For Android device For iOS device
១២
កុម្ភៈ

គន្លឹះ​ក្នុង​ការ Copy តម្លៃ​ពី ArrayList មួយទៅ ArrayList មួយទៀតនៅ​ក្នុង Java

 ​រៀបចំ​អត្ថបទដោយ លោក ឃ្លោក ចំរ៉ាត់ ត្រួត​ពិនិត្យ​ឡើងវិញដោយ លោក អួន ហ៊ិនស៊ី

សួស្ដីអ្នក​ទាំងអស់​គ្នា​! ថ្ងៃ​នេះ​ខ្ញុំ​សូម​ធ្វើការ​បង្ហាញ​ពីគន្លឹះខ្លីៗ​ក្នុង​ការ Copy ​តម្លៃ​ពី ArrayList មួយទៅ​ឲ្យ ArrayList មួយ​ផ្សេងទៀត​ដោយ​ប្រើ Method clone () ​សម្រាប់​ Copy ​នូវ​តម្លៃ​របស់ Array ​ដែល​យើងបាន​ផ្ដល់​ឲ្យ​វា ។ សូមមើលកូដឧទាហរណ៍ដូចនៅ​ខាងក្រោម​៖

 កូដ Java

 ពន្យល់កូដ

- នៅ​ក្នុង​បន្ទាត់ទី ២ យើងបាន​ធ្វើការ import ​នូវ java.util.ArrayList ដើម្បី​យើងអាចហៅ class របស់ ArrayList មក​ប្រើ​បាន ។

នៅ​ក្នុង​បន្ទាត់ទី ៥ យើងបាន​បង្កើត​នូវ Object របស់ ArrayList មួយ​ដែល​មាន​ឈ្មោះ​ថា list ​សម្រាប់​ឲ្យ​វាអាចធ្វើ​ការងារ​អ្វីមួយ​ដែល​យើងចង់បាន ។

- នៅ​ក្នុង​បន្ទាត់ទី ៦ ដល់ទី១០ យើងបាន​បញ្ចូល​បន្ថែម​នូវ​តម្លៃ​ទៅ ArrayList ដែល​យើង​បង្កើត​វាដាក់​ឈ្មោះ​ថា list នោះឯង ។

បន្ទាត់ទី ១១ យើងបាន print ​តម្លៃ​តំបូង​នូវ​ពេល​ដែល​យើង​មិនទាន់​ clone ទៅ ArrayList មួយទៀត ។

នៅ​ក្នុង​បន្ទាត់ទី ១២ យើងបាន​បង្កើត ArrayList មួយទៀត​ដែល​ដាក់​ឈ្មោះ​ថា copyList ​សម្រាប់​ទទួល​តម្លៃ​នៅពេល​ដែល​យើង clone ArrayList ដំបូង ហើយយើង​ក៏​បាន assign តម្លៃ​ឲ្យ​វា​ស្មើនឹង (ArrayList<Integer>) list.clone () ។ ដូចនេះ​មានន័យថា​យើងអាច clone ​តម្លៃ​ពី ArrayList ​ដែល​យើងបានដាក់​ឈ្មោះ​ថា list មកដាក់​ក្នុង ArrayList ដែល​មាន​ឈ្មោះ​ថា copyList បានហើយ ។

- ចំណែឯ​ក្នុង​បន្ទាត់ទី ១៣ យើង​ក៏​បាន​បន្ថែម​តម្លៃ​មួយទៀតទៅ​ឲ្យ Object copyList ដូចនេះ​នៅពេល​ដែល​វា clone ​តម្លៃ​ពី list ​វានឹង​បន្ថែម​តម្លៃ​មួយទៀតគឺ 86 ។ ដូចនេះ​នៅពេល​ដែល​យើង print ArrayList ​ទាំងពីរ​មកចំនួន​តម្លៃ​របស់​វានឹង​ខុស​គ្នា​ដោយសារ​យើងcloneហើយយើងបាន​បន្ថែម​ឲ្យ​វាមួយទៀត ៕→ ​លទ្ធផល​កូដ៖

→ ​សម្រាប់ Link Download កម្មវិធី​ផ្សេងទៀត​សម្រាប់ Android https://play.google.com/store/apps/developer?id=ANT+Mag

 ​សម្រាប់ Link Download កម្មវិធី​ផ្សេងទៀត​សម្រាប់​ iOS http://www.antclasses.com/help/page/download.html

♦ វគ្គ Java Beginning តម្លៃ ៧០ដុល្លា http://training.antkh.com/java_beginning.aspx

​♦ សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា