For Android device For iOS device

កុម្ភៈ

គន្លឹះ​ខ្លះ​ៗ​នៃការ​ប្រើ​ប្រាស់ Text Formatting នៅ​ក្នុង HTML

♦ រៀបរៀងដោយ កញ្ញា អេង រតនៈ http://training.antkh.com/students/?s=3752

សួស្តីអ្នក​ទាំងអស់​គ្នា ថ្ងៃ​នេះ​ខ្ញុំ​ចង់​បង្ហាញ​អ្នក​ទាំងអស់​គ្នា​អំពីគន្លឹះមួយចំនួន​ក្នុង​ការដាក់ Text Formatting នៅ​ក្នុង​ HTML   ដើម្បី​កុំ​ឲ្យ​ខាតពេលយូរតោះយើងទៅមើល​លទ្ធផល​និងឧទាហរណ៍ជាកូដដូច​ខាងក្រោម​៖

 → ​លទ្ធផល​កូដ

→ ពន្យល់កូដ HTML &CSS

- ​នៅពេល​យើង Run File index.html ​នៅលើ​ Browser ​វានឹង​ចេញអក្សរ​ទៅតាម​ប្រភេទ​ text Formatting ​នីមួយៗ​ដែល​យើង​កំណត់​ដូច​លទ្ធផល​រូប​ខាងលើ​

- បន្ទាត់ទី៨ ដល់ទី​១៣ គេ​ប្រើ​ tag h2 ដើម្បី​ដាក់​ចំណងជើង​ឲ្យ​ Text Formatting ​ដែល​មាន​ទំហំ​អក្សរ ឈ្មោះ​អក្សរ ពណ៌អក្សរហើយនឹងដាក់អក្សរ​ឲ្យ​នៅកណ្តាល

- បន្ទាត់ទី១៤​ ដល់ទី២០​ គេ​ប្រើ​ class contain  ដើម្បី​ដាក់​ទំហំ​ឲ្យ​នៅកណ្ដាលនឹងពណ៌ 

- បន្ទាត់ទី២៣ ដាក់​ចំណងជើង​ឲ្យ​ Text Formatting 

- បន្ទាត់ទី២៥ និងបន្ទាត់ទី២៦​ គេ​ប្រើ​ tag b និង tag strong ដើម្បី​ដាក់អក្សរ​ឲ្យ​ដិត​ទាំងពីរ​នេះអាច​ប្រើ​បានដូច​គ្នា​ 

- បន្ទាត់ទី២៧ និង​បន្ទាត់ទី២៨ គេ​ប្រើ​ tag i និង tag em ដើម្បី​ដាក់អក្សរ​ឲ្យ​ទ្រេត​ទាំងពីរ​នេះអាច​ប្រើ​បានដូច​គ្នា​ 

- បន្ទាត់ទី២៩​ គេ​ប្រើ​ tag mark ដើម្បី​ដាក់ highlight ​ទៅលើ​អក្សរ 

- បន្ទាត់ទី៣០​ គេ​ប្រើ​ tag code ដើម្បី​កំណត់​អក្សរនៃ computer code 

- បន្ទាត់ទី៣១ គេ​ប្រើ​ tag small ដើម្បី​ដាក់អក្សរ​ឲ្យ​តូច 

- បន្ទាត់ទី៣២​ គេ​ប្រើ​ tag sup ហើយនិង tag sub ដើម្បី​កំណត់​ទៅលើ​អក្សរ​ 

Tag sup គេ​ប្រើ ដើម្បី​ដាក់​សន្ទស្សន៍​ឲ្យ​អក្សរ 

Tag sub គេ​ប្រើ ដើម្បី​ដាក់​ស្វ័យគុណ​ឲ្យ​អក្សរ 

- បន្ទាត់ទី៣៣ គេ​ប្រើ​ tag del ដើម្បី​គូសបន្ទាត់ចំកណ្តាលនៃអក្សរ (delete text)  

- បន្ទាត់ទី៣៤ គេ​ប្រើ​ tag ins ដើម្បី​គូសបន្ទាត់ពីក្រោមនៃអក្សរ (inserted text) ៕

→ ​សម្រាប់ Link Download កម្មវិធី ANTLearner សម្រាប់ Android & Windows http://www.antclasses.com/help/page/download.html

→ ​សម្រាប់ Link Download កម្មវិធី​ផ្សេងទៀត​សម្រាប់ iOS & Android & Windows http://www.antclasses.com/help/page/application.html

→ ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​សំណួរ​ផ្សេងៗ​សូម​ផ្ញើ​សារចូល Facebook : https://www.facebook.com/anttrainning

 ​សម្រាប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/ 

 លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒 ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា