For Android device For iOS device

មីនា

ក្រុម Roboat កម្ពុជា​ទទួលបានពាន "Best Start-Up idea AWard " ក្នុង​ការប្រកួត WRO កាលពីខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ប្រទេស​ប៉ាណាម៉ា

♥ រាល់ Robots ដែល​ក្រុម RoBoat កម្ពុជា​យើងបាន​ចូលរួម​គឺសុទ្ទតែបាន បំពាក់​នូវ​បច្ចេកវិទ្យា AI ផងដែរ ។ សូមសំណាងល្អកើតមានដល់ក្រុម​កម្ពុជា​យើង គឺក្រុម RoBoat 🇰🇭 ♥

♥ កម្មវិធី​ប្រកួតរ៉ូបូតអូឡាំព្យាដ WRO 2023 ប្រព្រឹត្តទៅពី​ថ្ងៃ​ទី ០៧ ដល់ ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែល​មាន 451 ក្រុម (កម្ពុជា​មានតែ១ក្រុម) មកពី 77 ប្រទេស​នៅទីក្រុង Panama នៃ​ប្រទេស​ប៉ាណាម៉ា ពិតជាមានមោទកភាព​ដែល​ក្រុម Roboat កម្ពុជា​ទទួលបានពាន "Best Start-Up Idea Award "

→ សកម្មភាព​ខ្លះ​ៗ​នៃការ​ដំឡើង​និង​រៀបចំ Roboat មុនការប្រកួត​ថ្នាក់​ជាតិ កាលពីខែតុលា ឆ្នាំ​២០២៣ ក្រុម Roboat ទទួលបានចំណាត់​ថ្នាក់​លេខ១ https://www.facebook.com/sam.kakada

→ សកម្មភាពកំឡុងពេលប្រកាស​លទ្ធផល​ថ្នាក់​ជាតិ កាលពីខែតុលា ឆ្នាំ​២០២៣ https://www.facebook.com/sam.kakada/vdo

→ រូបភាព​ខ្លះ​ៗ​ក្រោយពេលប្រកាស​លទ្ធផល​ថ្នាក់​ជាតិ កាលពីខែតុលា ឆ្នាំ ២០២៣ https://www.facebook.com/sam.kakada/pic

Ro-Boat មាន​សមត្ថភាព​បញ្ញាសិប្បនិម្មិត (AI)

→ វីឌីអូ​ពីការឡើងទទួលពាន "Best Start-Up idea AWard " https://www.facebook.com/sam.kakada/videos/843368700766039

→ វីឌីអូ​ពី​កម្មវិធី​ប្រកួតនៅ​ប្រទេស​ប៉ាណាម៉ា (ក្រុម Roboat កម្ពុជា​នៅនាទី 1:56/3.29)  This was WRO 2023 Panama (youtube.com)   

→ សកម្មភាព​ទូទៅ​មុនការប្រកាស​លទ្ធផល​ https://www.facebook.com/sam.kakada/ WRO 2023 Panama

📅 កាលពីខែតុលា ឆ្នាំ​២០២៣ ក្រុម Roboat ទទួលបានចំណាត់​ថ្នាក់​លេខ១ ​ក្នុង​ការប្រកួត​ថ្នាក់​ជាតិ កម្មវិធី​ប្រកួតរ៉ូបូតអូឡាំព្យាដ​កម្ពុជា ២០២៣ ហើយ​ថ្ងៃ​ទី ០៧ ដល់​ថ្ងៃ​ទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ​ក៏​បានបន្តការប្រកួត ប្រកួតរ៉ូបូតអូឡាំព្យាដ​ឆ្នាំ ២០២៣ (World Robot Olympiad 2023) ដែល​មាន 451 ក្រុម (🇰🇭 កម្ពុជា​មានតែ១ក្រុម) មកពី 77 ប្រទេស​ នៅទីក្រុង Panama នៃ​ប្រទេស​ប៉ាណាម៉ា ។ ពិតជាមោទកភាព​ដែល​ក្រុម​កម្ពុជា​មានតែមួយក្រុម តែទទួលបានពាន "Best Start-Up idea AWard " ក្នុង​ការប្រកួត WRO កាលពីខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ប្រទេស​ប៉ាណាម៉ា

គួរ​រម្លឹក​ផងដែរ​ថាកាលពី 📆 ថ្ងៃ​ទី ១៧ ដល់ ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមប្អូនៗ សំ វឌ្ឍនៈ ស្រេង ឆាយលី និង គង់ ប៊ុនថុង តំណាង​ឲ្យ​ប្រទេស​កម្ពុជា បានទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​អន្តរជាតិ ដែល​មាន 365 ក្រុម (កម្ពុជា​មានតែ 1 ក្រុម) មកពី 73 ប្រទេស​  នៃ​កម្មវិធី​ប្រកួតរ៉ូបូតអូឡាំព្យាដ​ឆ្នាំ ២០២២ (World Robot Olympiad 2022) ដែល​ប្រព្រឹត្តទៅនៅទីក្រុង Dortmund ប្រទេស​អាឡឺម៉ង់ ន្ទាប់ពីទទួលបានជោគជ័យ​ក្នុង​ការប្រកួត​ថ្នាក់​ជាតិនៅ​កម្ពុជា ដែល​បាន​បញ្ចប់​កាលពីខែតុលា ឆ្នាំ​២០២២ កន្លងមក ។  មនុស្សយន្ត​ដែល​ក្រុម​កម្ពុជា​យកទៅ​ចូលរួម​ប្រកួតនៅ​ប្រទេស​អាឡឺម៉ង់ បាន​ប្រើ​ប្រាស់​កម្មវិធី​បញ្ញាសិប្បនិម្មិត (Artificial Intelligence) សម្រាប់​បញ្ជា​តាមរយៈ​សំឡេង ឬ​កាយវិការ ហើយមានមុខងារអាច​បញ្ចូន​ដំណឹងពី​សុវត្ថិភាព សម្អាតផ្ទះ បញ្ជានិង​គ្រប់គ្រង​បរិក្ខារអគ្គិសនី​ក្នុង​ផ្ទះ ធ្វើបដិសណ្ឋារកិច្ច និងអាចសន្ទនាជាមនុស្សបាន ។

→ សកម្មភាពឡើងទទួលវិញ្ញាបនបត្រប្រកួត​ថ្នាក់​ជាតិ និង តំណាង​ប្រទេស​កម្ពុជា​ចេញទៅប្រកួតនៅ​ប្រទេស​អាឡឺម៉ង់ កាលពី​ឆ្នាំ ២០២២ ដែល​រៀបចំ​ដោយ STEM CAMBODIA https://www.facebook.com/stemcambodia/vdo & https://www.facebook.com/germany/vdo

សំ វឌ្ឍនៈ បានកាន់ទង់ជ័យតំណាង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ១ មុនការប្រកួត នៅនាទី (47:18 / 1:18:05)  WRO International Final 2022 | Day 1

 គ្រប់​យ៉ាង​មិនមែនកើតឡើងដោយចៃដន្យ ឬ​សំណាងនោះទេ

សំ វឌ្ឍនៈ និង គង់ ប៊ុនថុង ធ្លាប់​ជាអតីតសិស្ស​សិក្សា​នៅ ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT តាំងពី​ឆ្នាំ ២០១៨ ដូច​គ្នា (កាលនោះ​ពួកគេ​អាយុប្រហែល ១៣​ឆ្នាំ)

សំ វឌ្ឍនៈ ​ធ្លាប់​សិក្សា​មុខវិជ្ផា C/C++, C# & HTML+HTML5&CSS http://training.antkh.com/students/?s=3666

គង់ ប៊ុនថុង  ​ធ្លាប់​សិក្សា​មុខវិជ្ផា C/C++ & HTML+HTML5&CSS http://training.antkh.com/students/?s=3478

ដោយចៃដន្យអ្នកទាំង២បានចូលរៀននៅ AUPP High School Foxcroft Academy ជាមួយ​គ្នា​គួបផ្សំ AUPP មាន​កម្មវិធី​សិក្សា​ល្អៗ និងការយកចិត្តទុកដាក់ពីគ្រូនៅទីនោះ នៅ​ថ្នាក់​ទី ១១ វឌ្ឍនៈប៊ុនថុងនិងមិត្តភក្តិម្នាក់ទៀតមាន​បំណង​ចង់​បង្កើត Robot ដើម្បី​ប្រកួតប្រជែងនៅ​ក្នុង​សាលានិង​ថ្នាក់​ជាតិតាមលំដាប់លំដោយ ។

→ ទទួលសញ្ញាបត្រ័​បញ្ចប់​ថ្នាក់​ទី ១២ កាលពីខែកក្កដា ឆ្នាំ ២០២៣ https://www.facebook.com/chhaychenda

ការចាប់អារម្មណ៍រៀន​សរសេរ​កូដតាំងពីនៅក្មេង គួបផ្សំនិងការ​ជ្រើសរើស​សិក្សា​នៅ AUPP High School - Foxcroft Academy ដែល​បាន​បញ្ចូល​កម្មវិធី STEM ធ្វើ​ឲ្យ​សិស្សបានស្វែងយល់និងមានឱកាស​បង្ហាញ​ពីទេពកោសល្យរបស់ខ្លួន លើការប្រកួតប្រជែង​ក្នុង​សាលា​រហូត​ដល់ឆាក​អន្តរជាតិ ។

 អ្នក​ជំនាន់​មុនខ្លាំងសិនទើបអាចបណ្តុះបណ្តាលអ្នក​ជំនាន់​ក្រោយ​ឲ្យ​ពូកែ

សំ វឌ្ឍនៈចាប់ផ្តើមចាប់អារម្មណ៍លើការ​បង្កើត​សម្ភារ​ទាក់ទងនឹង​បច្ចេកវិទ្យា​ដោយផ្សាភ្ផាប់ជាមួយការ​សរសេរ​កូដ តាំងពីអាយុ ១៥​ឆ្នាំ ហើយវឌ្ឍនៈ​ត្រូវបាន​បង្ហាត់បង្រៀន​បន្ថែម​កូដ Python និង​បច្ចេកវិទ្យា AI - Artificial Intelligence ដោយអតីតនាយក​ថ្នាក់​បណ្តុះបណ្តាល បច្ចេកវិទ្យា​អាន-ANT សំ កក្កដា ផ្ទាល់ ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា