តុលា
គន្លឺះ៖ តើ Programmer ចាំបាច់ត្រូវពូកែគណិតវិទ្យាដែរទេ?
បើនិយាយពីអ្នក Programmers គឺមានន័យថាអ្នកនិយាយពី Users ដែលប្រើប្រាស់ភាសា Programming តាមទស្សនៈខ្ញុំ Users អាចត្រូវបានបែងចែកជា ២ប្រភេទ គឺ Users ប្រភេទធម្មតា និងប្រភេទ developers ។ Users ធម្មតាប្រើប្រាស់ភាសា Programming
ដើម្បីបង្កើតកម្មវិធីអ្វីមួយដទៃទៀត គឺពួកគេមិនចាំបាច់ មានមូលដ្ឋានគណិតវិទ្យាខ្លាំងក្លានោះទេ ។ ក៏ ប៉ុន្តែ Users ដែលជា developers គឺដាច់ខាតត្រូវមានមូលដ្ឋានរឹងមាំក្នុងគណិតវិទ្យា ឧបមាថាខ្ញុំចង់បង្កើត Libraries សម្រាប់ Transforms រូបភាពពីប្លង់ពិតទៅកាន់ រូបភាពដែលបង្ហាញក្នុង Screen គឺចាំបាច់ខ្ញុំត្រូវចេះសមីការក្នុងគណិតវិទ្យា ។ មួយវិញទៀតបើខ្ញុំចង់បង្កើត កម្មវិធីសម្រាប់់ វិភាគទិន្នន័យ
ជា Graphics ខ្ញុំចាំបាច់ត្រូវចេះសមីការរង្វង់ អាំងតេក្រាល ចំនួនកុំផ្លិច សំំណុំ និងប្រូបាប៊ីលីតេ ។ បើខ្ញុំចង់បង្កើត Game ដើម្បីបាញ់ទៅ កាន់ Objects ដែលមានចលនា អ្វីមួយខ្ញុំចាំបាច់ត្រូវចេះសមីការ Linear និងសមីការរង្វង់ អាំងតេក្រាល ចំនួនកុំផ្លិច ដើម្បីកំណត់ ទិសដៅនៃចលនាគ្រាប់ និង Objects ក៏ដូចជាការកំណត់រូបភាពផ្ទះនៃគ្រាប់ដែលបាញ់ចំផងដែរ ហើយក៏ចាំបាច់ត្រូវប្រើទ្រឹស្ដី រេផ្លិច ឬចំណាំងផ្លាតរបស់រូបវិទ្យាទៀតផង ៕
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា