For Android device For iOS device
២៦
មេសា

ស្វែងយល់​ខ្លះ​ៗ​ពី Motherboards

រៀបរៀងឡើងវិញ ដោយ លោក សា សិលា

Motherboard ជា main circuit board មួយស្ថិតនៅ​ក្នុង System Unit របស់​កុំព្យូទ័រ ដែល​មាន​តួនាទី​យ៉ាង សំខាន់​ក្នុង​ដំណើរ​ការ​របស់​កុំព្យូទ័រ ។ Motherboard ប្រៀបបានទៅនឹងដងខ្លួន ព្រោះ​រាល់ hardware ​ទាំងអស់​របស់​កុំព្យូទ័រ​ត្រូវបាន​ភ្ជាប់​ជាមួយនឹង Motherboard ហើយ hardware ទាំងនេះមាន​ច្រើន​ផ្នែក​មួយចំនួន​ភ្ជាប់​នៅលើ Motherboard តែម្តង ហើយមួយចំនួនទៀត​ភ្ជាប់​តាមរយ: connection ផ្សេងៗ ។

ចុច 👍 Like Page https://www.facebook.com/ANTTraining/  ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ទាក់ទងនឹង​បច្ចេកវិទ្យា​ 

​នៅលើ Motherboard មាន​ច្រើន connection និង slot ហើយចែកដាច់ពី​គ្នា​ទៅតាម​ប្រភេទ​នៃ hardware ​នីមួយៗ ។ Hardware ​ដែល​ត្រូវ​ភ្ជាប់​ជាមួយ Motherboard មាន​ដូចជា CPU, RAM, BIOS, HDD, CD-ROM, VGA, NIC ។ ល ។

CPU Socket

ជាកន្លែង​សម្រាប់​រក្សាទុក​នូវ CPU ហើយ CPU Socket មាន​ច្រើន​ប្រភេទ​ទៅតាម​ប្រភេទ motherboard ​នីមួយៗ ។

CPU ជា hardware មួយ​ដែល​ដើរតួរ​យ៉ាង​សំខាន់​មាននាទីជាខួរក្បាលរបស់​កុំព្យូទ័រ រាល់​ដំណើរ​ការ​អ្វីមួយ​ត្រូវឆ្លង​កាត់ CPU ជាអ្នក execute CPU ត្រូវ​ធ្វើការ​ច្រើន និង គ្រប់ពេលវេលា ដូច្នេះទើប​នៅលើ CUP មាន Heatsink និង Fan ​សម្រាប់​រក្សា​នូវ​សីតុណ្ហភាពរបស់ CPU ។ ខាងក្រោម​នេះជា​ប្រភេទ​នៃ CPU Socket មួយចំនួន៖

· Socket LGA 1151​សម្រាប់​ Intel Core™ i3, i5, i7, …​ជំនាន់​ទី​6,7,8,9

· Socket LGA 2060 ​សម្រាប់ Core™ i9

· Socket LGA 3647 ​សម្រាប់ Xeon Platinum 8180, Xeon Platinum 8164, Xeon Gold 6152, Xeon Gold 6138, …

 

· Socket LGA M4 សម្រាប់ AMD RYZEN 7 & 5 & 3

Memory slots

 

ជាកន្លែង​សម្រាប់​ឲ្យ​លោកអ្នក​រក្សាទុក​នូវ RAM (Random Access Memory) ​ដែល​ជាអង់ចងចាំ​របស់​កុំព្យូទ័រ​ជា​បណ្ដោះអាសន្ន ។ ជា​ទូទៅ​នៅលើ Motherboard Desktop មាន Memory slot ចំនួន 2, 4 8ហើយ​ប្រភេទ​នៃ Memory slot ​អាស្រ័យ​ទៅតាម Motherboard ​នីមួយៗ ។  

\

PCI Slot (Peripheral Component Interconnect)

ជាកន្លែង​សម្រាប់​ឲ្យ​លោកអ្នក​ដោត​បន្ថែម​នូវ card ផ្សេងៗ ដើម្បី​បន្ថែម​នូវ​សមត្ថភាព​ឲ្យ​កុំព្យូទ័រ​ដែល card ​ទាំងនោះ​មាន​ដូចជា Network card, Sound card, TV card ។ ល ។

 

PCI slots ជា​ទូទៅ​មានចំនួនចាប់ពី ២ ឡើងទៅ គឺ​អាស្រ័យ​ទៅតាម​ប្រភេទ​នៃ Motherboard

SATA Connector

 

ជា Connector ​សម្រាប់​ឲ្យ​លោកអ្នក​ភ្ជាប់ hard disk SSD​ប្រភេទ SATA ​ជាមួយនឹង motherboard ។ សម្រាប់ motherboard ​ប្រភេទ​ចាស់គឺមិនមាន SATA connection ទេ ប៉ុន្តែ motherboard ថ្មី​បច្ចុប្បន្ន​នេះមាន SATA connection

♦♦ ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ០៨ ប្រចាំខែឩសភា ឆ្នាំ ២០១៦

♦ វគ្គ Computer Foundation ​តម្លៃ ៧០ ដុល្លា http://training.antkh.com/computer_fundamental.aspx
​♦ សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា