជ្រាវ​ជា ប្រចាំជា​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​

→ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២២ គាត់ជាមន្រ្តីអភិវឌ្ឍន៍ និងតេស្ត​សុវត្ថិភាព​កូដប្រ​ពន្ធ័​ព័ត៌មាន​ក្រសួងប្រៃសណីយិ៍និងទូរគមនាគមន៍

​ខ្ញុំ​បាទ លាម លីដារ៉ា កាលពីដំបូងឡើយ ខ្ញុំ​ចាំបានថានៅ​ថ្នាក់​ទី ៩ ឬ ១០ កាលហ្នឹងមានមិត្តភក្តិម្នាក់ គាត់ឃើញ​ខ្ញុំ​ចាប់អារម្មណ៍ខាង កុំព្យូទ័រ គាត់​ក៏​ណែនាំ​​ទស្សនាវដ្ដី​ក្រុង​ព័ត៌មាន​វិទ្យា (កាលហ្នឹង​ទស្សនាវដ្ដី​អាន-ANT ​មិនទាន់​ចេញផ្សាយទេ) ហើយ​បន្ទាប់មក​ខ្ញុំ​ក៏ ទិញមើលស្ទើរ​រៀងរាល់​ខែហើយឆ្លៀតខ្ចីមិត្តភក្តិ​នូវ​ទស្សនាវដ្ដី ចាស់ៗ​យកមកអាន​បន្ថែម​ផងដែរ ។ ១​ឆ្នាំ​ក្រោយ​ក៏​ចាប់ផ្តើមដឹងខ្លួន ថា​ចំណេះដឹង​ផ្នែក IT ​ខ្ញុំ​ចេះបាន​ច្រើន​កាលហ្នឹងអី​ដែល​ចូលចិត្ត​ជាងគេ​គឺ Tooltips ​ព្រោះ​វាមានគន្លឹះ​ច្រើន​ហើយបន្ត​ស្រាវជ្រាវ​រហូត ព្រោះ​មានគន្លឹះ​ច្រើន​ដែល​ខ្ញុំ​មិនទាន់​ដឹង ។ ក្រោយមក​ក៏​មានទស្សនា វដ្ដីអាន-ANT ចេញផ្សាយ (ចាំបានថាប្រហែល​ថ្នាក់ ១០ ឬ​ទី១២) ខ្ញុំ​ក៏​សាកទិញ ​ទស្សនាវដ្ដី​អាន- ANT (​ព្រោះ ​ទស្សនាវដ្ដី​អាន-ANT ​ទើបតែ​ចេញផ្សាយថ្មី) តែ​ដោយសារ​ខ្ញុំ​ពិបាកយល់ (ព្រោះ​កាលហ្នឹង ​ទស្សនាវដ្ដី​អាន- ANT ​ដូចជា High Level ពេក​ព្រោះ​ផ្តោត​សំខាន់ លើ Code) ​ខ្ញុំ​ក៏​បែរទៅរក ANT Forum ​ដែល​ផ្តោត​សំខាន់​លើការ ចែក​រំលែក​បទពិសោធន៍ ឬ​ដំណោះ​ស្រាយ​សម្រាប់ PC ។ ដោយសារ សំណួរ​ដែល​មិត្តយើងសួរ ភាគ​ច្រើន​ជា​សំណួរ​ស្រួលៗ (មានន័យថា ខ្ញុំ​ដឹង​ខ្ញុំ​ក៏​ឆ្លើយតប ហើយ​សំណួរ​ណា ដែល​ខ្ញុំ​មិនចេះ​ខ្ញុំ​ស្រាវជ្រាវ ហើយប្រាប់​ចម្លើយ​វិញ ។ អញ្ចឹងហើយអាចចាត់ទុកថាជាអ្នកអាន ដែល​សកម្ម​ជាងគេ កាលពី​ជំនាន់​ហ្នឹង ។

 ​♦ ​ព័ត៌មាន​គាត់​ដែល​សិក្សា​នៅអាន-ANT http://training.antkh.com/students/?s=610

​បន្ទាប់មក​ខ្ញុំ​ក៏​រៀនចប់​ថ្នាក់ ១២ តែដោយនិស្ស័យចូលចិត្តខាង IT ​ខ្ញុំ​ក៏​មកពិគ្រោះយោបល់ ជាមួយខាង អាន-ANT ​ព្រោះ​គិតថាខាង អាន-ANT ​ក៏​មិនចិត្តអាក្រក់ដែរ ដោយសារ​ខ្ញុំ​ជួយឆ្លើយ​សំណួរ​បាន ច្រើន​ហើយ​ក៏​ដោះស្រាយ​បញ្ហា​បាន​ច្រើន ។ ពេលមកដល់ អាន-ANT ដំបូង ខ្ញុំ​ប្រាប់​ឈ្មោះ​ខ្ញុំ​ទៅ មានគេ​ស្គាល់​ច្រើន ហើយលោកគ្រូ កក្កដា ដែល​ជា នាយក ទស្សនាវដ្ដី​អាន-ANT ​ក៏​បាន​ណែនាំ ខ្ញុំ​ឲ្យ​រៀនភាសា C# (ជាមួយលោកគ្រូ រតនានៅ​ឆ្នាំ ២០១១) នៅ​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT ហើយចាំបានថាកាលហ្នឹង​ខ្ញុំ​រៀនឆាប់ យល់ជាងបងៗ ដែល​ជាសិស្ស IT រៀននៅសកលវិទ្យាល័យទៀត ព្រោះ​ធ្លាប់​បាន​ស្រាវជ្រាវ​ខ្លះ​ពីមុនមក ។ អញ្ចឹងហើយធ្វើ​ឲ្យ​លោកគ្រូ រតនាត្រូវដាក់កិច្ចការ ឲ្យ​ខ្ញុំ​ធ្វើភ្លាមៗ​ក្រោយពេលពន្យល់ចប់មុននឹង ពន្យល់ ឬ​ដោះស្រាយចំងល់របស់បងៗ​គាត់សួរ ។  

 ស្នាដៃ​បញ្ចប់​វគ្គ​សិក្សា C# Beginning របស់គាត់នៅអាន-ANTសូមចូល​ទៅកាន់​​ http://training.antkh.com/achievements/473.aspx

​បន្ទាប់ពី​បញ្ចប់​ថ្នាក់​ C# Beginning ​ក៏​ចូលរៀន​វគ្គ C# Database  បន្តទៀតនៅ អាន-ANT (កាលរៀន​វគ្គ​ C# Database ហ្នឹង លោកគ្រូ កក្កដា ដែល​ជានាយក​អាន-ANT ជាអ្នកបង្រៀន​ផ្ទាល់)  កាលហ្នឹងរៀនចូលចិត្តសួរលោកគ្រូ​ជាងគេ ។ បន្ទាប់មក​លោកគ្រូ សំ កក្កដា ក៏​បានធ្លោយមាត់ប្រាប់ Obfuscation Code ហើយសួរលោកគ្រូ តែគាត់​មិនបាន​ប្រាប់ភ្លាមៗ​ទេ គាត់សន្យាថានឹងប្រាប់ ។ ក្រោយមកលោកគ្រូគាត់ ក៏​បានប្រាប់​បង្ហាញ​តិចៗ​ពីរបៀប​ការពារ​និងមើល Code  ។ ហើយ​ខ្ញុំ​ក៏​ចាំ​ឈ្មោះ​tools ហើយ​ក៏​ស្រាវជ្រាវ​រហូត​ដល់រកឃើញវិធី​បំបែក ។ កាលហ្នឹង​ខ្ញុំ​ចាំបានថា​ធ្វើការ​ជាបុគ្គលិកស្ម័គ្រចិត្តនៅ CamCERT (Cambodia Computer Emergency Response Team)  ​ខ្ញុំ​រកឃើញវិធី​បំបែក​កូដ តែ​មិនបាន​ទាំងស្រុង ព្រោះ​បានត្រឹមតែមើលឃើញ Source Code ហើយ​ក៏​យក Source Code ​ដែល​មើល ឃើញមក​សរសេរ​បញ្ច្រាស់ (សរសេរ​ត្រឡប់) បង្កើត​ជា Keygen (កាលហ្នឹង​កម្មវិធី​ដំបូង​ដែល​បំបែក​គឺ ANT Dictionary USB Runner Edition របស់លោកគ្រូ កក្កដា ហើយ​ក៏​បានយកមកសាក​ឲ្យ​ខាង អាន-ANT មើល ហើយខាងអាន-ANT ​ក៏​សុំ Copy ​ឲ្យ​លោកគ្រូកក្កដា មើល ដោយប្រាប់ថាមានអ្នក​បំបែក​កម្មវិធី ANT Dictionary USB Runner បានលោកគ្រូកកក្កដា ក៏​ដឹងថាជា​ខ្ញុំ​ដែល​ជា អតីតសិស្សគាត់ ។ ក្រោយៗ មកទៀត ខ្ញុំ​ក៏​ស្រាវជ្រាវ​រហូត ហើយឥឡូវ​កម្មវិធី​C# ភាគ​ច្រើន គឺ​បំបែក​បាន (លែង​សរសេរ​ជា keygen ដូចពីមុនហើយ គឺ Patch លើ exe តែម្តង) ។ បន្ទាប់មក​ក៏​ចូលរៀន PHP+MySQL នៅ​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT នៅ​ឆ្នាំ ២០១៣ ជាមួយ លោកគ្រូ ហុក ។ រៀនហើយ​ក៏​បែកគំនិត​បង្កើត​ PHP framework ខ្លួនឯង (ប្រើ​ដល់រាល់​ថ្ងៃ) ទោះមិនល្អដូចគេ ក៏​មិនងាយ​បំបែក​បាន ដែរហើយ​ក៏​មោទនភាព ចំពោះខ្លួនឯងដែរ ហើយ​ខ្ញុំ​ក៏​ចូលចិត្ត​ព្រោះ​វា កើតចេញពី​ខ្ញុំ​តាំងពីដើមដល់ចប់ ។

 ស្នាដៃ​បញ្ចប់​វគ្គ​សិក្សា C# Database របស់គាត់នៅអាន-ANTសូមចូល​ទៅកាន់​ http://training.antkh.com/achievements/471.aspx

អញ្ចឹងសរុបមកវិញការជោគជ័យ​ទាំងអស់​នេះ មានមួយ​ចំណែក​ក៏ ជារបស់ អាន-ANT ដែរ ។ ហើយមួយ​ចំណែក​ទៀតគឺ​ដោយសារ​ការ​ខិតខំ​ចង់ដឹងចង់ចេះរបស់​ខ្ញុំ​ផ្ទាល់ ។

ជា​ចុងក្រោយ​សូមផ្តាំទៅប្អូនៗ ដែល​ទើប​ប្រលង​ជាប់បាក់ឌុប ឬ ប្អូន​ដែល​កំពុង​រៀន IT ថា​គ្មាន​អ្នកណាចេះដោយមិនខំប្រឹងនោះទេ ដូចនេះហើយសូមប្អូនខំប្រឹង​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ឈាន ទៅដល់គោលដៅ​ដែល​ប្អូនៗ​ប៉ង ។

♦ កម្មវិធី ANTLearner ​ជាប្រភព​សម្រាប់​ការ​សិក្សា​បែបពាក់កណ្ដាល e-learning ផងដែរ​ក្នុង​ពេល​បច្ចុប្បន្ន ។  ​កម្មវិធី​នេះ ក៏​មាន​ផ្នែក​វាស់ស្ទង់​សមត្ថភាព និងប្រកួតប្រជែង​ចំណេះដឹង​ផ្នែក programming ព្រមទាំង​មាន​ផ្នែក​បណ្ដាញសង្គម​ដែល​បង្កើត​ឡើងដោយ​ផ្ទាល់​ពីអាន- ANT ខ្លួនឯង ទាញយក​កម្មវិធី ANTLearner សម្រាប់ Android & windows http://www.antclasses.com/help/page/download.html

. ​សម្រាប់​លោកអ្នក​ដែល​ចង់បានអត្ថបទ ចំណេះដឹង ឬ​វគ្គ​សិក្សា​បើកថ្មីៗ​នៅអាន-ANT សូមចុច Like លើ Page

https://www.facebook.com/ant.com.kh & https://www.facebook.com/anttrainning

. ​ប្រសិនបើ​លោកអ្នក​ចង់តាមដាន ឬ​មានចម្ងល់​ទាក់ទងនឹង​កម្មវិធី ANTLearner ឬ​កម្មវិធី​ជា​ច្រើន​ទៀត​បង្កើត​ដោយអាន-ANT សូមចុច Like https://www.facebook.com/ANTTechnologyTrainingCenter/?modal=admin_todo_tour

. ​ប្រសិនបើ​លោកអ្នក​មាន​បំណង​ចែករំលែង​ចំណេះដឹង IT ដល់សមាជិក​ដទៃ​សូមចូល​ទៅកាន់ Group https://www.facebook.com/groups/ANTTrGroup/

. ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​សំណួរ​ផ្សេងៗ​សូម​ផ្ញើ​សារចូល Facebook : https://www.facebook.com/anttrainning

  លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒ទីតាំង​ #86B ​ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា