For Android device For iOS device
១៣
មករា

គន្លឹះតូចមួយ​ក្នុង​ការ​បង្កើត Video នៅ​ក្នុង HTML & CSS

  រៀបរៀងដោយ លោក រ៉ាន់ ប៊ុនផេង

សួស្តីអ្នក​ទាំងអស់​គ្នា ថ្ងៃ​នេះ​ខ្ញុំ​ចង់​បង្ហាញ​អ្នក​ទាំងអស់​គ្នា​អំពីគន្លឹះតូចមួយ​ក្នុង​ការ​បង្កើត Video នៅ​ក្នុង​ HTML & CSS ​ដែល​មើលទៅដូចទៅនឹងទូរទស្សន៍ពិតៗ ។ ដើម្បី​កុំ​ឲ្យ​ខាតពេលយូរ យើងអាចមើល​ទៅលើ​លទ្ធផល និងឧទាហរណ៍ជា code នៅ​ក្នុង​រូបភាព​ដូច​ខាងក្រោម ៖

 ​លទ្ធផល​កូដ

 ពន្យល់​លទ្ធផល​កូដ

 - ​នៅពេល​ដែល​យើងចុច Run File index នៅលើ​ផ្ទាំង Browser អ្នកនឹងឃើញ Video នៅ​ក្នុង​ទូរទស្សន៍មាន​ដំណើរ​ការ ។

  ពន្យល់កូដ HTML

 - នៅបន្ទាត់ទី៦ គេ​ប្រើ tag link ដើម្បី​តភ្ចាប់ File HTML ជាមួយ File CSS

- នៅបន្ទាត់ទី១១ គឺគេ​ប្រើ Class មួយ​ឈ្មោះ​ថា main-box ដើម្បី​ក្តោប​ទិន្នន័យ​ទាំងអស់​នៅ​ក្នុង​Contain

- នៅបន្ទាត់ទី១២ គឺគេ​ប្រើ tag image ដើម្បី​បង្ហាញ​រូបភាព​ទូរទស្សន៍

- នៅបន្ទាត់ទី១៣ គេ​ប្រើ tag video ដើម្បី​បង្ហាញ​ប្រភេទ​ជា video នៅលើ Browser

- នៅបន្ទាត់ទី១៤ គេ​ប្រើ tag source ដើម្បី​ហៅ Video ពី Folder មក​បង្ហាញ​

  ពន្យល់កូដ CSS

- នៅបន្ទាត់ទី៧ របស់ File CSS ចំពោះ Class . main-box ​ប្រើ ដើម្បី​ក្តោបអំពី Property របស់ File CSS នៅ​ក្នុង Class “.main-box”

- នៅបន្ទាត់ទី១១ គេ Property margin:0px auto; ដើម្បី​​ឲ្យ Box មកកណ្តាល 

- នៅបន្ទាត់ទី១៤ ចំពោះ Class .main_box img គេ​ប្រើ Propery មួយ​ឈ្មោះ​ថា Positon:absolute; ដើម្បី​បញ្ចាក់ថា File ​រូបភាព​ជា File មេ និងក្តោប Property ​ទាំងអស់​នៅ​ក្នុង Class មេ 

-  នៅបន្ទាត់ទី១៧ ចំពោះ  Class .main_box video គេ​ប្រើ  Propery មួយ​ឈ្មោះ​ថា position : relative ; គេ​ប្រើ ដើម្បី​បញ្ចាក់ថា Class .main_box video ស្ថិតនៅខាង​ក្នុង Class .main_box image

→ សម្រាប់ Link Download កម្មវិធី ANTLearner សម្រាប់ Android & Windows http://www.antclasses.com/help/page/download.html

→ សម្រាប់ Link Download កម្មវិធី​ផ្សេងទៀត​សម្រាប់ iOS & Android & Windows http://www.antclasses.com/help/page/application.html

→ ប្រសិនបើ​មានចង្ងល់ ឬ​មាន​សំណួរ​ផ្សេងៗ​សូម​ផ្ញើ​សារចូល Facebook : https://www.facebook.com/anttrainning

 ​សម្រាប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/ 

 លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒 ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា