មករា
គៀនថាបច្ចេកវិទ្យានឹងមានទីផ្សារខ្ពស់នាពេលអនាគត ដូច្នេះទើប...
♦ គិតត្រឹមខែតុលា ឆ្នាំ ២០២២ ស្រួ គៀន គឺជា Junior PHP developer នៅក្រុមហ៊ុន Nham24
មូលហេតុដែល ស្រួ គៀន ជ្រើសយកជំនាញ IT នេះក៏ព្រោះតែស្រលាញ់ និងចូលចិត្តបច្ចេកវិទ្យាតាំងពីថ្នាក់ទី១០មកម្ល៉េះ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺគាត់ជាសិស្សខ្សោយលើមុខវិជ្ជាគណិតវិទ្យានៅថ្នាក់វិទ្យាល័យ ក្នុងអំឡុងពេលនោះយុវជនរូបនេះត្រូវបានគេបង្អាក់ទឹក ចិត្តដោយលើកឡើងថា “ផ្នែក IT ត្រូវការចេះគណិតវិទ្យាខ្លាំងទើបអាចរៀនបាន” ពីដំបូងគាត់ស្ទើរនឹងបោះបង់ជំនាញមួយនេះ ប៉ុន្តែដោយសារមានការសាកសួរ និងស្រាវជ្រាវពីសំណាក់សិស្សច្បង ដូច្នេះហើយគៀនក៏បានសម្រេចចិត្តជ្រើសរើសជំនាញ IT ដើម្បីបន្តក្តីស្រមៃរបស់គាត់ ។
→ ការសិក្សានៅសកលវិទ្យាល័យ
បន្ទាប់ពីប្រលងជាប់ទី១២ គាត់បានបន្តការសិក្សានៅសកលវិទ្យាល័យន័រតុនក្នុងឆ្នាំ២០១៧ ហើយគាត់បានជ្រើសរើសយកជំនាញផ្នែកអភិវឌ្ឍនៃកម្មវិធី (Software Development) ។ គាត់បានបន្តទៀតថា នៅក្នុងឆ្នាំទី១គាត់បានរៀនមុខវិទ្យា គណិតវិទ្យាសម្រាប់ Computer គាត់មានអារម្មណ៍ថាប្លែក វាខុសពីគណិតវិទ្យាដែលគាត់បានរៀននៅវិទ្យាល័យ ។ ដោយសារតែខ្លួនមិនពូកែលើមុខវិជ្ជាគណិតវិទ្យា គាត់បានព្យាយាមសិក្សាបន្ថែមតាមរយៈ YouTube និង Internet រហូតដល់ក្លាយជាសិស្សពូកែក្នុងផ្នែកគណិតវិទ្យានេះផងដែរ ។
គៀន គឺជាយុវជនដែលកាន់វិញ្ញាបនប័ត្រ
→ ការសិក្សាវគ្គថ្មីបន្ថែមទៀត
មិនត្រឹមតែសិក្សានៅសកលវិទ្យាល័យនោះទេ គៀន បានសិក្សាវគ្គថ្មីបន្ថែមទៀតនៅសាលា ថ្នាក់បណ្តុះបណ្តាល បច្ចេកវិទ្យា អាន - ANT (ANT Technology Training Center) ដោយចាប់យកមុខជំនាញការសរសេរកូដ Programming កម្រិតដំបូង C/C++ ដែលសមស្របទៅនឹងការបង្រៀននៅសកលវិទ្យាល័យ ។ ក្រោយមកទៀតគាត់បានបន្តរៀនមុខវិជ្ជា Computer Fundamental, C# for Beginner និងមុខវិជ្ជាផ្សេងៗដែលទាក់ទងនឹង Web Development ដើម្បីអភិវឌ្ឍខ្លួនរហូតដល់សព្វថ្ងៃនេះ ។
→ ការងារនាពេលបច្ចុប្បន្ន
- គិតត្រឹមឆ្នាំ ២០២១ ស្រួ គៀន គឺជា Backend Web Developer នៅក្រុមហ៊ុន PAPA Deliver ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាមួយផ្តោតលើវិស័យដឹកជញ្ជូន និង eCommerce ។ មូលហេតុដែលគាត់ចូលរួមក្នុងក្រុមមួយនេះ ដោយសារតែក្រុមការងាររបស់ PAPA Deliver គឺមានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការជួយលើកកម្ពស់វិស័យបច្ចេកវិទ្យា និងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយផងដែរ ។
- គិតត្រឹមខែតុលា ឆ្នាំ ២០២២ ស្រួ គៀន គឺជា Juinior PHP developer នៅក្រុមហ៊ុន Nham24
គៀន គឺជាយុវជននៅខាងលើ និងខាងឆ្វេង
ថ្ងៃអនាគត គៀន ចង់ក្លាយទៅជាម្ចាស់អាជីវកម្មមួយរូបដែលផ្ដល់នូវសេវាកម្ម និងការលក់ ផលិតផលក្នុងវិស័យបច្ចេកវិទ្យាដែលជាតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននិងថ្ងៃអនាគត ៕
- គិតត្រឹមឆ្នាំ ២០២១ ស្រួ គៀន គឺជា Backend Web Developer នៅក្រុមហ៊ុន PAPA Deliver
- គិតត្រឹមខែតុលា ឆ្នាំ ២០២២ ស្រួ គៀន គឺជា Junior PHP developer នៅក្រុមហ៊ុន Nham24
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា