ឧសភា
តើហេតុអ្វីមហាវិទ្យាល័យផ្នែក IT បង្រៀនភាសា C និង C++ ជាដំបូងគេ?
→ អតីតសិស្សសិក្សានៅអាន-ANT ទាំង ១២រូបចែករំលែកចំណេះដឹងទាក់ទងនឹងវិធីសាស្រ្តរៀន IT
http://www.antclasses.com/help/page/ant-student.html
→ សូមចុចលើ Link វីឌីអូនេះ https://bit.ly/2ErnqwC នេះ ដើម្បីសិក្សាបន្ថែមពីអត្ថប្រយោជន៍នៃការសិក្សាភាសា C++
♦♦♦ អធិប្បាយដោយលោក សំ កក្កដា នាយកទស្សនាវដ្ដី និងថ្នាក់បណ្តុះបណ្តាលកុំព្យូទ័រអាន-ANT
ប្អូនៗត្រូវដឹងថាការសិក្សាផ្នែកព័ត៌មានវិទ្យា វាចាំបាច់ណាស់ ត្រូវមានការស្វែងយល់ឲ្យបានច្រើនអំពីភាសា Programming (Computer Programming Language) បើពុំនោះសោទវានឹងនាំឲ្យអ្នក ក្លាយជាអ្នកបរាជ័យក្នុងឱកាសការងារសម្រាប់ផ្នែកព័ត៌មានវិទ្យានេះ ហើយលោកអ្នកក៏ត្រូវដឹងថាការសិក្សា សម្រាប់រយៈពេល៤ឆ្នាំ មិនមែនចេះត្រឹមតែដំឡើង Software (setup) Windows, Microsoft Offices, Games, ឬ Antivirus នោះទេ...
ចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងបច្ចេកវិទ្យា
សម្រាប់ប្អូនៗដែលកំពុងរៀននៅតាមមហាវិទ្យាល័យនានាផ្នែក IT (Computer Science) ប្អូនៗត្រូវដឹងថាភាសាកម្មវិធី (Programming Language) ដែលប្អូនត្រូវយកចិត្តទុកដាក់បំផុតជាដំបូងនោះគឺភាសា C++ ដែលប្អូនរៀនក្នុងឆ្នាំដំបូងនៃផ្នែក IT ហេតុអ្វី ?
♦ ភាសា C++ ជាភាសាដំបូងដែលនាំឲ្យប្អូនបានចាប់ផ្ដើមស្គាល់ពីអ្វីដែលហៅថា Classes, Collections, generics ដែលជាប្រភពនៃការបង្កើត Objects ហើយវាត្រូវបានអនុវត្តន៍យ៉ាងពេញលេញជាមួយនឹងភាសាកម្រិតខ្ពស់ដូចជា C#, Java, F#, Objective-C, PHP, Swift, Kotlin... ។ កាលណាប្អូនមានមូលដ្ឋាន Classes នេះរឹងមាំប្អូនអាចរៀនភាសាប្រភេទ OOP ដែលបាននិយាយខាងលើនេះដោយងាយ ជាពិសេសគឺប្អូនមានលទ្ធភាពអាចបង្កើត Libraries សម្រាប់ភាសាទាំងនេះផងដែរ ។
♦ ភាសា C++ ក៏ជាភាសាមូលដ្ឋានសម្រាប់ប្អូនៗធ្វើការហ្វឹកហាត់ អត់ធ្មត់ជាមួយនឹងការសរសេរកូដដ៏ច្រើន ដើម្បីបង្កើតកម្មវិធីនីមួយៗ (ត្រូវចាំថាអ្នក Programmer គឺមានភាពអត់ធ្មត់ និង ការតស៊ូ ដើម្បីអាចសម្រេចលើគោលបំណង និងមហិច្ឆិតារបស់ខ្លួនបាន ។
♦ ភាសា C++ ជាមូលដ្ឋានដែលប្អូនៗបានស្វែងយល់ពីអ្វីដែលហៅថា Algorithm (មានសិស្សជាច្រើននៅមានភាពមិនច្បាស់លាស់ពីអ្វីដែលហៅថា Algorithm វាជាការងាយយល់ទេ វិធីសាស្រ្តនិងដំណាក់កាលជាជំហ៊ានៗដែលប្អូនៗយកមកដោះស្រាយបញ្ហាណាមួយហើយទទួលបានជោគជ័យដូចបំណងនោះហើយហៅថា Algorithm ត្រូវចាំថាការដោះស្រាយបញ្ហាមួយវានឹងមាន Algorithms ច្រើនអាចយកមកប្រើបាន) ។
♦ ភាសា C++ ជាមូលដ្ឋានដែលបង្រៀនប្អូនឲ្យស្គាល់ពីអ្វីដែលហៅថា Data Structure ដោយប្អូននឹងរៀនពី Arrays, Pointer, LinkList, Stack, Queu... ដែលជាវិធីនៃការគ្រប់គ្រងទិន្នន័យបែបលក្ខណៈ flat មួយមុននឹងប្អូនៗឈានទៅរកការសិក្សាអំពី Database Management ,Generics, Collections,LAMDA, LINQ នៅក្នុង C# ឬ Java
♦ ភាសា C++ នឹងនាំឲ្យប្អូនៗបានយល់ពីអ្វីដែលហៅថា Control Structure ក្នុងការធ្វើឲ្យកម្មវិធីដែលប្អូនបានបង្កើតអាចធ្វើអ្វីមួយតាមតម្រូវការ ។ ពេលដែលប្អូនៗសិក្សាពី Control Structure ប្អូននឹងដឹងថាអ្វីទៅដែលហៅថា Expression និង Logic (ដែលប្អូនបានរៀនក្នុងគណិតវិទ្យាដូចជា តក្កវិទ្យា និង សំនុំជាដើម) ។
ជាសង្ខេបកាលណាប្អូនៗមានកាលណាប្អូនៗមានមូលដ្ឋានភាសា C++ រឹងមាំប្អូនៗនឹងអាចរៀនភាសាកម្រិត High Level ដូចជា C#, Java, PHP, Swift, Kotlin ឬការស្រាវជ្រាវភាសាកូដដទៃទៀតបានយ៉ាងងាយ ។
ហើយក៏ត្រូវចាំថាទោះបីជាប្អូនប្រើ C# ឬ Java ក្នុងការបង្កើតកម្មវិធីទាំង Desktop និង Mobile Phone ប្អូនក៏នៅតែអាចយកភាសា C++ មកសរសេរលាយជាមួយបានដែរ ដូចរូបភាពខាងក្រោមនេះគឺជា កូដ C++ ដែលខ្ញុំយកមកប្រើក្នុងកម្មវិធី ANTVideo Tube របស់ Android ដែលខ្ញុំបានចេញកន្លងមក ។
ពេលដែលអ្នកចាប់ផ្តើមរៀនបើកឡានដំបូង សូមកុំគិតថាឡានដែលអ្នកកំពុងរៀនជាឡានចាស់ ក៏ ប៉ុន្តែវាជាឡានដែលផ្ដល់ឱកាសឲអ្នកជាអ្នកបើកបរដ៏ចំណាន និងគោរពច្បាប់ទម្លាប់ទៅអនាគត សំខាន់គឺអ្នកត្រូវហ្វឹកហាត់វាឲស្ទាត់នៅពេលនេះ ។
ប្អូនៗដឹងទេ តើប្អុនៗគួររៀនបន្ថែមលើមុខវិជ្ផាអ្វីខ្លះ ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងម៉ាំក្នុងការរៀនមហាវិទ្យាល័យព័ត៌មានវិទ្យាទទួលបាន ជោគជ័យ ?
♦♦♦ កម្មវិធី Android (សម្រាប់ទូរសព្ទ SamSung, Sony,Huawei,Lg,...) របស់អាន-ANT ដែលចេញក្នុងឆ្នាំ ២០១៦
https://play.google.com/store/apps/developer?id=ANT+Mag
♦♦♦ កម្មវិធី iOS (សម្រាប់ទូរសព្ទ iPhone, iPad) របស់អាន-ANT ដែលចេញផ្សាយក្នុងឆ្នាំ ២០១៦
https://itunes.apple.com/us/developer/kakada-sam/id1208341765
♦♦♦ សម្រាប់កម្មវិធីអានផេឌៀ ANT Pedia ដំណើរការលើ Windows (ចាប់ពី Windows 8 ឡើងទៅ) អាច Download ដោយឥតគិតថ្លៃ
♦♦♦ កម្មវិធី ANTLearner ផ្ដល់ចំណេះដឹងផ្នែកបច្ចេកវិទ្យាទៅដល់អ្នកប្រើប្រាស់គ្រប់ពេលវេលា និង គ្រប់ទីកន្លែង
http://www.antclasses.com/help/page/download.html
សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: https://www.facebook.com/ant.com.kh/
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា